ភាគទី៦៦ «គំរីស!»

4.4K 228 8
                                        

•ម៉ោង៩យប់ ថ្ងៃដដែល
ជុងហ្គុកកំពុងអង្គុយធ្វើការងារជាមួយកំព្យូរទ័រ ថេយ៉ុងលេងipad អង្គុយនៅប្រឡោះជើងរបស់ជុងហ្គុកផ្អែកក្បាលនិងស្មាធំក្រអាញកក់ក្តៅ ពេលនៅជិតបុរសម្នាក់នេះ ថេយ៉ុងមានសេចក្តីសុខ មានអារម្មណ៍ថាមានសុវត្ថិភាព។
«អូនទៅយកទឹកដោះគោឲបងផឹកមួយកែវសិន បងបន្តការងារចុះ»
«មិនបាច់ក៏បាន បងមិនចង់ឲអូនពិ-»
«ស៊ូត ស្ងាត់មាត់Baby អូនចង់ឲបងមានសុខភាពល្អ»តូចល្អិតយកដៃមកបិតបបូរមាត់រាងក្រាស់ឲឈប់និយាយ ក្រវីក្បាល ជុងហ្គុកញញឹម សម្លឹងមើលដំណើរតូចៗរបស់ថេយ៍។
គួរស្រលាញ់យ៉ាងនេះ ឲមានអ្នកផ្សេងយ៉ាងម៉េចកើត ងប់តែជាមួយអូន បេះដូងទាំងមូលប្រគល់ជូនអូនអស់ហើយ។
ប៉ុន្តែមិនបានប៉ុន្មាននាទីផង ជុងហ្គុកសម្លឹងមើលមាត់ទ្វា លឹបលៗ ទើបងើបក្រូស ដើរទៅបើកទូរថតខាងក្រោម ឃើញសុទ្ធសឹងតែជាប្រភេទ Wineកម្រិតខ្លាំង នាយលើកមួយដបកាន់និងដៃ យកកែវថ្មរមកមួយ
វាសកំព្យូទ័រទៅម្ខាង ដាក់ស្រាកណ្តាលតុ ចាក់ផឹកធ្វើមិនដឹង អកយកៗ និយាយពីថេយ៉ុងខំងើបទៅយកទឹកដោះគោមកឲផឹក ឲមានសុខភាពល្អមាំមួន ព្រោះឃើញរាល់ដងបឺតតែបារី ផឹកស្រាណាស់ដែល តែភាគច្រើនផឹកលាក់ លាក់ដូចពេលឥលូវអញ្ចឹង ខ្លាចថេយ៉ុងស្តីឲ ស្តីម្តងៗដូចឃ្មុំចាំសម្បុក ចេះតែទ្រាំស្តាប់ទៅ
ស្តាប់ហើយពេលខ្លះសើច ព្រោះចូលចិត្តសម្លេងចច្រិចរបស់ថេយ៉ុង

•ក្រាក
•a time minute
«ធ្វើស្អី!!»ថេយ៍កាន់ទឹកដោះគោ ដៃម្ខាងទៀតលើកចង្អុលមុខជុងហ្គុក រាងក្រាស់កែវភ្នែកស្លែស្លន់ លើកដបwineរុញចូលក្រោមតុ រួចលេបទឹកមាត់រៀបនិយាយតែរាងតូចនិយាយកាត់
«បងឯងធ្វើស្អី!! បងឯងផឹកស្រាទៀតហើយ?»ថេយ៉ុងសម្លឹងមើលមុខរាងក្រាស់ ជ្រួញចិញ្ចើមខ្មូរឡើងមក ដើរមកចាប់ញឹងស្លឹកត្រចៀកជុងហ្គុក
«អ្ហួយ ឈឺ បង..ឈឺ»
«អ្នកណាឲបងផឹក»
«គឺ-»
«អ្នកណា?»
«កត្តាខ្លួនឯង»
«......»ថេយ៍បែរមុខចេញ
«បងផឹកបងដឹង បងស្រវឹងបងស្រលាញ់អូន»រាងក្រាស់ខិតទៅជិតពៅព្រលឹង ចាប់អោបចង្កេះអូនជាប់និងដៃ ផ្អែកមុខលើស្មាតូច
«ឃ្លានខ្លាំងប៉ុណ្ណា»
«ឃ្លានខ្លាំងហា៎»រាងក្រាស់ សើចញីញក់បបូរមាត់ជាមួយថ្ពាល់ថេយ៉ុង
«ឡប់!»
«ផឹកស្រា កុំមកថើបអូន អូនធំក្លិនស្រាមិនបាន នៅមិនកើត»
«គំរីស!»
«អត់ឲថើបហេ៌ ចៀសចេញពីអូន»ថេយ៉ុងខ្ទប់បបូរមាត់ជុងហ្គុក គេដឹងថាជុងហ្គុកមិនដែលផឹកស្រាអាប្រភេទខ្សោយទេ ដាក់ម្តងៗ អាប្រភេទខ្លាំងមានជាតិអាល់កុលច្រើន
«បងទៅយកកែវមួយទៀត យកមកបង្រៀនឲអូនផឹក»
«អូននិយាយថាស្អប់ស្រា បងចង់លើកស្រាមកដាក់មុខអូន? ប្រុសចម្កួត»
«ផឹកទៅ បានពីរនាក់ប្តី ធ្វើប្រមឹកម្តងមើស៌»
«អត់ទេ អូនអត់លេងចូលមកបងឯងទេ»ជុងហ្គុកអង្គុយចុះវិញ អោបចង្កេះថេយ៍ពីក្រោយ ងក់ក្បាលផ្ងក់ៗ
ម្រាមដៃសសៀៗប៉ះពោះថេយ៉ុង
«អូនមានសាច់ជាងមុន»ជុងហ្គុកញញឹមតិចៗ ដៃអង្អែលថើរៗ ថើបស្មារស្រឡូន អង្អេលពោះសារចុះសាឡើងមិនចេះចប់ មិនចេះហើយ
«មកពីអូនញុាំច្រើន!»ថេយ៍ឆ្លើយបែបធម្មតា ចុះបើគេញុាំច្រើនពិតមែន កាលនៅភូមិគ្រឹះរបស់ជុងហ្គុក
«ឲតែជាអូន អ្វីក៏បងស្រលាញ់ដែល»
«កុំដាក់ចិត្តលើអូនខ្លាំងពេកអីណាជុង អូននិយាយថាអូនតោងទាមបងឲជាប់ តែគ្រប់យ៉ាងស្រេចបាច់លើម៉ាក់របស់បង បើគាត់មិនពេញចិត្តអូន អូននិងដើរចេញ អូនមិនចង់ធ្វើជាជម្លោះបង្កឲគ្រួសារដទៃបែកបាក់ទេ»
«ម្តេចក៏និយាយបែបនេះ!បងស្រលាញ់អូន បើអូនស្រលាញ់បង កាន់ដៃបងឲណែន! គ្មាននរណាម្នាក់ហាមឃាត់ស្នេហាយើងបានទេ ក្នុងចំណងស្នេហ៍មនុស្សពីរនាក់តែងមានផលលំបាកជារឿងធម្មតា វាមិនមែនចេះតែរលូនរហូតទេណាអូន សំខាន់លើពួកយើងប្រឹងប្រែងជម្នះវាជាមួយគ្នា ជាមួយការដោះស្រាយបញ្ហាដោយការគិតពិចារណាឲច្បាស់លាស់ មុិតប្រាយ បងនិងជឿជាក់ ពួកយើងនៅតែជាគូរជាមួយគ្នា គ្មានអ្នកណាបំបែកបាន!»
«ហ្ហឹក អូនអរគុណបង ដែលព្រមដើរជាមួយអូន»
«បងជាអ្នកនាំផ្លូវឲប្រពន្ធតូចរបស់បង! អូនគ្រាន់តែកាន់ដៃបងឲជាប់ បងនិងធ្វើជាពន្លឺបំភ្លឺអូនគ្រប់ពេលវេលា វានិងនៅតែបែបនេះជារាងរហូត វានិងមិនអាចកើតឡើងតែពេលបងគ្មានដង្ហើមប៉ុណ្ណោះ»
«»






«បងផឹកបងដឹង បងស្រវឹងបងស្រលាញ់អូន»













╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now