២ ថ្ងៃក្រោយ
ម៉ោង១០ព្រឹក
វិមានជេយ៍ដិន
"អ៊ំមេការបែបនេះយ៉ាងម៉េចដែរ? "ជុងវ៉ុនហៅគាត់អោយមើលពីអាហារថ្ងៃត្រង់ដែលគេរៀបចំដាក់ក្នុងប្រអប់ អោយគាត់បានជួយមើល
"រៀបចំបានស្អាតណាស់ម្ចាស់តូច...តែថាហេតុអីក៏ដាក់ប្រអប់ម៉េចមិនដាក់ចានញ៉ាំតែម្តងទៅ? "
"ខ្ញុំចង់យកវាទៅអោយហុីសុឹង"ជុងវ៉ុនញញឹមតិចហើយលើកគម្របមកបិទប្រអប់
"ម្ចាស់តូចទៅមានបានជម្រាបប្រាប់លោកម្ចាស់ទុកមុនឬនៅ? "លឺគាត់សួរគេក៏ធ្វើភ្នែកឡេងឡង់ព្រោះមិនទាន់បានសុំផង គ្រាន់តែគិតថាចង់យកអាហារទៅអោយក៏ធ្វើតែម្តង
"គឺនៅទេអ៊ំ...."
"បើអញ្ចឹងអ៊ំថាម្ចាស់តូចគួរតែជម្រាបគាត់សិនណា"ជុងវ៉ុនងក់ក្បាលតិចៗរត់ទៅយកទូរស័ព្ទវិមានដើម្បីខលទៅសួរហុីសុឹង តែខលមិនចូលសោះគេព្យាយាមខលច្រើនដែរតែមិនលើកសោះ
"គេរវល់ទេដឹង? "ជុងវ៉ុនរអ៊ូតិចៗ ក៏ខលទៅរកជូនម្តងតាមលេខដែលមានពីអ៊ំមេការ
"ម្ចាស់តូច!"
"ជូន! ចាហ្វាយលោកនៅឯណា?ហេតុអីខ្ញុំខលទៅគេមិនលើកលេខខ្ញុំ? "
"អ្ហឺ....គឺលោកម្ចាស់រវល់ពីការងារក្នុងក្រុមហ៊ុនខ្លាំងណាស់ថ្ងៃនេះ ទើបមិនបានចាប់ប៉ះទូរស័ព្ទទេ តើម្ចាស់តូចមានអ្វីឬ?"
"ខ្ញុំចង់យកអាហារថ្ងៃត្រង់អោយគេ ទើបចង់ខលប្រាប់មុនកុំអោយថាខ្ញុំទៅមិនបានប្រាប់"
"ខ្ញុំថាម្ចាស់តូចមិនចាំបាច់មកទេបាទ..."
"អ្ហៅ...ហេតុអី?គេញ៉ាំអីរួចហើយឬ? "
"លោកម្ចាស់មិននៅក្រុមហ៊ុនទេ គាត់ចេញទៅមើលឃ្លាំងផលិតនាវាតាំងតែពីព្រឹកម្ល៉េស ម្យ៉ាងគាត់ក៏បញ្ជាថាមិនអោយម្ចាស់តូចចេញទៅណាផ្តេសផ្តាសដោយមិនមានគាត់នៅក្បែរឡើយ"
"អូហ៏..."ជុងវ៉ុនបន្ថយសម្លេងទម្លាក់ទឹកមុខចុះបន្តិច
"តែម្ចាស់តូចអាចផ្ញើរមកតាមកូនចៅក៏បានដែរបាទ ចាំខ្ញុំជម្រាបលោកម្ចាស់ជូន"
STAI LEGGENDO
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Avventuratop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
