៥៦៖បងស្រលាញ់អូន

2.7K 206 17
                                        

«ប្រាប់ឲគ្នីគ្នារបស់យើង ជារនុកក្នុង បង្កប់គ្រាប់បែកនៅកណ្តាលផ្ទះ យើងអស់ទ្រាំនិងពួកវាប៉ុណ្ណា យើងបំផ្ទុះស្មើរនិង ឲអាកញ្ចាស់ណារស់ក៏មិនចាំបាច់»ម៉ៃឃើល ងក់ក្បាលនិងព្យាយាមផ្តោតលើការបើករថយន្ត ដើម្បីឆាប់ដល់ទីតាំង

1ម៉ោងបានកន្លងផុតទៅ
ឡាន JEEP WRANGLER ពណ៍ប្រផេះ បានបើកឈានចូលក្នុងតំបន់ដាច់ស្រយ៉ាល។ ផ្លូវមិនជាពិបាកអ្វីពេកឡើយ ដោយសារតែមានការអភិវឌ្ឍយ៉ាងល្អប្រសើរ ស្រួលបើកបរដោយរលូនមិនមាន ឧបសគ្គបង្កអ្វីនោះឡើយ។
«លោកម្ចាស់ ចង្កេះដែលត្រូវគក្រាប់កាំភ្លើងយ៉ាងមេ៉ចហើយ»ម៉ៃឃើលឈ្លាតងាកមកសួរ ចៅហ្វាយនាយដែលអង្គុយ ទាញគ្រាប់កាំភ្លើងមកសៀតចូលកាំភ្លើងឲពេញ

«អត់បញ្ហាទេ ប៉ុណ្ណឹងយើងស៊ូបាន! យើងធ្លាប់ត្រូវខ្លាំងជាងនេះ ត្រឹមប៉ុណ្ណឹងមិនស្កៀបសាច់!»ម៉ៃឃើល ប្រកដក្នុងចិត្ត មុននិងងាកទៅមើលផ្លូវវិញ។

រីឯជុងហ្គុក តាំងផ្តើមចេញពីក្រុងមកដល់ឥលូវ ខួរក្បាលនាយគិតវិលវល់និងសម្តីរបស់ម៉ៃឃើលនៅឡើយ ចិត្តនិងអារម្មណ៍ ចាប់ផ្តើមគិតច្រើនកាន់តែខ្លាំងឡើង

«ប្រពន្ធបងអើយ បងសំទោស»ជុងហ្គុក ទាញទូរស័ព្ទមកចុចមើលរូបរបស់រាងតូច នាយនិងគិតឲច្បាស់ម្តងទៀតអំពីរឿងនេះ ពីព្រោះ គេក៏មិនស្រណុកចិត្តដូចគ្នា ថេយ៉ុងស្អប់មនុស្សកុហកណាស់ ចុះបើសិនជាគេដឹងថានាយកុហករឿងនេះបានយូរសម្បើមបែបនេះនោះ តើនិងមានរឿងអ្វីកើតឡើង។

បើស្រមៃ៉ថាថេយ៉ុងនិងចាកចេញពីជីវិតរបស់នាយ តើនាយនិងរស់នៅបែបណា ស្រលាញ់ប្រពន្ធណាស់ ចង់នៅក្បែរ ចង់សាសងជាមួយគ្នាគ្រប់វិនាទី អារម្មណ៍ដែលកក់ក្តៅបំផុតរបស់នាយគឺពេលបាននៅជិតប្រពន្ធ ហត់បែបណាក៏ដោយ បើបានមកពីធ្វើការវិញ ឃើញប្រពន្ធនៅផ្ទះ ស្ទុះស្ទាប្រញាប់ប្រញ៉ាល់ រត់មកអោប រត់មកថើប ព្រោះចិត្តដែលស្រលាញ់ វាលើសលប់ខ្លាំងណាស់។

•ចម្ងាយ100m ពីផ្ទះសម្រាក ស្តេដុន-អេឌីសុន
«គ្រាប់បែករៀបចំរួចរាល់ហើយលោកម្ចាស់ ពួកវាអត់មានសង្ស័យអីទេ ព្រោះពួកវារវល់រឿងស្រីស្រាអូនបងក្នុងផ្ទះខ្លាំងណាស់»

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now