ភាគទី១៨:លក្ខខណ្ឌ!

587 68 18
                                        

ពេលវេលាកន្លងទៅលឿនណាស់ ធ្មិចបើកៗក៏កន្លងផុតទៅបាត់បាន៤ខែទៅហើយបើរាប់តាំងតែពីថ្ងៃដែលជុងវ៉ុនត្រូវបានចាប់យកមករស់នៅក្នុងវិមានជេយ៍ដិន។ ទំនាក់ទំនងដំបូងអាចនឹងចាប់ផ្តើមដោយមិនសូវជាល្អប៉ុន្មាន តែដល់ពេលនៅជិតគ្នាយូរៗទំនាក់ទំនងរវាងជុងវ៉ុននិងលោកម្ចាស់នៃវិមាននេះក៏អាចរាប់ថាប្រសើរឡើងមកពីមួយកម្រិតទៅមួយកម្រិត រហូតដល់ហុីសុឹងលួចមានកូនចិត្តមួយឡើងមកថាមិនយូរទៀតនោះទេ គេច្បាស់ជាអាចយកឈ្នះចិត្តកម្លោះតូចបានទាំងស្រុងមិនខាន

សម្លេងឡានជាច្រើនគ្រឿងបើកមកឈប់នៅខាងមុខទ្វារចូលទៅខាងក្នុងវិមាន ដោយមានជូនចុះមកបើកទ្វារអោយចាហ្វាយ ទឹកមុខរាបស្មើរក៏ប្រែជាបង្ហាញស្នាមញញឹមតិចៗសម្លឹងមើលអ្នកដែលស្រាប់តែរត់មកអោបគេយ៉ាងចម្លែក

"ថ្ងៃនេះកើតអីបានរត់មកអោបបង? "ហុីសុឹងចោទសួរ ហុចអាវក្រៅអោយជំនិតកាន់សឹមស្រវាអោបចង្កេះមូលក្លំណែនអោនមុខថើបថ្ពាល់ក្រអូបនោះជាច្រើនខ្សឺត រាល់ដងជុងវ៉ុនសង្ងំតែខាងក្នុងចង្ក្រានមិនអញ្ចឹងក៏នៅបន្ទប់ទទួលភ្ញៀវ តែថ្ងៃនេះក៏រត់មកអោបគេដល់ខាងមុខធ្វើខ្លួនចម្លែក

"កុំទាល់អាលសួរ...លោកមកពីធ្វើការហត់មិនអញ្ចឹង?ថ្ងៃនេះខ្ញុំធ្វើទឹកក្រូចច្របាច់ស្រស់ៗអោយតាំងតែពីក្បាលល្ងាចមកម្ល៉េស ឆាប់មក"ហុីសុឹងមិនមាត់តែក៏ព្រមទៅតាមការអូសរបស់ជុងវ៉ុន ក្នុងចិត្តគេដឹងបាត់ហើយថាសុខៗមកផ្អែមមកយកចិត្តគេបែបនេះច្បាស់ជាចង់បានអ្វីមិនខាន

"នេះ! "ជុងវ៉ុនញញឹមហុចកែវទឹកក្រូចមកអោយហុីសុឹង បង្ខំអោយនាយលើកផឹកហើយក៏អង្គុយមើលមកនាយម៉ក់ៗ

"យ៉ាងម៉េចដែរឆ្ញាញ់អត់? "

"ក៏ឆ្ងាញ់! "

"បើអញ្ចឹងញ៉ាំអោយច្រើនៗទៅ! "ហុីសុឹងមិនមាត់ទម្លាក់កែវទឹកក្រូចចុះមិនទាន់ក៏ត្រូវអ្នកខ្លះឡើងមកអង្គុយលើភ្លៅភ្លាមទាំងដែលរាល់ដងទាល់តែចាប់អោបអោយអង្គុយបានអង្គុយ សារនេះស្រាប់តែមកស្ម័គ្រចិត្តប្លែកធ្វើអោយប្រុសកំលោះកាន់តែប្រាកដចិត្តថាជុងវ៉ុនរបស់គេច្បាស់ជាចង់សុំអីមិនខាន មិនអញ្ចឹងមិនមែនប្រឹងមកយកចិត្តយកថ្លើម សមស្មាននេះយប់ខ្លាំងគួរសមអ្នកបម្រើនាំគ្នាទៅសម្រាកផ្ទះខាងក្រោយអស់នៅក្នុងវិមាន មានតែពួកគេ២នាក់ មិនចម្លែកទេដែលជុងវ៉ុនហ៊ាននោះ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Dove le storie prendono vita. Scoprilo ora