ភាគ១៩:ឯងស្មានតែយើងខ្លាចឬ?

423 71 26
                                        

  ហុីសុឹងឈរបិទឡេវអាវនៅខាងមុខកញ្ចក់ ទើបទាញទឹកអប់មកបាញ់ត្រង់កញ្ចឹងកនិងកដៃ ទើបងាកមកក្រោយសម្លឹងមើលអ្នកដែលទើបនឹងពីគេងបើកភ្នែកមិនចង់រួចមើលមកគេ

"លោក..."ហុីសុឹងលឺគេហៅក៏ដើរទៅអង្គុយលើពូកក្បែរ អោនទៅថើបថ្ពាល់ ថើបមាត់ ថើបគ្រប់កន្លែងស្ទើរមិនចង់ងើបមុខចេញមកវិញទាល់តែអ្នកដែលទើបនឹងភ្ញាក់លើកដៃទប់ទ្រូងគេជាប់មិនអោយអោនមកទៀត

"ថើបអីក៏ថើបម្ល៉េស?ពីយប់មកសល់ស្មាននេះមិនទាន់ស្កប់ចិត្តលោកឬ? "ហុីសុឹងញញឹមលើកដៃអង្អែលថ្ពាល់នាយតូចតិចៗបង្អូសមកអង្អែលដល់ខ្នងរលោងស្រិលដែលគ្មានអ្វីបិទបាំងមានតែភួយគ្របពីលើ

"អោយបងងូតទឹកអោយឬអត់? "

"មិនបាច់ទេ! ទៅធ្វើការលោកទៅ"ជុងវ៉ុនសម្លក់លើកភួយមកឃ្លុំបិទបាំងរាងកាយដែលគ្មានអ្វីបិទបាំងរបស់គេវិញ

"បើអញ្ចឹងមុននេះស្រែកហៅបងធ្វើអី ហ្ហឹម? "នាយសួរហើយក៏ឆ្មក់ទៅថើបបបូរមាត់តូចក្រមិចនោះម្តងទៀត

"ហៅ...ព្រោះចង់សួរលោកថាលោកពិចារណាឬនៅថាអោយខ្ញុំទៅឬអត់"

"នេះអូននៅមិនទាន់ភ្លេចរឿងនេះទៀត? "

"ភ្លេច? ខ្ញុំចុះទុនដល់ថ្នាក់នេះលោកអោយខ្ញុំភ្លេចបានយ៉ាងម៉េច? "

"តែវាមិនទាន់គ្រប់លក្ខខណ្ឌ"

"នៅអីទៀត?"

"អូននៅមិនទាន់ហៅបងថាបងផងនឹង"

"ក៏ខ្ញុំនិយាយហើយថាមិន-"

"ដល់ម៉ោងល្មម បងទៅធ្វើការហើយ"ជុងវ៉ុនបើកភ្នែកធ្វើមុខហួសចិត្តពេលប្រុសកំលោះអោនមកថើបថ្ពាល់គេហើយក៏ដើរមកកាន់អាវក្រៅខ្មៅរបស់គេចេញទៅបាត់ គេហៅយ៉ាងណាក៏មិនព្រមឈប់សោះ

"ហុីសុឹង!!! ណែលោក!! ហ្ហើយ.. "នាយតូចធ្វើមុខចង់យំបន្តិចអីបន្តិច តែក៏ប្តូរមកជាក្រញ៉ូវវិញយ៉ាងលឿន

"លោកចាំមើលចុះហុីសុឹង ជេយ៍ដិន ខ្ញុំមិនចាញ់លោកងាយៗទេ! "

____

"លោកម្ចាស់!"អំឡុងពេលធ្វើដំណើរជិតមកដល់មាត់ច្រកចូលក្រុមហ៊ុនជំនិតជូនដែលអង្គុយក្បែរតៃកុងក៏ងាកក្រោយមកសួរចាហ្វាយដែលកំពុងអង្គុយមើលការងារនៅក្បាំងឡានខាងក្រោយ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Donde viven las historias. Descúbrelo ahora