ភាគទី១:ផ្ដើមរឿង

1.3K 85 10
                                        

ការប៉ងប្រាថ្នា....ជាចិត្តមួយដែលមនុស្សរមែងមាននៅក្នុងខ្លួនដើម្បីដាក់វាជាគោលដៅហើយធ្វើវាអោយបានសម្រេចទៅតាមអ្វីដែលពួកគេចង់បាន។ សេចក្តីប្រាថ្នា ធ្វើអោយមនុស្សហ៊ានប្រព្រឹត្តរឿងជាច្រើនដើម្បីទទួលបាននូវអ្វីដែលខ្លួនចង់បាន វាជារឿងល្អដែលមានការប៉ងទៅលើរឿងដែលល្អមួយហើយធ្វើអោយវាបានជោគជ័យ.....ប៉ុន្តែ ចុះបើសិនជាការប្រាថ្នាទៅលើរឿងមួយដែលខុសហើយហួសហេតុពេកនោះតើអាចរាប់បានជាកំហុសដែរទេ?

«វាប្រាកដជាគ្មានកំហុស! បើគ្រាន់តែយកអ្វីដែលយើងស្រលាញ់មកក្នុងរង្វង់ដៃយើងនោះ»

នេះហើយជាប្រយោគដែលម្ចាស់ក្រុមហ៊ុនផលិតរថយន្តជាជំនួញរួមជាមួយមុខរបរអាវុធនិងគ្រាប់រំសេវរបស់គេ ហុីសុឹង ជេយ៍ដិន យល់ថាវាជារឿងត្រឹមត្រូវរហូតមក....របស់ដែលគេចង់បានហើយ មិនថាផ្កាយ ឬជាព្រះចន្ទគេក៏ត្រូវយកមកគ្រប់គ្រងក្នុងដៃអោយបានដោយមិនខ្វល់នោះឡើយថានឹងត្រូវលះបង់អ្វីខ្លះនោះ!

ត្រកូលជេយ៍ដិនមានកេរ្ត៏ឈ្មោះល្បីក្ឌុងក្ឌាំងប្រចាំប្រទេសអាមេរិក អំណាចបាចសាចមិនថានៅក្នុងអឺរ៉ុបឬអាស៊ី អ្នកគ្រប់គ្រងគ្រួសារពីមួយជំនាន់ទៅមួយជំនាន់សុតសឹងតែមិនធម្មតា ហើយក៏កាន់តែក្តៅគគុកពេលទាយាទជំនាន់ទី30 ហុីសុឹង ជេយ៍ដិនដែលឡើងកាន់កាប់អំណាចក្នុងដៃទាំងដែលមានវ័យត្រឹមតែ២៧ឆ្នាំ ត្រូវបាននរណាៗក៏និយាយថាជាបុរសដែលមានចំហាយគ្រោះថ្នាក់ពេលដែលឈរក្បែរ ផ្ទៃមុខស្រស់សង្ហារប្រៀបបានដូចទេវបុត្រ តែបង្កប់ទៅដោយភាពត្រជាក់ ផ្តាច់ការមកជាមួយព្រោះទទួលបានការហ្វឹកហាត់យ៉ាងម៉ត់ចត់ពីលោកតាដោយផ្ទាល់ក្នុងការត្រៀមជាអ្នកដឹកនាំត្រកូលតាំងតែពីអាយុ១៥ឆ្នាំ....ដូច្នេះការសាងកំហុសនៅចំពោះមុខបុរសម្នាក់នេះមិនមែនជារឿងល្អនោះឡើយ ជារឿងគ្រោះថ្នាក់បំផុតដែលត្រូវចៀសវាងតែម្តង

កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក

ជេយ៍ដិន គ្រុប

រថយន្តខ្មៅសេរីទំនើបបើកមកសំចតនៅខាងមុខក្រុមហ៊ុនដោយមានរថយន្តពណ៏ខ្មៅប៉ុន្មានគ្រឿងទៀតបើកមកអមដំណើរហូរហែរពីក្រោយ។ ទ្វារឡានរបើកដោយដៃបុរសឈុតខ្មៅ មានកន្លាស់ពណ៏ទឹកមាសបិតជាប់នឹងផ្ទៃអាវក្រៅ ជាស្លាកសញ្ញារូបខ្លាបង្ហាញថាជាកូនចៅជំនិតរបស់ទាយាទនៃត្រកូលជេយ៍ដិនផ្ទាល់តែម្តង

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Dove le storie prendono vita. Scoprilo ora