ភាគ២០:ភ័យ? អូនបារម្ភខ្លាចបងសម្លាប់វាឬ?

Start from the beginning
                                        

"ហ្ហឹម...ខ្ញុំផ្ញើរផងណា"ជុងវ៉ុនទម្លាក់ទូរស័ព្ទចុះវិញហើយដកដង្ហើមធំបន្តិច សារនេះមិនមែនអន់ចិត្តតែគេបែរជាមានអារម្មណ៏បារម្ភមកជំនួសវិញ ធម្មតារវល់យ៉ាងណាក៏នាយលើកទទួលលេខដែលខលចេញពីវិមានរហូត ព្រោះដឹងថាគ្មាននរណាខលមកក្រៅពីគេទេ ប៉ុន្តែសារនេះអត់សោះតែម្តងហើយមិនមែនទើបតែបែបនេះតែនាយប្លែកមក២ថ្ងៃហើយ

តើនៅកន្លែងធ្វើការមានបញ្ហាអីឬក៏អត់? គេយ៉ាងម៉េចទៅហើយ?

_____________

"ខ្ញុំព្យាយាមប្រាប់ចាហ្វាយហើយថាបើសម្រុកចូលទឹកដីគេវាប្រាកដជាចោលឆ្អឹងនោះមិនខាន តែចាហ្វាយមិនស្តាប់ខ្ញុំសោះ"គ្រីសនិយាយទៅកាន់អ្នកដែលអង្គុយក្នុងឡានក្រោយត្រលប់មកពីពេទ្យលាងរបួសបានត្រឹមត្រូវតាមការណាត់របស់ពេទ្យដែលតម្រូវអោយឆែកមុខរបួសនិងពិនិត្យបង់រុំប៉ុន្មានថ្ងៃជាប់គ្នា

"យើងបារម្ភពីជុងវ៉ុន...ពេលនេះមិនដឹងជាយ៉ាងម៉េចទៅហើយ មានត្រូវគេធ្វើបាបឬក៏អត់"ត្រូវហើយពេលដឹងដំណឹងដំបូងគេក៏ចិត្តក្តៅចង់ទៅយកមនុស្សដែលខ្លួនស្រលាញ់មកវិញអោយបានលឿនបំផុត ហើយពេលដែលមកឃើញអត្តចរឹកហុីសុឹងថ្ងៃនោះទៀតគេក៏កាន់តែមិនស្រួលចិត្ត តើជុងវ៉ុនម៉េចនឹងអាចរស់នៅជាមួយមនុស្សបែបនេះបានទៅ? ត្រូវហុីសុឹងជិះជាន់ធ្វើបាបយ៉ាងណាខ្លះក៏មិនដឹងមើលទៅគេប្រហែលត្រូវប្រញាប់ស្រូតផែនការអោយបានលឿនបំផុតហើយ(ប្រូហុីស្រឡាញ់កាវឿនស្ទើរលេបមិចហ៊ានលើកដៃវៃ៉កាវឿនបាន!)

"ពេលនេះអ្វីដែលយើងអាចធ្វើបានគឺតាមដានគ្រប់សកម្មភាពរបស់ជេយ៍ដិនប៉ុណ្ណោះ តាមដានថាគេទៅណាខ្លះទើបអាចដឹងពីកន្លែងអ្នកប្រុសជុងវ៉ុនបាន"ថេហាងក់ក្បាលតិចៗស្តាប់ពាក្យគ្រីសនិយាយក៏យល់ថាត្រឹមត្រូវម្យ៉ាងបើចូលទៅជួយទាំងបែបនេះភាគរយគឺតិច តែបើចាំឱកាសដែលខាងនោះភ្លេចខ្លួនហើយលួចចូលទៅជួយប្រហែលជាអាចសម្រេចបានច្រើន

____________

ម៉ោង១ទាលភ្លឺ

រាងកាយតូចល្អិតពាក់អាវhoodieរលុងធំៗពណ៏ទឹកសមុទ្រ មានខោខ្លីពណ៏សផងអង្គុយងោកនៅនឹងមាត់ជណ្តើរចាំផ្លូវអ្នកខ្លះមកពីធ្វើការវិញ តែថាគេអង្គុយចាំតាំងតែពីម៉ោង៨ជាងចាំឡើងងងុយទៅហើយនៅមិនទាន់មកវិញទៀតខលទៅក៏មិនចូលទៀតហើយបើបែបនេះអោយឡើងទៅគេងបានយ៉ាងម៉េច

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now