ភាគ៤៥៖យប់នោះផ្អែមណាស់ បងដូចជាចង់សាកម្តងទៀត

2.3K 183 16
                                    

"ឡើងម៉ូតូមកអូន និងអាលបានទៅចំការស្ត្របឺរី"ជុងហ្គុកឡើងលើម៉ូតូ មុននិងស្រែកហៅរាងតូចដែលឈរគៀនម៉ូតូធ្វើមុខមិម៉ក់

"ទៅអត់មានប្រាប់មុនសោះចឹង! តែឯងអើយហើយហ្មងនិង ហុឹក អត់បានដាក់ខោអាវឃ្យូតៗ ពណ៍Pinkៗ ដូចផ្លែ Strawberryទៅផង"ថេយ៉ុងទ្រគោះជើងចូលគ្នាមិនសុខចិត្ត ដែលជុងហ្គុកមិនទាន់ប្រាប់ថាពេលល្ងាចចូលម៉ោង3 និងជូនគេទៅចំការស្ត្របឺរីអីនិងផង

"ចឹងទេហេស៎ មោះបងជូនទៅដូរ បងឲគេទៅទិញមកឲអូនច្រើនណាស់ ទៅល៎មើលទៅ ត្រូវចិត្តមួយណាស្លៀកមួយនិងចុះ តែកុំស្លៀកខ្លីពេក បងខ្លាចថាត្រូវកម្តៅថ្ងៃរលាកស្បែកអូន"ប្រុសសង្ហារដាក់វៃជ្រទល់ម៉ូតូ សឹមដើរមកអោបចង្កេះស្រឡូន ចូលទៅក្នុងឧទ្យានផ្ទះល្វែងវិញ

"លោកប្តី គិតគូរដល់រឿងខោអាវរបស់អូនទៀត ហិហិ"

"ត្រូវតែអញ្ចឹងហើយ បងផ្គត់ផ្គង់សំណព្វចិត្តបងមិនឲខ្វះខាតអ្វីនោះទេ! ថាមកមើល ចង់បានអ្វីទៀតទេ បងទិញឲ "ជុងហ្គុកញញឹមផ្អែមសម្លឹងមើលមុខរាងតូចដែលញញឹមស្ញេញមកកាន់នាយ! អត់មិនបានក៏ចាប់ក្រញិចថើបថ្ពាល់ ថេយ៉ុងទាំងសងខាង រហូតដល់ម្ចាស់កាយត្រូវរត់គេចទៅម្ខាង បើនៅទៀតជាំថ្ពាល់អស់ហើយ ទាំងខាំ ទាំងថើប គ្រប់សព្វបែបនេះ។

បើកាលជូនថេយ៉ុងមកដល់បន្ទប់ហើយ ជុងហ្គុកក៏ឈ្លាតដើរទៅម្ខាងបន្ទាប់ពីឮសម្លេងទូរស័ព្ទខលមកជាប់គ្នា4-5ដង តែមិនទាន់បានលើក ព្រោះជាប់និយាយគ្នាជាមួយថេយ៉ុង

"ហេឡូ"ជុងហ្គុក លើកដៃចូកសក់យ៉ាងទំនើង ខណះកំពុងស្លៀកឈុតសាមញ្ញជនធម្មតា អាវយឺតពណ៍ខ្មៅ ធំរលុងហួសមាឌ ជាមួយនិងខោខាប៊យពណ៍ខ្មៅធូរលុង មិនបានស្លៀកពាក់ខោអាវគ្រ័រហ្សេរដូចសព្វមួយដងដូច្នេះ

"លោកម្ចាស់ មិនមកថ្ងៃស្អែកមិនបានទេហេស៎"សម្លេងតម្អូញរបស់មៃឃើលខលមកកាន់ ជុងហ្គុក

"ទុកការងារឲធ្វើ4-5ថ្ងៃមិនបាន បើថាធ្វើមិនកើត កុំបាច់បើកប្រាក់ខែ"មៃឃើលលេបទឹកមាត់បន្តិច បើពេលនេះឈឺខួរសឹងស្លាប់ ការងារគដូចភ្នំ អត់ជុងហ្គុកនៅក្រុមហ៊ុន ដូចមានអារម្មណ៍ថាខ្លួនឯងទូលទុក្ខប៉ុនភ្នំ ធ្ងន់ក្បាល ធ្ងន់ខួរ រញ៉េរញ៉ៃសម្បើមណាស់។

[បណ្តូលចិត្តរេរ៉ាវែល]Where stories live. Discover now