ពេលព្រឹកព្រលឹមស្រាងៗ បង្ហាញឲឃើញមាឌតូចល្អិត ដេកគងជើងលើរាងកាយជុងហ្គុក។ ជុងហ្គុក គេងត្រង់ខ្លួន និយាយរួម អោបក៏មិនអោប ថើបក៏មិនថើប ងគ្រប់ពេលវេលា មិនដឹងថាធ្វើបែបណាទើបបាត់ខឹង
«ជុប ប្តីណាគេនឹង ខឹងចឹងទៅឡើងឃ្យូត»ថេយ៉ុង កន្ត្រោងអោបក ថើបថ្ពាល់ទាំងសងរបស់ជុងហ្គុក
«និយាយចូលអូនបន្តិចមកមើល៎ តិចអូនយំកាត់ព្រឹក»ថេយ៉ុង ងើបឡើងបត់ជើងអង្កែប យកដៃកៀសទឹកភ្នែកដែលរៀបនិងស្រក់ ស្របពេលឃើញបុរសជាទីស្រឡាញ់សម្លឹងមកមើលគេដូច្នេះដែល
«ស្រឡាញ់បង កុំទៅរញ៉េរញ៉ៃជាមួយអ្នកផ្សេង បងមិនចូលចិត្ត»ជុងហ្គុក សម្លឹងចាក់ចំកែវភ្នែកមានពន្លឺ
«អរតាមពិតប្រុសសក់ផ្សិតខឹងអូនដោយសារតែរឿងនិង»
«កុំចេះតែថា»
«និយាយមក បងឯងងងក់ដាក់អូនច្រើនណាស់ ប្រុសចាស់ ប្រុសសក់ផ្សិត ខឹងអូន សុទ្ធតែដេកគងអន្ទាក់ខ្លាសម្លឹងមើលពិដាន មិនអោបអូន មិនថើបអូនដូចសព្វមួយដង មុខអូនវាអន់ជាងអាពិដានពណ៍និងស្អីណាស់ណាទៅ»
«អាចង្រៃនោះ វា..វាសង្ហារជាងបងប៉ុណ្នាទៅ? មុខឡើងដូចឈើជ្រុង»
«ជុងហ្គុក»
«យ៉ាងមិច មុខវាដូចឈើជ្រុង ជ្រួញមួយរយផ្នត់ ថ្វឺយ អន់ជាងបងឆ្ងាយណាស់»
«អួយ ដៀលម៉ាក៌ឃីនអ្ហេស!»ថេយ៉ុង ស្លន់យកៗ តាមពិតខឹងគេមួយថ្ងៃ ដោយសារតែរឿងនេះអ្ហេស
«យ៉ាងមិច!»
«គេមិនបានមានរឿងអីជាមួយបង ប្រុសចាស់ខ្ញាល់ទៅណា ហា៎»
ថេយ៉ុង អង្គុយលើពូក លើកក្បាលជុងហ្គុកឲមកកើយលើភ្លៅរលោងរបស់ខ្លួនឯង ថែមទាំងលេងសក់ទន់ល្មើយរបស់ប្រុសងងក់
«ហុឹស»
«ជុងហ្គុក»
«.....»ជុងហ្គុក
«okay okayណា អូនមិនទៅរវល់ជាមួយនរណាក៏បានដែល»ថេយ៉ុងអោនថើបថ្ងាស់ប្រុសកំលោះ គិតទៅអាយុចូលក្បែរ30ហើយ នៅជាមួយអ្នកផ្សេងមុឺងម៉ាត់ គេខ្លាចរណបស្ទើគ្រប់គ្នា តែជាមួយគេវិញ ងងក់ដូចក្មេងអញ្ចឹង ដូចពេលនេះ រករឿងខឹងឡើងមួយយប់ មិនមាត់មិនស្តី នេះដឹងទេ ថាគេពិបាកយ៉ាងណាដែលទេ
«ងើបឡើង ទៅធ្វើការ»
«អត់ទេ ចង់អោបអូន»ជុងហ្គុកកើយលើភ្លៅថេយ៉ុង ត្បុលក្បាលនិងពោះថេយ៉ុង
«យប់មិញនរណាគេងបែរខ្នងដាក់អូន»ថេយ៉ុង
«ជុងហ្គុក»
«ដឹងខ្លួនដែរ»ថេយ៉ុង
«បាទ»ថេយ៉ុង អង្អែលសក់ប្រុសកម្លោះតិចៗ ស្នាមញញឹមមានពន្លឺ គន់មើលភត្រាបុរសម្នាក់នេះមិនដែលនឿយណាយ!ហេតុអ្វីម្តេចភ័យខ្លាចគេជ្រើសរើសអ្នកផ្សេង បើសព្វថ្ងៃនេះ ទាំងចិត្តទាំងកាយ ពេញស្រលាញ់ ពេញចិត្តបែបនេះនោះ
«លើកក្រោយខឹងអីនិងអូន ប្រាប់អូនមកណាជុងហ្គុក
អ្ហឹកៗ អូនភ័យណាស់ អូនភ័យខ្លាចបងឈប់ស្រលាញ់អូន ហុឹកៗ»ថេយ៉ុង យំជាខ្លាំង កម្សួលទឹកភ្នែកចេះតែច្រាលចេញមកឥតល្ហែរ យប់មិញជុងហ្គុកធ្វើឲគេភ័យខ្លាចខ្លាំងណាស់ ទាំងកាយវិការ ទាំងចិត្តដ៏រឹងរបស់គេ ថេយ៉ុងស្ទើរតែទន់ខ្លួនដួល ថ្វីបើចាប់ផ្តើមឃើញពីកាយវិការដ៏គួរឲភ័យបំផុតសម្រាប់គេ។
ជុងហ្គុកងើបឡើង អង្គុយបែរមុខមករកមាឌតូចល្អិត នាយបញ្ឍរជង្គង់ម្ខាង សឹមលើទាញថេយ៉ុងឲចូលមកចន្លោះជើងម្ខាងទៀត ក្រសោបអោបចង្កេះ ទើបលួចថើបថេយ៉ុងពីក្រោយ!
«ស្រលាញ់បង ឲស្តាប់ពាក្យសម្តីបង! សង្គមខាងក្រៅអាក្រក់ខ្លាំងណាស់ថេយ៉ុង វាលើសពីអ្វីដែលអូនគិតទៅទៀត ជឿបង ទុកចិត្តបង! បងមិនមែនជាចង់ឲអូនចេញទៅរៀនម្នាក់ឯងនោះឡើយ ខ្លួនអូនមួយបងចិញ្ចឹមរស់ មិនធ្វើការក៏មានលុយ របស់Shopping ទិញរបស់ប្រើប្រាស់Skincare ខោអាវBrand បងឲអូនបានទាំងអស់ ដេកនៅផ្ទះមើលថែរប្តី បងបានស្រណុកចិត្តផង តែការរៀនសូត្រ អូនស្រលាញ់ ទើបបងបំពេញ ព្រោះបងជាអ្នកបំពេញចន្លោះខ្វះខាតក្នុងជីវិតអូន ទោះបងមិនសប្បាយក្នុងចិត្តឲអូនធ្វើ តែបងត្រូវតែធ្វើ ព្រោះអូនពេញចិត្ត»ថេយ៉ុង លូកដៃស្រាក់កជុងហ្គុក យំលើចង្គួយស្មានាយម្តងទៀត ជុងហ្គុកអង្អែលចង្កេះតូចថ្នមៗ សព្វថ្ងៃគេអាណិតស្រលាញ់ថេយ៉ុងខ្លាំងណាស់ ទោះបីចាស់ទុំសងខាងមិនទាន់ដឹងឮ សម្រេចឲពួកគេបានជួបជួនយ៉ាងណាក្តី តែគេសូមសច្ចាថា
«អ្នកណាមិនពេញចិត្តក៏ហីទៅ បងស្រលាញ់ថេយ៉ុងអ្នកណាក៏ហាមបងមិនបាន បងស្រលាញ់ទុកជាគូរអនាគតរបស់បង អ្នកផ្សេងបងមិនឲពាល់ គេមិនទទួលស្គាល់ស្នេហាពិតរបស់យើង ទុកឲយើងខ្លួនឯងជាអ្នកទទួល ព្រោះពេលខាងមុខ មានទុក្ខឬមានសុខ ក៏យើងជាអ្នកទទួលដោយខ្លួនឯង មិនមែនអ្នកផ្សេងមកទទួលជួសយើងទេ» ស្តាប់សម្តីទាំងប៉ុន្មានហើយ ថេយ៉ុងពិតជាមានមោទនភាពចំពោះបុរសដែលខ្លួនស្រលាញ់ខ្លាំងណាស់ ហេតុអ្វីគេល្អចំពោះខ្លួនដល់ថ្នាក់នេះ
«បងស្រលាញ់អូន ជាងបងស្រលាញ់ជីវិតខ្លួនឯងទៅទៀត!»ជុងហ្គុក បន្ថែមកម្លាំងអោបរិតចង្កេះកាយតូចល្អិតបន្ថែម កែវភ្នែកទាំងគូសម្លឹងមើលម្ចាស់ចិត្តដែលយំលើចង្គួយស្មាររបស់នាយ
«អូនក៏ស្រលាញ់បងដូចគ្នា»ថេយ៉ុង មិនដែលមានចិត្តគិតថាស្រលាញ់អ្នកណាក្រៅពីជុងហ្គុកទេ សព្វថ្ងៃនេះចិត្តមួយថ្លើមមួយ មើលអ្នកណាមិនដែលថាល្អជាងបុរសចំពោះមុខដូច្នេះឡើយ។
«មិនបាច់ទៅរៀនទេ»ជុងហ្គុកនិយាយរួច បែរមុខទៅមើលបង្អួចអ្វើមិនដឹង
«អូនទើបចូលរៀនបានមួយថ្ងៃ បងឲអូនឈប់សម្រាក»ថេយ៉ុងក្តិចចុងទ្រូងជុងហ្គុកបន្តិច ខ្នាញ់ណាស់ ធ្វើអីតាមតែចិត្តខ្លួនឯង
«តាមចិត្ត មិនចង់ឲរៀនផង»
«ហួងហែងអូនម្លឹង»
«បាទ»
«ជុប ប្តីពីណាគេនិងសង្ហារមេស៎»ថេយ៉ុង
«អ្ហឺ....»ជុងហ្គុក
«cuteមេស៎យើងនិង សង្ហារចឹង យកកូនឲច្រើន បើមិនចឹងទេ ស្តាយមេជីវិត ស្តាយហ្សែន របស់ប្តីណាស់ ហិហិ»ថេយ៉ុង
«ហួសចិត្ត..»ជុងហ្គុក
«លោកប្តីចង់បានកូនច្រើនដែលទេ អូនគិតថាយើងគួរតែយកBabyឲច្រើន»ជុងហ្គុកញញឹម ចាប់ក្រសោបចង្កេះតូចជាប់និងប្រាណ ខ្នាញ់ណាស់ ស្រលាញ់ណាស់_________
សុខៗ ក៏ចឹងទៅ អេតមីនSpeas
