«ម្ចាស់ប្រុស លេបថ្នាំបំបាត់ការឈឺចាប់សិនចាំទៅធ្វើការ »ថេយ៉ុងដើរទៅជាត់ទឹកមួយកែវពេញនិងយកគ្រាប់ថ្នាំមកហុចឲជុងហ្គុក ដែលកំពុងអង្គុយធ្វើមុខឃ្មោរគ្រាន់តែឮថាត្រូវលេបថ្នាំ ។
« ស្អី ថ្នាំស្អី លេបមិនចូល មិនខ្ចីលេប ស្អប់ថ្នាំ !យកចេញទៅវិញទៅ យើងមិនចូលចិត្ត »ជុងហ្គុកងើបដើរចេញទៅបើកទូរយកខោអាវធ្វើការ រៀបនិងចូលបន្ទប់ទឹក
«ងាប់! មាឌប៉ុនបាវសាក់ ហើយថ្នាំប៉ុនចៃ ខ្លាចមិនហ៊ានលេប ហើយខំទៅហាត់ប្រាណ ចាក់សាក់ បាញ់កាំភ្លើងធ្វើស្អីទេស៎ ខាតតែកម្លាំង មើស៎ ធ្វើឲក្លាហានប្រុសសង្ហារដើមទ្រូង8ហត្ថបន្តិចមកមើល »ថេយ៉ុង
« លេបសិនទៅណា បើមិនចឹងពេលណាទើបបាត់ »ថេយ៉ុងតាមលន់តួរជុងហ្គុក ! ជុងហ្គុកជាមនុស្សស្អប់ថ្នាំបំផុត ឈឺតិចតួចមិនខ្ចីលេប មានពេលលោកស្រីម៉ារៀជាម្តាយបង្ខំឲលេបប៉ុណ្នាក៏មិនខ្ចីពាល់មិនខ្ចីប៉ះ សុខចិត្តដេកទម្រុនឈឺ ។
« មិនល្វីងទេ »ថេយ៉ុងសម្លឹងឃើញកែវភ្នែករឹងកំព្រឹស ប្រុសម្នាក់នេះស្អប់អីហើយ គឺមិនចង់ពាល់តែម្តង
« ប្រាវ »ថ្នាំគ្រាប់ត្រូវបានកំពប់រាត់រាយពាសផ្ទៃឥដ្ឋ ដោយម្រាមដៃក្រាស់បោសវាសគ្រាប់ថ្នាំទាល់តែខ្ចាត់ខ្ចាយត្រឹមមួយប៉ព្រិចភ្នែក ជុងហ្គុកដើរចូលទៅក្នុងបន្ទប់ទឹកផ្លាស់ខោអាវធ្វើមិនដឹង រឹងរូសសម្បើមណាស់ ។ នាយតូចបានត្រឹមដកដង្ហើមធំ មិនដឹងត្រូវរកវិធីណាឲគេព្រមលេបទេ
« យ៉ាងណាក៏ត្រូវតែលេប !អាថេយ៍បង្ខំឲផឹកទឹកក្រូចដែលមិនមែនជាកាហ្វេរបាន រឿងអីលេបថ្នាំមិនបាន ហុឹស »ថេយ៉ុងយកដៃមកវាសចុងច្រមុះនិងញញឹមចុងមាត់បន្តិច ខាតឬចំណេញ ខ្ចិលគិតទៀតណាស់ ។
ប៉ុន្មាននាទីបានកន្លងទៅផុត បុរសដែលប្រកែកដាច់អហង្ការថាពុំព្រមលេបថ្នាំដើរចេញពីបន្ទប់ទឹកវិញ ទាំងមិនព្រមសម្លឹងមើលមុខនាយតូចដែលអង្គុយនៅលើឥដ្ឋ ។
« ម្ចាស់ប្រុស »ថេយ៉ុង
« ឈប់តាមរំខានប្រព័ន្ទ ប្រសាទយើងទៀតទៅ »ជុងហ្គុក

YOU ARE READING
[បណ្តូលចិត្តរេរ៉ាវែល]
Action[ Strange man on a gloomy night ] សុំទោសចំពោះកំហុសអចេតនាណាមួយក្នុងសាច់រឿង