(adminសុំដាក់ជុងវ៉ុនរាងអាយុប្អូនហុីសុឹងវិញណ៎ា)
ក្រាក...
"ជុងវ៉ុន! " សម្លេងហៅទៅកាន់កម្លោះតូចវ័យប្រមាណ២៤ឆ្នាំ សក់ពណ៏blond ចង្កេះតូចមួយក្តាប់ រាងតូចគួរអោយចង់ថ្នាក់ថ្នម ផ្ទៃមុខស្រស់ស្អាត ថ្ពាល់ខួច មុខដូចកូនតុក្កតាមួយយ៉ាងអញ្ចឹង នរណាឃើញហើយក៏ក្នាញ់ឃើញហើយក៏ទន់ចិត្តស្រលាញ់ដែរ
"អ្នកមីង..."ជុងវ៉ុនងើបឈរឡើងបង្ហាញស្នាមញញឹមតិចៗទៅកាន់អ្នកស្រីអូលីវៀ ដែលជាម្តាយមីងបង្កើតដែលខិតខំចិញ្ចឹមបីបាច់គេមកតាំងតែពីតូចរហូតដល់ធំប៉ុណ្ណេះ គាត់ប្រៀបបានដូចជាម្តាយបង្កើតរបស់គេម្នាក់អញ្ចឹងបន្ទាប់ពីអ្នកម៉ាក់របស់គេបានស្លាប់ទៅ
"ក្មួយរបស់មីងស្រស់ស្អាតណាស់ថ្ងៃនេះ"
"អ្នកមីង... "
"មីងនិយាយជាការពិត ថេហាមានសំណាងណាស់ដែលទទួលបានក្មួយមីងទៅជាភរិយា"លឺអ្នកមីងនិយាយសរសើរជុងវ៉ុនក៏រាងញញឹមដែរតែញញឹមមិនដូចជាមិនសូវសមយ៉ាងម៉េចក៏មិនដឹង
"កម្មវិធីចាប់ផ្តើមហើយ...លោកប៉ាក្មួយអោយចូលមកហៅ"
"បាទ...តែអ្នកមីងអាចទៅក្រៅសិនបានទេ?ចាំខ្ញុំដើរទៅតាមក្រោយ"
"ហេតុអី? "អ្នកស្រីអូលីវៀ ចងចិញ្ចើមឆ្ងល់ពេលឃើញក្មួយប្រុសដូចជាមិនទាន់ចូលកម្មវិធីឡើយ
"ខ្ញុំចង់ចូលបន្ទប់ទឹកមួយភ្លែតហ្នឹងណាអ្នកមីង....រួចរាល់ខ្ញុំនឹងចូលទៅកម្មវិធីដោយខ្លួនឯង"អ្នកស្រីលឺហើយញញឹមងក់ក្បាលតិចៗ
"បើអញ្ចឹងមីងចាំក្មួយនៅមាត់ទ្វារបន្ទប់ទទួលភ្ញៀវទេ ស្រូតៗណាពិធីបំពាក់ចិញ្ចៀនជិតចាប់ផ្តើមហើយ"ជុងវ៉ុនញញឹមងក់ក្បាលដាក់គាត់ ហើយពេលដែលឃើញអ្នកមីងចេញទៅផុតគេក៏ដើរទៅបន្ទប់ទឹកជាមួយទឹកមុខស្រពាប់ស្រពោនបន្តិចដែរ នោះក៏ដោយសារតែគេមិនបានពេញចិត្តនឹងកម្មវិធីភ្ជាប់ពាក្យមួយនេះឡើយ....គេមិនបានស្រលាញ់ថេហាក្នុងន័យបែបនោះទេ
ជុងវ៉ុនថេហាស្គាល់គ្នាតាំងតែពីតូចៗ នោះក៏ដោយសារតែគ្រួសារជាមិត្តនឹងគ្នាផង។ ថេហាអាយុបងជុងវ៉ុន៣ឆ្នាំ តែនាយជាមនុស្សល្អ មើលថែគេតាំងតែពីតូចដល់ធំប្រៀបបានដូចជាបងប្រុសម្នាក់ ធ្វើអោយជុងវ៉ុនរីករាយពេលដែលមានគាត់នៅក្បែរប៉ុន្តែមិនមែនរីករាយក្នុងន័យស្នេហា ហើយកាលដែរពិធីភ្ជាប់ពាក្យនេះកើតឡើង ក៏ដោយសារតែថេហាស្រាប់តែចូលមកស្តីដណ្តឹងគេពីលោកស្ទេស៏ហ្វតដែលជាប៉ាគេ លើកហេតុផលថាចាត់ទុកជាការអរគុណដែល ប៉ារបស់ថេហាធ្លាប់ជួយជីវិតប៉ារបស់ជុងវ៉ុនកាលពីប៉ុន្មានឆ្នាំមុន។ បែបនេះហើយទើបកម្លោះតូចមិនអាចហារមាត់ប្រកែកឪពុកកើតពេលគាត់សួរនាំ ព្រោះចង់បំពេញនាទីជាកូនចំពោះគាត់ ចង់អោយគាត់សប្បាយចិត្ត....តាំងពីអ្នកម៉ាក់ស្លាប់មក លោកប៉ាមិនដែលសប្បាយរីករាយម្តងណានោះទេ ទោះគាត់ព្យាយាមញញឹមដាក់កូនថាគាត់មិនអី ប៉ុន្តែជុងវ៉ុនមើលដឹងមករហូត....ហើយគេក៏ឃើញថាថ្ងៃនេះលោកប៉ាមានក្តីសុខនិងសប្បាយរីករាយកម្រិតណា
"សង្ឃឹមថាការសម្រេចចិត្តរបស់ខ្ញុំជាជម្រើសដ៏ល្អមួយចុះ"ថេហាល្អជាមួយគេមកតាំងតែពីដើមស្រលាញ់មើលថែគេដោយភាពស្មោះសរ ហើយពេលនេះក៏ជិតនឹងក្លាយជាគូដណ្តឹងគ្នាទៅហើយគេគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយអាចនឹងបើកចិត្តទទួលយកបុរសម្នាក់នេះជាអនាគតស្វាមីបានទៅចុះ
YOU ARE READING
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Adventuretop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
