សម្លេងផ្គរលាន់គ្រឹមៗ អមដោយទឹកភ្លៀងធ្លាក់ចុះមកខ្លាំងដូចខឹងនរណាម្នាក់...រាងកាយតូចល្អិតស្ថិតក្នុងឈុតសឺមីសវែងហៀរដល់គល់ភ្លៅ មានខោខ្លីខ្មៅលើជង្គង់បន្តិចគ្របបាំងដោយអាវ អង្គុយអោបជង្គង់លើសាឡុងក្នុងបន្ទប់ក្បែរមាត់បង្អួច សម្លឹងមើលទឹកភ្លៀងដែលធ្លាក់ចុះមកទាំងយប់ស្ងាត់
អង្គុយមើលសុខៗក៏មានអារម្មណ៏មានអ្នកលូកមកអោបចង្កេះខ្លួនពីក្រោយ ធ្វើអោយជុងវ៉ុនត្រូវងាកទៅមើលក៏ប៉ះថ្ពាល់នឹងបបូរមាត់ក្រាស់របស់ប្រុសកំលោះខ្លះដែលលបលួចមកអោបគេ
"មកអង្គុយអីត្រង់នេះ? ហេតុអីមិនគេង? "ហុីសុឹងសួរឡើងដាក់ចង្ការកើយលើស្មាររបស់នាយតូច ឈ្មុលមុខទៅសសៀរថើបថ្ពាល់ជុងវ៉ុនថើរៗស្រង់ក្លិនក្រអូបដែលធ្វើអោយគេងប់ងល់ស្ទើរតែថើបមិនចង់ដកច្រមុះចេញ
"គេងមិនលក់...ចុះលោកក្រែងយប់នេះមានការងារមិនអញ្ចឹង? "ជុងវ៉ុនបែរមកសួរអ្នកដែលលើកគេអោយអង្គុយលើភ្លៅ អោបក្រសោបគេយ៉ាងស្អិត កាយវិការទាំងអស់នេះហើយដែលធ្វើអោយនាយតូចស្ទើរតែទម្លាប់ខ្លួន ពេលគេចាប់អោបចាប់ថើប ចាប់អោយអង្គុយពីលើក៏លែងភ្ញាក់លែងស្រែកទៀតព្រោះដឹងថាហាមទៅស្រែកទៅចុងក្រោយក៏ត្រូវគេអោបគេថើបដដែល
"បងធ្វើរួចហើយ នឹកស្មានថាអូនគេងលក់ហើយនរណាទៅដឹងថាមកអង្គុយមើលទឹកភ្លៀងទាំងយប់ម៉ោង៩ ម៉ោង១០បែបនេះ? "
"ខ្ញុំគ្រាន់តែមើលធម្មតា....ឃើញទឹកភ្លៀងធ្វើអោយខ្ញុំនឹកដល់មនុស្សម្នាក់ណាស់"ស្នាមញញឹមស្រាលៗផុសលើមុខជុងវ៉ុន ធ្វើអោយហុីសុឹងឃើញយ៉ាងច្បាស់ហើយក៏ក្តោបចង្កេះគេណែនសម្លឹងមើលមុខកម្លោះតូចទាំងមុខស្មើរ ធ្វើឱ្យអ្នកត្រូវគេសម្លឹងមុខដឹងភ្លាមថានាយកំពុងប្រចណ្ឌ
"ខ្ញុំនឹកអ្នកម៉ាក់! អ្នកម៉ាក់ចូលចិត្តទឹកភ្លៀងណាស់....ចាំបានថាកាលពីខ្ញុំនៅតូចៗ ម៉ាក់តែងតែនាំមកអង្គុយមើលទឹកភ្លៀងជាមួយគ្នាហើយនិយាយលេងជាមួយខ្ញុំ... គួរអោយស្តាយដែលប៉ុន្មានឆ្នាំមកនេះមិនបានមើលទឹកភ្លៀងជាមួយគាត់ទៀត"ជុងវ៉ុនបកស្រាយហើយក៏ដឹងដល់ដៃដែលអោបគេណែនមុននេះហាក់បន្ថយវិញស្រាលៗ
YOU ARE READING
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Adventuretop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
