ភាគ៤១៖ថេយ៍ធ្វើជាសង្សាររបស់បងទៅ

2.3K 183 12
                                    

"នេះជាអី!"ថេយ៉ុង ទ្រឹងមួយកន្លែង ស្របពេលនាយកម្លោះរូបសង្ហារស្រាប់តែហុចសមីពណ៍ខ្លាញ់ក្តាមមកឲគេ! ជុងហ្គុក ដាក់ខ្លួនអង្គុយចុះ ក្បែរកាយតូច អោបចង្កេះជាប់

"ដីមួយផ្ទៃក្រឡាធំនៅរដ្ឋ វ៉ាសុីនតោនឌីសុី ជារបស់ដែលប៉ាម៉ាក់របស់អូនបានបន្សល់ទុកឲ!"ថេយ៉ុង យកដៃខ្ទប់មាត់ ស្រឡាំងកាំងនិងពាក្យសម្តីដែលជុងហ្គុកនិយាយយ៉ាងច្បាស់ៗក្បែរត្រចៀក
"ហុឹក ជុងនិយាយពិតមែនហ្អេស! ម្តេចនិងអាចទៅ ថេហ៍វិលវុលអស់ហើយ"ថេយ៉ុង នៅញ័រដៃ ក្តាប់ក្រដាសសមីពណ៍ខ្លាញ់ក្តាមនោះជាប់ សម្លឹងមើលមុខជុងហ្គុក។

"បងនិយាយការពិតណាអូន! ឬក៏អូនមិនបានដឹងថានេះជាដីដែលប៉ាម៉ាក់របស់អូនទុកឲ"ថេយ៉ុង សម្លឹងមើលមុខជុងហ្គុក ដែលងក់ក្បាលបញ្ជាក់ ថានេះជាការពិត ។

"ទេ ថេយ៍មិនដែលដឹងទេ! ជុងទៅដឹងមកពីណា ថានេះជាដីរបស់ប៉ាម៉ាក់ដែលបន្សល់ទុកឲថេយ៍ ហុឹកៗ ហើយប្លង់ដីនេះ ហេតុអ្វីនៅនិងជុងទៅវិញ"ថេយ៉ុង ខិតទៅជិតជុងហ្គុក អង្រួនដើមដៃជុងហ្គុក បំណងចង់ដឹង ចង់ឮការពិត! ហើយហេតុអ្វីគេមិនដឹង រស់នៅជាមួយអ៊ំចូល១០ឆ្នាំជាង ហេតុអីក៏មិនដឹងរឿងនេះ ទឹកភ្នែកកល់ធ្លាក់មកពីណាខ្លះមិនដឹង បន្ទាប់ពីដឹងថាប៉ាម៉ាក់បន្សល់ទ្រព្យបន្តិចបន្តួចទុកឲជាកេរ បើដឹងបែបនេះ គេខំថែររក្សារតាំងពីរយូណាស់ហើយ។

"អាកញ្ចាស់ឌីលែនយកមកបញ្ចាំនៅកាសុីណូរបស់បង!!"ម្រាមដៃសុទ្ធតែសសៃ លើកទៅជូតកៀសទឹកភ្នែកដែលហូរសស្រាក់ចេញពីថ្ពាល់កករហមរងាលទាំងសង ។

"មិចនិងអាចទៅជុង អ្ហឹកៗ គាត់ម្តេចនិងអាចធ្វើបែបនោះទៅ"ថេយ៉ុង ពេបមាត់ យុំសស្រាក់ រហូតដល់ជុងហ្គុកត្រូវលើករាងតូចឲមកអង្គុយច្រកលើភ្លៅ ផ្តេកក្បាលរាងតូចមកជាប់និងទ្រូងរបស់គេ

"កុំយំណាអូន រឿងកន្លងផុតហើយ"ជុងហ្គុក ឈ្ងោកថើបក្បាលថេយ៉ុង ដែលអង្គុយញ័រចំប្រុប ! ឈឺណាស់ ឈឺរហូតដល់និយាយលែងចេញ បានត្រឹមបន្លឺសម្លេងយំឲរហុឹកមិនដាច់សូរ។ គាត់ចិត្តខ្មៅ
ចិត្តអាក្រក់ ក្មួយនៅកំព្រា មិនដែលចេះជួយថ្នម ជួយស្រឡាញ់ មិនយកចិត្តទុកដាក់ ថេយ៉ុងប្រឹងណាស់ ធំពេញវ័យនិច្ចកាល ប្រឹងរកលុយខ្លួនឯង ផ្គត់ផ្គង់ក្រពះខ្លួនឯង មិនដែលត្អូញត្អែរប្រាប់គាត់លំបាកលិចកើតម្តងណាទេ ប៉ុន្តែពាក្យសម្តីដែលគេតែងឮចេញពីមាត់របស់គេផ្ទាល់ៗ ត្រចៀក មានតែពាក្យស្តីបន្ទោស មិនអភ័យ ដៀលគេថាជាក្មេងចង្រៃ ចូលមកក្នុងគ្រួសាររបស់គាត់ ទាំងដែលអ៊ំស្រីដូហ្យុនក៏ស្រឡាញ់ក្មួយ គាត់ខំខ្នះខ្នែងការពារណាស់ដែល ប៉ុន្តែនៅផ្ទះដំបូលតែមួយ ជ្រកកោណជាមួយគ្នា ថេយ៉ុងនៅតែទទួលពាក្យទាំងនោះពីអ៊ំប្រុសដដែល។

[បណ្តូលចិត្តរេរ៉ាវែល]Where stories live. Discover now