ភាគ១៥:ក្មេងខូច

475 64 14
                                        

រសៀលថ្ងៃដដែល

"ត្រៀមឡានទៅយើងទៅមើលទំនិញដោយផ្ទាល់ថ្ងៃនេះ"ហុីសុឹងបិទទូរស័ព្ទបញ្ចប់ការសន្ទានជាមួយជូន ងាកទៅមើលអ្នកដែលគេងលក់លើសាឡុងយ៉ាងស្រួលខ្លួន ទើបងើបឡើងសម្តៅទៅក្បែរបន្ទន់ជង្គង់ក្បែរសាឡុងសម្លឹងមើលអ្នកគេងលក់ យកដៃទៅប៉ះសក់គេថ្នមៗ

"មាត់ទំពារពេញមួយថ្ងៃ ញ៉ាំឆ្អែតក៏គេងអូនជាកូនក្មេងឬយ៉ាងម៉េច? "នាយបន្លឺទាំងស្នាមញញឹមផុសឡើងមកតិចៗ ថ្វីត្បិតតែថ្ងៃនេះមិនបានរករឿងឈ្លោះជាមួយនាយ តែបែរជាមករករឿងនាយអោយទិញរបស់អោយញ៉ាំ ដឹងទេ?មួយព្រឹកធំនេះជុងវ៉ុនញ៉ាំអស់ច្រើនប៉ុណ្ណា ពេលមិនចង់អោយញ៉ាំច្រើនខ្លាចឈឺក៏ខឹងរករឿងកូរគេអោយទិញទាល់តែបានដូចចិត្ត

"ក្មេងខូច! "បាយថើបថ្ពាល់អ្នកគេងលក់មួយខ្សឺត ទើបទាញម៉ាសមកពាក់បាំងមុខជុងវ៉ុនជិតសឹមលើកបីគេឡើងចេញពីអូហ្វីសចុះសម្តៅមកឡាននាំគេទៅឃ្លាំងទំនិញជាមួយខ្លួន បុគ្គលិកដែលធ្វើការបានឃើញក៏មិនមាននរណាហ៊ាននិយាយផ្តេសផ្តាស តែក្នុងចិត្តម្នាក់ៗដឹងច្បាស់ណាស់ថាអ្នកដែលនៅក្នុងរង្វង់ដៃរបស់ហុីសុឹងច្បាស់ជាមនុស្សសំខាន់សម្រាប់នាយណាស់ហើយ

"លោកម្ចាស់....តើនាំម្ចាស់តូចទៅដែរឬ? "ជូនបើកទ្វារជូនចាហ្វាយតែក៏មិនភ្លេចសួរនាំក្រោយឃើញវត្តមានជុងវ៉ុនដែលកំពុងគេងគ្មានដឹងខ្យល់ស្អីសោះទាំងឆ្ងល់ផងសប្បាយចិត្តផង ជិតពីរអាទិត្យហើយដែលគេចមុខគ្នាចុះម៉េចក៏ថ្ងៃនេះចាហ្វាយទាំងពីរដូចជាស្អិតរមួតម្ល៉េះ?

"យ៉ាងម៉េច?ឯងមានបញ្ហាឬ? "

"អ...អត់ទេលោកម្ចាស់ អញ្ជើញចូលបាទ"ជូនសើចតិចៗ លួចត្រេកអរក្នុងចិត្តពេលឃើញចាហ្វាយទាំងពីរអាចត្រលប់មកត្រូវគ្នាវិញបែបនេះ ប្រាប់តាមត្រង់ច្រើនថ្ងៃមកនេះគេពិបាកចិត្តជំនួសពួកគេគិតតែពីគេចមុខគ្នាមិននិយាយចូលគ្នា តែថ្ងៃនេះជុងវ៉ុនមកតាមហុីសុឹងដល់ក្រុមហ៊ុន ហើយលោកម្ចាស់គេក៏នាំកម្លោះតូចទៅឃ្លាំងជាមួយទៀត...បើមិននិយាយថាមិនទាន់ត្រូវគ្នាក៏ដូចជាមិនសម!

_______________

ជុងវ៉ុនភ្ញាក់ដឹងខ្លួនឡើងទាំងនៅសឺៗនៅឡើយ តែក៏ត្រូវស្វាងពេលដឹងថាខ្លួនកំពុងអង្គុយលើភ្លៅនិងគេងកើយទ្រូងហុីសុឹងដែលកំពុងពិនិត្យឯកសារតាមថេបប្លេត ជជែកការងារជាមួយជូន...

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Место, где живут истории. Откройте их для себя