ភាគ២០៖ឆ្ងាញ់ដែលទេ?

2.7K 145 1
                                    

◎◎◎
ម៉ោង 5:21នាទីព្រឹក

ថេយ៉ុងភ្ញាក់ទទ្រើក គេងលក់មួយភាំង អោបកូនកំលោះគេពេញៗដៃ សំណាងហើយដែលគេមិនទាន់ភ្ញាក់ បើងើបមកឃើញខ្លួនអញ្ចឹង មិនដឹងយកមុខទៅទុកនៅឯណាទេ ។

« ស្លាប់ហើយអញ ! ភ្ញាក់មកឃើញបែបនិង បែបជំទាលប្រាវដាក់ខ្ញុំហើយ »ថេយ៉ុងស្រវ៉ាទាញដៃដែលរុំចង្កេះខ្លួនចេញ ស្អិតល្អណាស់ បម្រាស់មិនចង់រួច ។

« ធ្ងន់ឲដូចក្របី »ទម្រាំអាចងើបមកបាន ថេយ៉ុងឡើងបែកញើសជោគអាវ ខ្លាចអ្នកម្ខាងទៀតភ្ញាក់ !

◎◎◎

ថេយ៉ុងម្នីម្នាចុះស្រូតមកធ្វើបបរមាន់ សម្រាប់ប្រុសម្នាក់នោះ ! ខំងើបមកទាំងងុយ សេសើអស់ហើយ ។ ថេយ៉ុងចំណាយពេលធ្វើយ៉ាងយកចិត្តទុកដាក់ មើលទៅទឹកដៃចំណាប់ចំនូនល្អណាស់ មិនមែនចេះតែធ្វើៗឲតែបាន អ្វីដែលផ្តោតសំខាន់ជាងគេគឺទៅលើរសជាតិ
ខំប្រឹងថែមថយគ្រឿងផ្សំ ដែលគិតថារសជាតិអាចទទួលយកបាន មិនដឹងថាគេនោះចូលចិត្តរសជាតិបែបមិចទេ មានតែខំលៃលកឲសមល្មម ។ រឿងបាយទឹកធ្វើម្ហូប រៀបចំចានក្បានអីនេះ ថេយ៉ុងចេះមកពីអ៊ំស្រីដូហ្យុនទាំងអស់ ! ត្បិតគាត់ខ្សត់ខ្សោយក្រខ្សត់រឿងប្រាក់កាក់ តែគាត់ចេះមានចំណេះជំនាញក្នុងខ្លួន មិនទម្រុនខ្លួនឲខ្ចិលច្រអូស ដេកសុីចាយទាំងដែលខ្លួនឯងជំពាក់គេជុំទិស មើលទៅគាត់រាល់ថ្ងៃក៏ដឹង ប្រឹងប្រែងខ្លាំងណាស់ ត្បិតហាងអាហារមានភ្ញៀវចូលតិចតួចក្តី ក៏គាត់ជំនះបើកដែល យ៉ាងណាក៏គ្រាន់ជាងដេកស្ពឹកក្នុងមុង ដកដង្ហើមចោល ដើរទាត់ខ្យល់។

ចំណាយពេលប្រហែល30នាទី ថេយ៉ុងក៏បានចម្អិនរួចរាល់និងបានរៀបចំដាក់ចូលទៅក្នុងចានរក្សាកម្តៅ រំលែកគ្របទុកមួយឡែក ម៉ោងស្មើនេះបែបមិនទាន់ភ្ញាក់ទេ ឥទ្ធិពលហិង្សា3ខ្ទះ សន្លប់ស្តូកលែងមាត់ក ។

« អៅ ថេយ៉ុងចុះមកធ្វើម៉ោងថ្មើមាណ មើលចុះឆ្ងុយខ្លាំងណាស់ រសជាតិបែបមិនធម្មតាទេ »ឡេរ៉ាដែលទើបតែដើចូលមកពោលពាក្យសរសើរមិនដាច់ពីមាត់ ស្រីស្រស់អោនមុខទៅមើលបបរក្នុងឆ្នាំងគួរឲចង់ពិសារ ។
« ឡេរ៉ាអាចដួសញុាំបាន ខ្ញុំធ្វើច្រើនគួរសមដែល ហើយក៏បានរៀបចំទុកដាក់ឲម្ចាស់ប្រុសរួចហើយ »ថេយ៉ុងសើចញញឹមអស់សំណើចនិងនាងក្រមុំដែលធ្វើមុខចង់សាកបបរដែលខ្លួនគេធ្វើ ។

[បណ្តូលចិត្តរេរ៉ាវែល]Where stories live. Discover now