ភាគ៤៤៖លោកប្តី

2.4K 189 5
                                    

សម្លេងភ្លៀងធ្លាក់ប្រប្រក់នៅលើក្បឿងតម្លៃថ្លៃ បប្រឹមនាម៉ោង5ព្រឹក ដើមឈើបៃតងស្រស់ត្រសាលអនេក ស្លឹកឈើជោគជាំសំណើមបង្ហាញភាពខៀវខ្ចី បើទោះបីជានៅមេឃរាងងងឹតក៏ពិតមែន!!

រាងតូចល្អិត ផ្អៀងខ្លួនចេញពីដើមទ្រូងមាំ កម្លុងពេលរាងក្រាស់ចាប់ក្រសោបចង្កេះស្តើង បើកាលពេលនេះឈឺសង្កៀរមួយតួរខ្លួន ។

"ហុឹកៗ ឈឺ"រាងតូច ផ្អៀងទៅម្ខាង បើកភ្នែកម៉ក់ៗ សម្លឹងមើលពិដានពណ៍សនាឧទ្យានផ្ទះល្វែង នៅមិនសុខកាយមួយគ្រាណាឡើយក្នុងមួយរាត្រី ថ្វីត្បិតតែត្រូវគេបំពានរាងកាយយ៉ាងនេះឯង។

ប្រុសកម្លោះ បើកភ្នែកសម្លឹងមើលសំណព្វចិត្តដែលផ្អៀងខ្លួនទៅម្ខាង បន្លឺសម្លេងតម្អែរត្អូញ ធ្វើឲនាយស្វាងមិនមានអារម្មណ៍គេងបន្ត ជុងហ្គុក ងើបឡើងទាំងមមៃ យកដៃក្រាស់ទៅក្រសោបស្មាស្រឡូនស្រឡៅពីក្រោយ

"អូន"ថេយ៉ុង ស្រាប់តែងើបភ្លេត មកអោបកញ្ចឹងកបុរសកំណាន់ស្នេហ៍ជាមួយគ្នា

"អូនឈឺ អូនសង្កៀរសព្វសាច់ អូនគេងអត់លក់ទេ អ្ហឹកៗ អូនឈឺណាលោកប្តី"រាងតូចងើបមុខសម្លឹងមើលមុខជុងហ្គុកដែលប្រកិតជិតគ្នា បើកុំតែមាឌតូច កម្ពស់ទាបជាង ម្លេះទន្ទឹមគ្នាទៅហើយរាងតូចម្ញិកម្ញក់ ហាក់បានទាក់ទាញចិត្តបុរសជាទីស្រឡាញ់ឲភ័យព្រួយមួយអន្លើដូច្នេះ

"អូនសំឡាញ់ ឈឺត្រង់ណាខ្លះ ប្រាប់បងមកមើល៍"ជុងហ្គុក ថើបទងត្រចៀករាងតូចមួយខ្សឺតវែង លួងលោមម្ចាស់ចិត្តឲធូរស្រាលឱរ៉ាវិញ។ ថេយ៉ុងម្ញិកម្ញក់ រហ័សបង្ហាញទឹកភ្នែកដែលជ្រាបច្រាល មកតាមកន្ទុយភ្នែក ឲជុងហ្គុកឃើញ

"អូនឈឺត្រង់នេះ អូនឈឺត្រង់នេះ ហុឹក លោកប្តីមិនប្រណីអូន"ថេយ៉ុងចង្អុលត្រង់កន្លែងដែលឈឺ ប្រជ្រៀតជ្រុបមុខនិងដើមទ្រូងក្រាស់ ញីជូតទឹកភ្នែករហូតដល់សើមត្រង់ដើមទ្រូងជុងហ្គុក ។ជុងហ្គុកសម្លឹងមើលកន្លែងដែលរាងតូចចង្អុល បង្ហាញពីភាពទន់ជ្រាយដែលប្រែជាហើម ព្រោះយប់មិញគេអុកទន្រ្ទានសម្បើមណាស់ មិនបានបន្ធូរដៃ ធូរថយឲបន្តិចណាសោះ បើពេលនេះស្ថិតនៅក្នុងឈុតមិនមានសម្លៀកបំពាក់ទាំងគូ ។ជុងហ្គុកងក់ក្បាលតិចៗ ប្រកៀកបបូរមាត់ថើបលួងលោមសារជាថ្មី

[បណ្តូលចិត្តរេរ៉ាវែល]Where stories live. Discover now