មហាវិទ្យាល័យ <ElecWas Harvard>
ថេយ៉ុង អង្គុយត្រជាក់ដៃត្រជាក់ជើង ញ័រដៃព្រោះខានចូលរៀននៅសាលាយូរដែលហើយ បណ្តាលឲមានភាពត្រេកអរនិងភ័យលាយឡំសឹងនិយាយមិនត្រូវ។
“អូន”ជុងហ្គុក គងអន្ទាក់ខ្លា អង្គុយនៅកៅអីម្ខាងនៃរថយន្តសេរីទំនើបម៉ាក់ Rolls Roysពណ៍ខ្មៅរលើប ដែលមានសូហ្វ័រជាអ្នកបញ្ជា។
“ជុងហ្គុក អូនស្រាប់តែភ័យ ហុឹក”ថេយ៉ុង ងើបឡើងទៅស្រាក់អោបក ជ្រុបមុខនិងដើមទ្រូងបុរសដែលតែងតែផ្តល់ភាពកក់ក្តៅមកកាន់គេមិនដែលនិយាយថាហត់។
“កុំភ័យអី!! បងបានរើសមហាវិទ្យាល័យដ៏ល្អមកឲអូនបានសិក្សា កុំយំ លែងស្អាតអស់ហើយ”នាយកំលោះសើចស្ញេចដាក់រាងតូចច្រមិចផ្តេកខ្លួនលើដើមទ្រូងនាយនៅឡើយ។ ថេយ៉ុងអង្គុយកំប៉ុកលើភ្លៅរាងក្រាស់មិនទាន់ងើប កាលបើខានមកសាលារៀនយូរចិត្តភ័យចម្លែក សឹងមិនហ៊ានចូលរៀនវិញ ណាមួយរៀនបានមួយឆ្នាំក៏ព្យួរឈ្មោះទុកចោល។
“សាលារៀនថ្លៃដល់ម្លឹង អូនម្តេចនិងហ៊ានរៀន ជុង រើសសាលាថ្មីឲអូនមកណា”ថេយ៉ុង រអាចិត្តណាស់ដែរ បើគិតដល់ឈ្មោះសាលារៀនដែលខ្លួនឯងត្រូវមករៀនពេលឥលូវ។ ធ្លាប់តែឮសិស្សអ្នកមាន អភិជន គ្រួសារធូរធា ពួកគេនិយមឲកូនៗមករៀនសាលាមួយនេះណាស់។
“សាលានេះគឺមានសុទ្ធសឹងតែ សាស្ត្រាចារ្យល្អៗ ការបង្រៀនក៏ដឹកដល់ គេមានជំនាញច្បាស់លាស់ កុំភ័យកុំព្រួយ ថ្លៃសាលាបងជាអ្នកផ្គត់ផ្គង់ឲអូន ចិញ្ចឹមប្រពន្ធមួយ ត្រឹមអូនរៀនប៉ុណ្នឹង ចំណាយប៉ុន្មានក៏បងហ៊ានចំណាយដែល”ថេយ៉ុង លើកដៃផ្គុំ សំពះដាក់លើដើមទ្រូងមៃជុងហ្គុក នាយតូចអោនមុខចុះ អារម្មណ៍ដែលរំភើបសប្បាយនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ជុងហ្គុក ស្ទើរនិយាយមិនត្រូវ តើបុរសបែបនេះមានប៉ុន្មាននាក់ទៀត។
“អូនមិនដឹងមានអ្វីមកសងគុណបងទេ ជុងហ្គុក អូនសប្បាយចិត្តណាស់!”
“សងគុណមកកាន់បង??រៀនចប់ មកធ្វើជាប្រពន្ធបងទៅអញ្ចឹង មកធ្វើជាmommyរបស់កូនបងទៅ អូនគិតយ៉ាងណាដែល”ជុងហ្គុក ថើបក្បាលរាងតូចថើរៗ សើចខិលទៅកាន់រាងល្អិត ដែលងើបមុខឡើង រួចសឹមបន្តសម្តី

YOU ARE READING
[បណ្តូលចិត្តរេរ៉ាវែល]
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង