៥៤៖ធ្វើអីខុសអាងសំទោសអញ្ចឹងហ្អេស

3.1K 255 10
                                        

ម៉ោង៥:២៩នាទី
សម្លេងឡាន បរចូលមកចតនៅក្នុងទីធ្លាក្នុងភូមិគ្រឹះ។
«លោកម្ចាស់!»មៃឃើល ថានឹងរកដៃទៅជួយគ្រា ប៉ុន្តែ
ជុងហ្គុក លើកដៃហាម និងចាប់ផ្តើមបន្តសម្តី

«លាក់ការឲជិត កុំឲអូនថេយ៍ដឹង!»មៃឃើលដកដង្ហើមធំ និងងក់ក្បាលតិចៗ តាមការបញ្ជារបស់ជុងហ្គុក។

ជុងហ្គុក ដើរស្ទាបចង្កេះ មើលពីស្បៃសៗរុំព័ទ្ធចង្កេះយ៉ាងណែន បង្ការកាឆ្លងមេរោគមើលមិនឃើញផ្សេងៗ។

«លោកម្ចាស់ អញ្ចើញមកពីណាទាំងព្រឹកព្រលឹមទាន»
«អូនថេយ៍ ភ្ញាក់ពីគេងឬនៅ?»មិនខ្វល់ពីការសួរនាំ នាយបែរជាបកសំណួរទៅកាន់រាងចំណាស់វិញថែមទាំងតក់ក្រហល់

«ឃើញដើរចុះមកអង្គុយក្នុងបន្ទប់ទទួលភ្ញៀវកាលពីម៉ោង3មកម្លេស អ៊ំប្រាប់ឲឡើងទៅគេងវិញក៏មិនព្រម!»ចប់សម្តី រាងក្រាស់បង្ហាញទឹកមុខបារម្ភ លាយឡំនិងអារម្មណ៍នៅមិនសុខ

+បន្ទប់ទទួលភ្ញៀវ
កាយតូចល្អិត អង្គុយនិងផ្ទាល់ឥដ្ឋ ផ្អែកក្បាលនិងសាឡុង រង់ចាំបុរសដែលចេញទៅបាត់តាំងពីថ្មើរណាមិនដឹង

«ថេយ៍ ម្តេចមកគេងត្រង់នេះអូន!»ថេយ៉ុង ងាកមកសម្លឹងមុខជុងហ្គុក ទាំងទឹកមុខស្មើរ ! ជុងហ្គុក រៀបនិងដើរមកបីរាងតូច តែថេយ៉ុង ក៏បម្រាស់ចេញមិនព្រមនៅជិត

«ទៅគេងវិញណាអូន បងឮអ៊ំស្រីនិយាយថាអូនភ្ញាក់កាលពីម៉ោង3!មកជិតបងមក»ជុងហ្គុក បន្ទាបខ្លួនអង្គុយលើឥដ្ឋក្បែររាងតូច! ថេយ៉ុង សម្លឹងមើលមុខជុងហ្គុកមិនឈប់ មុខស្មើរមិនមាត់មិនក ធ្វើឲជុងហ្គុក ពិបាកពណ៌នាពីអារម្មណ៍ទាំងអស់នេះណាស់!

រាងតូច ងើបឡើងក្រូស ទាំងមិនមើលមុខនាយបន្តទាល់តែសោះ សម្តៅដើរចេញពីភូមិគ្រឹះទៅផ្ទះតូចវិញ ជាមួយកែវភ្នែកកលរកយំ រឹកពាតោះតើយ មិនរវីរវល់ ធ្វើឲបុរសជាគូសង្សារមិនស្រណុកក្នុងចិត្ត ! នាយពិតជាដឹងច្បាស់ថារាងតូច តោះតើយ ខឹងមិនមាត់មិនកបែបនេះនោះ ដោយសារបញ្ហាអ្វី។

«អ្ហឹកៗ គាត់ទុកខ្ញុំជាអីឲប្រាកដ?ទៅណាមកណា មិនស្តីប្រាប់ខ្ញុំសូម្បីមួយម៉ាត់ ឬខ្ញុំគ្រាន់តែជាកំណាន់ចិត្តរបស់គាត់!»ថេយ៉ុង គេងលើគ្រែដណ្តប់ភួយ បែរទៅបង្អួច យំមិនដាច់សូរសំឡេង។

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now