រាត្រីដ៏ស្ងប់ស្ងាត់ ផ្ទៃមេឃងងឹតស្លុងសូន្យ មនុស្សម្នាទាំងអម្បាលមាណគេងលក់យ៉ាងស្ងប់ស្ងាត់ ក្នុងម៉ោង2:30នាទីត្រឹម!
ក្រឺង!
រំពេចនោះ សម្លេងទូរស័ព្ទលាន់កក្រើកឡើង ដោយដឹងថាជាទូរស័ព្ទដៃរបស់ជុងហ្គុកដែលដាក់នៅលើទូខ្នាតតូច កៀននិងក្បាលគ្រែដំណេក។
បុរសមាឌធំក្រអាញ កំពុងគេងអោបសំណព្វចិត្តនៅលើគ្រែ បន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍ទើបតែបានមួយម៉ោង រហ័សមមៃបើកភ្នែកជាមួយភាពរហ័សរហួន គាត់ក្រឡេកមើលកាយតូចល្អិតដែលគេងលើដើមដៃខិតមុខមកដើមទ្រូវមាំរបស់គេយ៉ាងស្និតស្នាលជាទីបំផុត។
ជុងហ្គុកងើបពីគ្រែ ទាញយកកន្សែងពណ៍សមកឆ្នុកនិងចង្កេះ ទើបដើរទៅយកទូរស័ព្ទនៅលើទូរខ្នាតតូចមកនិយាយ។
«មានការអីក៏និយាយមក??»ទម្ងន់សម្លេងប្រៀបបាននិងដុំថ្មរ ក្រៅពីថេយ៉ុង គ្មានអ្នកណាម្នាក់ដែលគេព្រមសម្រាលសម្តីស្រទន់នោះទេ ឃើញគេឡិឡក់ពេលនៅជាមួយថេយ៉ុង ប៉ុន្តែចំពោះអ្នកខាងក្រៅពុំមែនបែបនេះដាច់ខាត នាយកំលោះ ដើរចេញមកឈរនៅវេរ៉ង់ដារឲឆ្ងាយពីរាងតូច ព្រោះខ្លាចរំខានដំណេកអ្នករួមបន្ទប់ ម្យ៉ាងពីពេលយប់គេអុក ទន្ទ្រានមិនឲបានគេងសម្រាកស្រួលផង។
«ឃ្លាំងស្តុកឥវ៉ាន់ពេញហើយទាន ទើបនាំចូលសព្វាវុធឲមកដល់ទីតាំងនាពេលអម្បាញ់មិញ ទើបចង់ទាក់ទងលោកម្ចាស់ឲចុះទៅឆែកមើល»ជុងហ្គុក បង្ហុយផ្សែងបារីទ្រលោម ភ្នែកមុតទាំងគូ មោះមុតប្រៀបបាននិងផ្ទាំងសុីប ផ្ទៃមុខញញឹមមានប្រៀប ស្របពេលការងារកំពុងរលូនមិនមានអ្វីទាក់ទើដូច្នេះ
«បន្តិចទៀតយើងចេញទៅឃ្លាំង»
«បាទទាន»បញ្បប់សម្តីទាំងអម្បាលមាណ ជុងហ្គុកដើរចូលទៅក្នុងបន្ទប់ នាយសង្ហារដើរទៅរកទូរខោអាវ សឹមទាញយក ខោខាប៊យខ្មៅរឹប សាកសមនិងរាងដ៏ខ្ពស់ស្រឡះ អាវខ្មៅកាក់ពីក្នុង ថែមអាវស្បែកខ្មៅពីក្រៅ ទម្ងន់ដើរធ្ងន់កំពុងចងស្បែកជើង។
ក្រឹក!
ដៃក្រាស់ធំ ទាញយកកាំភ្លើងខ្នាតខ្លី ពីកិទូយកមកសៀតនិងចង្កេះ
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
