ក្រោយងូតទឹកអោយនាយក្រាស់រួចគេក៏ដេញអោយហុីសុឹងមករៀបចំខ្លួនមុន ចំណែកគេក៏ស្រូតងូតទឹកផ្លាស់សម្លៀកបំពាក់រួចរាល់ទើបចេញមកពិនិត្យរបួសអោយនាយវិញ
"រួចហើយ! "ជុងវ៉ុនបន្លឺឡើងមកទាំងស្នាមញញឹមតិចៗសម្លឹងមើលបង់រុំរបួសដែលគេទើបតែផ្លាស់ប្តូរអោយហុីសុឹងរួច(ជុងវ៉ុនជាគ្រូពេទ្យ តែ adminភ្លេចដាក់)
"អរគុណ! "នាយតបខ្លីងើបឈរបិតឡេវអាវសម្រួលអោយរៀបរយទើបបែរមកមើលអ្នកដែលកំពុងរៀបចំសម្ភារ:ពេទ្យទុកដាក់វិញនៅលើគ្រែមើលទៅទឹកមុខគេមិនស្រស់បស់សោះ
"បងនឹងមកញ៉ាំអីកំដរអូនថ្ងៃត្រង់នេះ"ជុងវ៉ុនគ្រហឹមងក់ក្បាលតិចៗងើបមុខឡើងបន្តិចព្រោះត្រូវហុីសុឹងចាប់លើកអោយមកអង្គុយលើភ្លៅអោបក្រសោបជាប់ បេះដូងគេលោតឡើងញាប់អស់ទៅហើយអោយតែពេលដែលនាយធ្វើបែបនេះដាក់
"វ៉ុននីរបស់បងកើតអី?បានជាមុខស្រពាប់ស្រពោនបែបនេះ? "ប្រុសកំលោះចោទសួរជ្រុបមុខថើបថ្ពាល់កម្លោះតូចខ្សឺតៗរងចាំស្តាប់ចម្លើយចេញពីមាត់គេ
"ខ្ញុំចង់ទៅជួបប៉ានិងអ្នកមីង....ចង់ត្រលប់ទៅធ្វើការនៅមន្ទីរពេទ្យវិញ"ជុងវ៉ុននិយាយខ្សាវៗបង្កប់ដោយអារម្មណ៏សោកសៅមកជាមួយ គេនឹកគ្រួសារ នឹកកន្លែងធ្វើការចង់ត្រលប់ទៅដូចកាលពីមុនវិញតែមិនអាច
"អូនតែម្នាក់បងចិញ្ចឹមបានស្រាប់ហើយ"
"តែខ្ញុំមិនចង់បានបែបនោះ...ខ្ញុំចង់បំពេញការងារដែលខ្ញុំស្រលាញ់ចង់រកប្រាក់ចំណូលដោយខ្លួនឯង ខ្ញុំមិនចង់រស់នៅពឹងផ្អែកលើនរណាទាំងស្រុងឡើយ"
"បងនឹងអោយអូនទៅធ្វើការវិញ ត្រលប់ទៅសួរសុខទុក្ខគ្រួសារអូន"ជុងវ៉ុនញញឹមឡើងហៀបនឹងសួរថាមែនឬក៏អត់ប៉ុន្តែត្រូវទម្លាក់ទឹកមុខវិញពេលលឺប្រយោគបន្ទាប់
"តែមិនមែនពេលនេះ...."
"បើអញ្ចឹងពេលណាទៀតទៅ? "គេនៅផ្ទះនេះតែ២ថ្ងៃក៏ធុញសឹងអីទៅហើយ តើនៅដល់យូរប៉ុណ្ណាទៀតទៅ
"បងថាអូនគួរតែដឹងចម្លើយនោះហើយមិនបាច់អោយបងនិយាយទេ"នាយធ្លាប់ប្រាប់ពីលក្ខខណ្ឌទៅកាន់ជុងវ៉ុនទៅហើយ ដូច្នេះនាយក៏មិនចាំបាច់ត្រូវនិយាយបកស្រាយអីទៀតដែរ
YOU ARE READING
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Adventuretop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
