ជុងហ្គុកជញ្ចូនភួយនិងខ្នើយមកដាក់ក្នុងឡាន សភាពក្នុងឡានឡើងដូចជាបន្ទប់ផាសុខភាពមួយទៅហើយ កាលបើមានតាំងពីខ្នើយគេង ខ្នើយអោប ភួយសាច់ទន់ៗដូចរោមសត្វ យកមកដាក់លើឡានទុករួចជាស្រេច!!
ជុងហ្គុកបីថេយ៉ុងចេញពីឧទ្យាន នាយម៉ៃដឹងថាថេយ៉ុងចាញ់និងអាកាសធាតុនៅទីនេះ ទើបសម្រេចចិត្តចេញទៅទាំងយប់តែម្តង យ៉ាងណាមិញខ្លួនថេយ៉ុងរាងចុះកម្តៅគួរសមណាស់ដែល ល្មមអាចធ្វើដំណើរផ្លូវឆ្ងាយបាន។
"ជុង...បងនាំអូនទៅណា"ជុងហ្គុកអង្គុយនៅលើឡានផ្នែកខាងចង្កូត រៀបនិងលើកថេយ៉ុងឲទៅគេងទម្រេតលើកៅអីដែលនាយបានរៀបចំទុកអម្បាញ់មិញ តែថេយ៉ុងស្រវ៉ាអោបចង្កេះគេជាប់ និយាយល្វើយៗ ងើយមើលមុខមើលមុខបុរសជាទីស្រឡាញ់
"យើងត្រូវទៅ ឡាវេហ្គាសវិញណាអូន! គេងលក់ឲស្រួលណា ប្រហែលច្រើនម៉ោងទៀតទើបទៅដល់ក្រុងវិញ"ជុងហ្គុក ក្រសោបមាឌតូចឲមកអង្គុយនៅលើភ្លៅ ស្របពេលថេយ៉ុង ងើយមុខទៅថើបផែនថ្ពាល់ខាងឆ្វេងរបស់នាយថើរ
"អូនធ្វើឲបងហត់ណាស់ហើយ"
"ហេតុអ្វីនិយាយដូច្នេះ បម្រើអូនជាកាតព្វកិច្ចរបស់បង បងមើលថែរអនាគតប្រពន្ធរបស់បង បងមិនហត់ទេ"ជុងហ្គុក ថើបបបូរមាត់ផ្កាឈូកតិចៗ ស្រលាញ់ណាស់បាត់មុខមិនបាន
"អូនរងារ"
"ចាំបន្តិច បងយកភួយឲអូន! បងដឹងថាអូនរងារ ទើបបងត្រៀម
ទុកឲ""អូនអត់ត្រូវការភួយទេ អូនចង់អោបបងច្រើនជាង"ជុងហ្គុកអស់សំណើចនិងអនាគតប្រពន្ធក្មេងរបស់នាយ មើលចុះឈឺប៉ុណ្ណាក៏មានពេលនិយាយផ្អែមល្ហែម នាយសែនក្រឺតខ្នាញ់
"អោបចុះ ឲតែបាត់រងារ"ជុងហ្គុកយកដៃមិចចុងច្រមុះថេយ៉ុងបន្តិច
"ប្រុសសាច់ដុំធំៗអញ្ចឹង ដឹងតែបាត់រងាអ្ហី ហិហិ"ជុងហ្គុកក្រវីក្បាលអស់សំណើច ទើបចាប់ផ្តើមបញ្ឆេះឡាន បើកចាកចេញពីឧទ្យានផ្ទះល្វែង ខណះមកលេងទីនេះក្បែរមួយអាទិត្យឯណោះ។
ដៃតូចអោបចង្កេះជុងហ្គុកជាប់តាំងពីចេញដំណើរ រហូតដល់ពេលនេះគេងលក់ ក៏មិនលែងដៃ ស្អិតណាស់! ជុងហ្គុកបើកឡានបណ្តើ ក៏ចេះតែសៀបមើលកម្តៅក្នុងខ្លួនថេយ៉ុង ក៏ឃើញថាមិនក្តៅវិញនោះឡើយ។ យប់មិញតាំងពីម៉ោង8 រហូតដល់ម៉ោង4ថ្មើរនេះពុំទាន់បានបុិតភ្នែកគេងមួយស្របក់ណាសោះ ព្រោះចិត្តគិតពីគូស្នេហ៍មិនដែលដាច់ ឈឺក្តៅគ្រុនរងារ មិនហ៊ានបណ្តោយទុកចោល នៅតាមមើលថែបម្រើទឹកក្តៅទឹកត្រជាក់ បើទោះដើមឡើយថេយ៉ុងជាអ្នកមប្រើក្រោមបង្គាប់ តែចាប់តាំងពីឈានជើងចូលផ្ទះនាយដំបូង នាយមិនដែលចាប់ទុកថាយ៉ុងជាអ្នកបម្រើសុីឈ្នួលដោះបំណុល បើកាលលើកមុនឈ្លោះគ្នាញឹកញយ ក៏មិនមានបំណងថាចង់យកឈ្នះ ឈ្លោះព្រោះស្រលាញ់ មិនដឹងថានិយាយស្តីទាក់ទងជាមួយបែបម្តេច មានតែវិធីទាំងអស់និងហើយទើបអាចសាសព្ទនិយាយស្តីជាមួយនិងថេយ៉ុងបាន។

YOU ARE READING
[បណ្តូលចិត្តរេរ៉ាវែល]
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង