(ច៎ាចេញក្បាលដំបូងពិរោះម៉ងហ៎ា!បានស្ដាប់ហើយនៅអេនជីន)
+ភូមិគ្រិះស្ទេស៏ហ្វត
"បងប្រុស បានដំណឹងពីជុងវ៉ុនទេ? "អ្នកស្រីអូលីវៀរចូលមកសួរលោកស្ទេស៏ហ្វតដែលទើបនឹងដើរចូលមក មើលទៅគាត់មានទឹកមុខមិនល្អសោះ អោយអ្នកស្រីដឹងបាត់ទៅហើយថាគ្មានដំណឹង
"២ ថ្ងៃទៅហើយ....គ្មានដំណឹងទាល់តែសោះ"
"ខ្ញុំទើបតែមកពីសួរសុខទុក្ខក្មួយថេហានៅឯមន្ទីរពេទ្យ ក៏បារម្ភពីគេមិនចាញ់ជុងវ៉ុនដែរ អាណិតបងមីងជី និងលោកកាងណាស់ឃើញទឹកមុខពួកគាត់ស្ងួតអស់ហើយព្រោះតែថេហាមិនទាន់ដឹងខ្លួននៅឡើយ"
"ស្ថានការណ៏បែបនេះគ្មាននរណាសប្បាយចេញទៅ មិនដឹងថាជាស្នារដៃនរណាទេ បងនិងកូនចៅខាងលោកកាងស៊ើបមិនទទួលបានតម្រុយសោះ"
"ជុងវ៉ុនមិនដែលទៅណាមកណាដោយមិនប្រាប់ពួកយើងបែបនេះឡើយ....ម្យ៉ាងគ្រួសារយើងក៏មិនដែលទៅបង្កើតសត្រូវជាមួយនរណាដែរ ខ្ញុំគិតមិនចេញថានរណានឹងមកចាប់ជម្រិតក្មួយខ្ញុំទៅ"
"ផ្ទុះគ្រាប់បែកកណ្តាលកម្មវិធីភ្ជាប់ពាក្យក៏មិនមែនជារឿងធម្មតា....យ៉ាងណាក៏បងត្រូវតែដឹងអោយបានថានរណាជាអ្នកចាប់កូនបងយកទៅហើយតើគេមានបំណងអ្វីអោយប្រាកដ? "ជុងវ៉ុនជារបស់ដ៏មានតម្លៃចុងក្រោយក្នុងជីវិតគាត់បន្ទាប់ពីភរិយាបានចាកចេញទៅ គាត់សន្យានឹងម្តាយជុងវ៉ុនហើយថានឹងមើលថែកូនប្រុសម្នាក់នេះអោយបានល្អបំផុត ហើយសុខៗក៏ស្រាប់តែបាត់កូនទាំងមិនដឹងដំណឹងស្លាប់ឬរស់បែបនេះចិត្តគាត់ជាឪពុក ក៏ពិបាកចិត្តគ្រាំចិត្តបារម្ភពីកូនមិនតិចឡើយ
___
ល្ងាចថ្ងៃដដែល
វិមានជេយ៍ដិន
ហុីសុឹងត្រលប់មកពីកំពង់ផែវិញនៅខ្ទង់ម៉ោង៥ល្ងាចក៏ស្រូតមកវិមានវិញតែម្តង មើលទៅហាក់ប្លែកដែរសម្រាប់កូនចៅរបស់ពួកគេព្រោះចាប់តាំងតែពីមានម្ចាស់តូចពួកគេមកនៅវិមានមក លោកម្ចាស់ក៏មកវិមានលឿនៗរាល់ថ្ងៃតែម្តង ទាំងដែលកាលពីមុនស្ទើរតែមិនសូវដែលបានមកសម្រាកនៅទីនេះ បើមិនទៅក្លឹបក៏សម្រាកនៅក្រុមហ៊ុនដែរ
VOCÊ ESTÁ LENDO
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Aventuratop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
