មនុស្សពីរនាក់ដែលដើរទន្ទឹមគ្នា ក្រោមមេឃងងឹតចង់ប្រែក្លាយជាយប់ រាងកាយតូចដើរច្រើនពេកឡើងអស់ជើង នាយកំលោះឃើញថាពិបាកភ្នែកមើលពេក ក៏ចំអោនខ្លួនចុះក្រោម ទះខ្នងខ្លួនឯងតិចៗ ឲអ្នកម្ខាងទៀតបានដឹង ថេយ៉ុងដែលមមីងមមុាំង ដើរច្រើនខ្លួាំងណាស់នាថ្ងៃនេះ សឹមបែរមុខមករកបុរសដែលអង្គុយអោនខ្លួនរួចជាស្រេច
"ចង់អៀវអូនហេស៎"ថេយ៉ុងលើកដៃចង្អុលខ្លួនឯង
"បាទ"បាទយ៉ាងពិរោះ ថេយ៉ុងហាក់អឹមអៀន យកដៃបាំងភ្នែកហូតធ្វើឲជុងហ្គុកឯណោះអស់សំណើច ព្រោះឃើញថា ឆេវឆាវខឹង
ញិកញ៉ក់ក៏លឿន ឆាប់បាតខឹងក៏លឿន។"ប្រុសអីល្អម្លេស៎ ហិហិ"
"ក្រែងរសៀលម៉ោង3 ទើបតែទាញដំបងចង់សំពោងក្បាលបងហេស៎! បងប្អូនជីដូនមួយខ្លា ប្រែក្លាយជាកូនកណ្តុរតូចមួយរំពេច"ជុងហ្គុកបែរមកក្រោយ សម្លឹងមើលអ្នកដែលទម្លាក់ដៃចុះពីភ្នែកក្រោយពីអ៊ឹមអៀន បែរមកសម្លក់ និងទះខ្នងជុងហ្គុកមួយដៃយ៉ាងហំហាន
"អូនឈប់កាចហើយ ឈប់ថាឲអូនទៀត"រាងល្អិត ដើរមកជិះលើខ្នងជុងហ្គុក ដៃទាំងគូរអោបករយ៉ាងស្អិត ថែមទាំងចំអោនមុខមកខាងមុខបន្តិច ទម្លាក់បបូរមាត់ពណ៍ផ្កាឈូកស្រទន់ ទៅលើផែនថ្ពាល់បុរសជាគូរស្នេហ៍យ៉ាងផ្អែមល្ហែម។
"ក្រអូប"ថេយ៉ុងសើចរហុឹសក្បែរត្រចៀកជុងហ្គុក! ថែមទាំងយកដៃទៅអង្អែលលេងលើស្លឹកត្រចៀកខាងស្តាំរបស់ជុងហ្គុកថែមទៀត
ជុងហ្គុកស្ងប់ស្ងាត់បន្តិច តែមិនអាចលាក់លៀមស្នាមញញឹមផ្អែមល្ហែម! គេញញឹមជាប់ បន្ទាប់ពីថេយ៉ុងមកថើបថ្ពាល់របស់គេ"ប្រពន្ធបងល្ងាចនេះ ហាក់ផ្អែមល្ហែម"ជុងហ្គុកងាកមុខមកមើលរាងតូច ដែលខិតមុខមកជិតគេដូចគ្នា
"អូនចង់ថើបលោកប្តីឲបានច្រើនៗ អូនចង់នៅក្បែរលោកប្តី ចង់ឲលោកប្តីថ្នាក់ថ្នមមើលថែរអូន អូនចង់ឲលោកប្តីនៅតែសណ្តោសប្រណី ខ្ញុំបម្រើដូចជាអូន!"ថេយ៉ុង ស្រក់ទឹកភ្នែកលើអាវរបស់ជុងហ្គុកមួយតំណក់ ជុងហ្គុកងាកមកភ្លាម ពេលនេះក៏មកដល់ម៉ូតូវិញល្មម
ទើបត្រូវដាក់រាងល្អិតឲអង្គុយពីលើម៉ូតូ

YOU ARE READING
[បណ្តូលចិត្តរេរ៉ាវែល]
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង