ភាគ៤២៖យើងទៅរកស្រីក្រៅ

2.7K 236 17
                                    

រាងកាយតូចច្រមិច កំពុងញាប់ដៃញាប់ជើងនិងចង្រ្កានបាយ តាមទម្លាប់មិនចេះជានៅស្ងៀម! រសៀលរាងជ្រេរ រាងតូចពាក់អាវសមីធំពណ៍សរបស់ជុងហ្គុក ស្លៀកខោខ្លីច្រមិចត្រឹមគល់ភ្លៅ បង្ហាញជើងស្រឡូនស្បែក ល្អគន់ល្អមើល ដូចស្រីក្រមុំបេះដាក់ ស្បែកលោមពណ៌សម្បុរទឹកឃ្មុំ សក់រួញអង្គារដីពណ៍Blonde ជាពណ៍សំណព្វចិត្ត សំណព្វបេះដូង ស្រស់ស្អាតរៀបរាប់ថ្លែងស្ទើរពុំត្រូវ!
“អ្ហឺ ភ្លេចបង់ស្ករ ប្រៃខះកងាប់ឥលូវហើយ”ថេយ៉ុងម្នីម្នា រត់ទៅមកដូចកូនក្មេង ឡិឡក់ ញិកញ៉ក់សម្បើមណាស់!

“ឆ្ងាញ់ណាស់ ហិហិ”ថេយ៉ុង យកស្លាបព្រាមកភ្លក់ម្ហូបដែលទើបតែចម្អិនរួចរាល់អម្បាញ់មិញ!!

ទ្រើងៗ
សម្លេងកណ្តឹងទ្វាបន្លឺឡើង ធ្វើឲរាងតូចងាកទៅប្រសព្វនិងកន្លែងនោះភ្លាម តែក៏ឃើញអ្នកយាមទ្វា ព្រមមមាញឹកញាប់ដៃញាប់ជើង ទៅបើកឲភ្ញៀវចំណូលថ្មី ដែលពុំដឹងថាជានរណាម្នាក់នោះឡើយ។
“សួរស្តី អ្នកប្រុសតូច”ថេយ៉ុង ឈរធ្វើបង្អែមមួយមុខទៀត ក៏រហ័សបែរទៅរកប្រភពសម្លេង ដែលបន្លឺពីក្រោយខ្នងរបស់ខ្លួន។ បង្ហាញឲឃើញពីរាងកាយចំណាស់ ចាស់ទ្រុឌវ័យ អាយុទំនង50ឆ្នាំស្តើង ដៃទាំងគូរខ្នះខ្នែងកាន់របស់រនីងរណោង ច្រើនខ្លាំង កម្លាំងគាត់ដូចមិនមែនមនុស្យអាយុចំណាស់50ជាងសោះ។ ថេយ៉ុង រហ័សញាប់ដៃទៅបន្ថយភ្លើងឲនៅឆេះល្ហឹម មិនធ្វើឲបង្អែមខ្លោច ស្ទុះស្ទាទៅជួយកាន់ឥវ៉ាន់សំពីងសំពោងនោះពីគាត់។

“ហ្ហឺ អ៊ំស្រីជាអ្នក..”

“អរ លោកម្ចាស់ផ្តាំឲអ៊ំ ចូលទៅបេះផ្លែឈើនៅចម្ការស្ត្របឺរីមកផ្ញើរជាពិសេសដល់អ្នកប្រុសតូច! នេះអ៊ំបេះមកស្រស់ៗ ឆាប់ញុាំណា ស្រស់ៗបែបនេះ ផ្អែម ស្រួយ ឆ្ងាញ់ខ្លាំងណាស់”អ៊ំស្រីដែលមានឈ្មោះម៊េកហ្សុន រហ័សប្រាប់ផ្តែផ្តាំប្រាប់ប្រុសតូច មើលទៅក៏ឃើញទឹកមុខចងចិញ្ចើម ឆ្ងល់ មានមនុស្សចម្លែកមុខមកចូលក្នុងឧទ្យានមួយនេះ។

“អ៊ំ ជាអ្នកណា! ជាសាច់ញាតិរបស់ម្ចាស់ប្រុសហ្អេស...អរ ហ្ហឺ គឺ..ជាសាច់ញាតិរបស់លោកម្ចាស់មែនទេ”ថេយ៉ុងរដាក់រដុប និយាយខុសជួន ពាក្យសម្តីបើនិយាយក្នុងភូមិគ្រឹះក៏ធម្មតា ថេយ៉ុងហៅបែបនេះមានអ្នកណាទៅខ្វល់ទៅ តែនេះអ្នកផ្សេង មិនដែលស្គាល់ មិនដែលបានសន្ទនា និយាយខុសបន្តិច គាត់ឆ្ងល់តាមសួរឥលូវហើយ!
“អ៊ំក៏ជាអ្នកបម្រើដែលក្មួយ តែអ៊ំមានតួនាទី នៅមើលថែរចម្ការនៅទីនេះ ”អ៊ំស្រីម៊េកហ្សុន យកដៃជ្រីវជ្រួញទៅកាន់កម្លោះតូចដែលប្រែជាញញឹមមកកាន់គាត់យ៉ាងផ្អែមល្ហែម បើទោះបីមិនទាន់បានស្គាល់គ្នាច្បាស់យ៉ាងណាក្តី។

[បណ្តូលចិត្តរេរ៉ាវែល]Where stories live. Discover now