ហុីសុឹងភ្ញាក់ឡើងទាំងឈឺក្បាលខ្ទោកៗ រំខានអារម្មណ៏នាយអោយម៉ួម៉ៅទាំងព្រឹកតែម្តងផឹកតិចតួចសោះក៏ឈឺក្បាលដែរ។ នាយកម្លោះងាកឆ្វេងងាកស្តាំពេលដឹងថាគេមកនៅក្នុងបន្ទប់គេងរបស់នាយនិងជុងវ៉ុន មិនមែនជាបន្ទប់ដែលគេគេចទៅគេងរាល់ដង....បើគេនៅគេងទីនេះពេញមួយយប់ចុះឯណាជុងវ៉ុន?
ក្រាក!!
"ងើបហើយឬ? "ជុងវ៉ុនញញឹមស្រាលៗចូលមកជាមួយថាសបបរ មានកែវទឹកនិងតែខ្ញីលាយជាមួយក្រូចឆ្មារក្តៅៗមកទុកលើតុក្បែរនោះ ងាកមកបម្រុងហៅមកអោយនាយញ៉ាំតែហុីសុឹងក៏ស្ទុះមកអោបគេជាប់
"យ៉ាងម៉េចនឹង?សុខៗមកអោប? "ជុងវ៉ុនចងចិញ្ចើមឆ្ងល់សុខៗក៏មកស្រវាអោបគេបែបនេះ
"បងស្មានតែអូនបាត់ទៅណាទៅហើយ"
"ខ្ញុំមានបានបាត់ទៅណាឯណា លោកគិតច្រើនម្ល៉េស?"ហុីសុឹងចងចិញ្ចើមងើបមុខមកមើលជុងវ៉ុនទាំងមិនពេញចិត្ត
"ម៉េចក៏និយាយបែបនេះ? "
"ខ្ញុំនិយាយអីខុស? "
"យប់មិញនិយាយអូនបងសោះ ម៉េចពេលនេះមិននិយាយអញ្ចឹងជាមួយបងទៀត? "ជុងវ៉ុនមុខក្រហមតែតពេលលឺហើយ គេស្មានតែយប់មិញនាយស្រវឹងហើយភ្លេចអស់ទៅហើយ ទើបគេព្យាយាមធ្វើខ្លួនធម្មតាហៅនាយដូចដើមកុំអោយគេសង្ស័យ នរណាទៅដឹងថានាយស្រវឹងតែបែរជាចាំវានោះ
"លោកចាំ? "
"អូនគិតថាបងផឹកដល់ថ្នាក់ស្រវឹងខួបនិយាយស្អីលែងដឹងលែងចាំអីឬ? ពាក្យសម្តីបងគ្រប់ម៉ាត់និយាយជាមួយអូនហើយអូននិយាយជាមួយបងបែបណា ចាប់បងថើបយ៉ាងម៉េចបងចាំទាំងអស់! "ត្រូវហើយគេស្រវឹង តែក៏មិនមែនស្រវឹងឡើងលែងដឹងខ្យល់អីឯណា ស្មារតីគេនៅមានមិនអញ្ចឹងស្មានតែយប់មិញគេអង្វរជុងវ៉ុនកើតឬ?
"លោក...លោកចាំតែខ្ញុំអត់ចាំទេ! ញ៉ាំបបរទៅត្រជាក់អស់ឥលូវហើយ!"ជុងវ៉ុននិយាយទាំងរដិរដុបធ្វើខ្លួនលែងត្រូវពេលត្រូវគេចាប់បានបែបនេះហើយដោះខ្លួនប្រុងរត់តែក៏ត្រូវហុីសុឹងចាប់ជាប់មិនអោយរត់បាន
"បងផឹកស្រាបងនៅចាំថាយប់មិញមានរឿងអី តែហេតុអីប្រែជាអូនដែលមិនបានផឹកបាត់ការចងចាំទៅវិញ? "នាយអោនមុខមកជិតអ្នកដែលព្យាយាមគេចមុខចេញពីខ្លួន មើលក៏ដឹងថាជុងវ៉ុនខ្មាសមិនហ៊ានប្រឈមមុខជាមួយនាយដែរ
STAI LEGGENDO
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Avventuratop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
