ភាគ១២:ជុងវ៉ុនជាអ្វីគ្រប់យ៉ាងរបស់យើង....គ្មានគេយើងច្បាស់ជាមិនរស់ទេជូន!

608 53 24
                                        

ព្រឹកថ្ងៃថ្មី

មន្ទីពេទ្យ

"លោកប៉ាតើយ៉ាងម៉េចហើយ...មានដំណឹងពីជុងវ៉ុនទេ? "ថេហាអង្គុយលើគ្រែពេទ្យជជែកជាមួយម្តាយក៏ងាកមុខមកសួរឪពុកដែលទើបនឹងមកពីជួបលោកស្ទេស៏ហ្វតដែលជាប៉ារបស់ជុងវ៉ុនហើយ

គាត់មិននិយាយអ្វីក្រៅពីដកដង្ហើមធំគ្រវីក្បាលតិចៗ ទម្លាក់ខ្លួនអង្គុយលើសាឡុងក្បែរនោះ

"នេះក៏បួនប្រាំថ្ងៃទៅហើយ ដំណឹងស្លាប់ឬក៏រស់ក៏មិនមាន ប៉ាបានអនុញ្ញាតអោយប៉ូលិសចុះឆែកកន្លែងផ្ទះកើតហេតុតែក៏មិនឃើញសូម្បីតែសព វាហាក់បីដូចជាគេរសាត់បាត់ទៅក្នុងខ្យល់យ៉ាងអញ្ចឹង"អ្នកស្រីមីនជីលឺហើយដកដង្ហើមធំពោលឡើងមកទាំងទឹកមុខស្រពាប់ស្រពោន

"មិនដឹងថាលោកស្ទេស៏ហ្វត និងអូលីវៀពិបាកចិត្តយ៉ាងណាទេ...និយាយតាមត្រង់ខ្ញុំក៏បន់ស្រន់ចង់អោយរកឃើញកូនវ៉ុនឆាប់ៗដូចគ្នា..."គាត់ឃើញជុងវ៉ុនមកតាំងតែពីតូចៗអាណិតស្រលាញ់មកប្រៀបបាននឹងគ្រួសារ កម្លោះតូចក៏ជាក្មេងល្អ មានអត្តចរឹកសមរម្យមិនសមណាមកគួរជួបរឿងបែបនេះទេ

"គ្រប់គ្នាសុទ្ធតែមិនអាចរកឃើញ...អញ្ចឹងទុកអោយខ្ញុំជាអ្នកទៅរកវ៉ុនដោយផ្ទាល់! "អនាគតគូដណ្តឹងគេបាត់ទៅមួយទាំងមូលពិធីភ្ជាប់ពាក្យក៏មិនទាន់បានចាប់ផ្តើមត្រឹមត្រូវ តើបែបនេះអោយគេនៅស្ងៀមបានដោយរបៀបណា?

"កុំទាន់កូន...មិនទាន់ស្រួលខ្លួនផងតើចង់ទៅណា? "

"ចុះម៉ាក់និងប៉ាចង់អោយខ្ញុំនៅស្ងៀមមិនធ្វើអីសោះអញ្ចឹងឬ?ខ្ញុំមិនអាចនោះទេ"

"ប៉ានិងម៉ាក់ដឹងថាកូនបារម្ភ....ពួកយើងគ្រប់គ្នាក៏សុទ្ធតែបារម្ភពីជុងវ៉ុន ប៉ុន្តែសភាពកូនបែបនេះទៅតាមរកកើតដែរឬ? "

"ប៉ាកូននិយាយត្រូវសម្រាកសិនទៅណា"ពួកគាត់ព្យាយាមលួងទម្រាំតែថេហាអាចស្ងប់ចិត្តឈប់ឆ្លេឆ្លាទៅតាមរកជុងវ៉ុនទៀត តែទោះមិនបានទៅរកដោយផ្ទាល់ នាយក៏បានទាក់ទងទៅកាន់កូនចៅរបស់គេអោយបង្កើនកម្លាំងតាមស៊ើបរកមើលដូចគ្នា

«តើពេលនេះអូននៅឯណាទៅជុងវ៉ុន....សុខទុក្ខយ៉ាងណាទៅហើយ បងបារម្ភខ្លាំងណាស់»

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Dove le storie prendono vita. Scoprilo ora