ភាគ៥:បង្ខំចិត្ត!

533 66 13
                                        

"ម្ចាស់តូច...ខ្ញុំអង្វរទៅចុះ ទៅព្យាបាលរបួសអោយគាត់ទៅ មិនអញ្ចឹងទេលោកម្ចាស់ច្បាស់ជាមានគ្រោះថ្នាក់"ក្រោយហុីសុឹងចាកចេញទៅផុតជូនរហ័សរត់មកអង្វរជុងវ៉ុន

"ខ្ញុំ..."ជុងវ៉ុនអេះអុញមានអារម្មណ៏រាងខុសចំពោះហុីសុឹងដែរ តែគេខ្លាចនាយណាស់ ទៅឈរក្បែរគេមិនភ័យដល់គាំងទៅហើយទេឬ?ទាំងដែរមុននេះធ្លោយចាក់គេដល់ទៅ២កាំបិតក៏កាន់តែមិនហ៊ានថែមទៀត

"ចាត់ទុកថាខ្ញុំសុំទៅចុះណា ម្ចាស់តូចក៏ជាគ្រូពេទ្យមិនអញ្ចឹងឬ...ជួយលោកម្ចាស់ផងទៅ"ជូនលុតជង្គង់ចំពោះមុខជុងវ៉ុនដែលមិនមាត់សម្លឹងមើលសភាពបន្ទប់ដែលធុំឆ្អាបដោយក្លិនឈាមក្រោមស្នារដៃគេមុននេះទាំងអស់

"លោកម្ចាស់មើលទៅហាក់ផ្តាច់ការ...ម្ចាស់តូចអាចនឹងស្អប់គាត់ព្រោះគាត់អាក្រក់ តែលោកម្ចាស់ធ្វើទៅគ្រាន់តែស្រលាញ់ម្ចាស់តូចខ្លាំងពេកប៉ុណ្ណោះ...."ជុងវ៉ុនស្ងាត់ខាំបបូរមាត់ខ្លួនឯងតិចៗសម្លឹងមើលជូនដែលលុតជង្គង់អង្វរគេ

"ក៏...ក៏បាន"

"អរគុណម្ចាស់តូចណាស់! លោកម្ចាស់ពេលនេះអាចទៅបន្ទប់ធ្វើការរបស់គាត់ ចាំខ្ញុំទៅរៀបចំសម្ភារ:ពេទ្យមកជូន"ជូនត្រេកអររហ័សទៅរៀបចំឧបករណ៏លាងងរបួសនិងឧបករណ៏ត្រូវព្យាបាលមួយចំនួនមកអោយជុងវ៉ុន

ចេញពីបន្ទប់នេះ ជុងវ៉ុនស្ទើរតែស្លុតចង់សន្លប់ក៏ព្រោះតែមានស្នាមឈាមរបស់ហុីសុឹងដាបពេញការ៉ូផ្ទះ ស្រក់តាំងតែពីមុខបន្ទប់គេងរហូតដល់ទ្វារបន្ទប់ធ្វើការរបស់គេមានស្នាមប្រលាក់ឈាមលើគន្លិះទ្វារ

គេងាកមកមើលជូនដែលនិយាយតឿនអោយគេប្រញាប់ចូល ចំណែកជូនក៏ត្រូវហៅអ្នកសម្អាតអោយមកសម្អាតឈាមទាំងនេះសិន

ក្រាក!!!

សម្លេងរុញទ្វារចូលមកទាំងមិនបានគោះត្រឹមត្រូវធ្វើអោយនាយក្រាស់ដែលអង្គុយសង្ងំក្នុងបន្ទប់ធ្វើការទាំងមិនបានភ្លើង ក៏អត់មិនម៉ួម៉ៅមិនបាន វិះនឹងស្រែកស្តីអោយតែក៏ស្ងាត់វិញពេលដែលភ្លើងក្នុងបន្ទប់ត្រូវបានបើកឡើង ហើយក៏ឃើញថាអ្នកដែលចូលមកជានរណា
"......"ជុងវ៉ុនអោបប្រអប់ពេទ្យព្យាបាលទាំងញ័រជើងទទ្រើកពេលក្រសែរភ្នែកមុតដូចផ្លែកាំបិតរបស់អ្នកអង្គុយលើកៅអីធ្វើការសម្លឹងមើលមកគេមិនដាក់ភ្នែក តែក៏ព្យាយាមដកដង្ហើមធំៗសម្រួលអារម្មណ៏សសៀរៗខ្លួនទៅក្បែរហុីសុឹងដែលកំពុងតាមមើលមកខ្លួនមិនដាក់ភ្នែក

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Место, где живут истории. Откройте их для себя