ភាគ១៩:ឯងស្មានតែយើងខ្លាចឬ?

Start from the beginning
                                        

"និយាយមក"នាយឆ្លើយតែភ្នែកនៅមើលឯកសារជាប់ដដែល

"កូនចៅនៅក្រុមហ៊ុនប្រាប់ថាកាង ថេហាមកក្រុមហ៊ុនយើង ប្រាប់ថាចង់ជួបលោកម្ចាស់"

"វាចេញពីពេទ្យហើយ?យើងស្មានតែងាប់បាត់ហើយទេតើ"រំលឹកឈ្មោះអាម្នាក់នេះមកអារម្មណ៏ល្អៗរបស់គេត្រូវមកខូចអស់ គេគួរណាស់តែចាត់ការអោយវាចប់សព្វគ្រប់តាំងតែពីថេហាដេកនៅមន្ទីរពេទ្យ តែក៏មិនធ្វើវិញព្រោះបើជុងវ៉ុនដឹងរឿងមុខប្រាកដជាខឹងឈ្លោះគ្នាបែកផ្សែងមិនខាន

"គេមករកលោកម្ចាស់ដល់ក្រុមហ៊ុនបែបនេះ អាចទេដែលគេស៊ើបដឹង? "ជូនសួរសម្លឹងមើលចាហ្វាយដែលមើលទៅហាក់គ្មានខ្លាចគ្មានព្រួយអីបន្តិចសោះ កាលបើដឹងថាអនាគតគូដណ្តឹងម្ចាស់តូចមករកដល់ទីនេះ

"បើវាស៊ើបមិនដឹង ឯងស្មានតែវាមករកយើងដល់ទីនេះឬ? "

"លោកម្ចាស់គិតធ្វើយ៉ាងណាបន្ត?ខ្ញុំថានាយម្នាក់នោះមើលទៅមិនព្រមចាញ់ងាយៗទេ"

"យើងក៏មិនព្រមចាញ់វាងាយៗដូចគ្នាជូន! យើងឈ្នះវាម្តង ហើយក៏នឹងបន្តឈ្នះបែបនេះទៅរហូត"ជំនិតកម្លោះលេបទឹកមាត់ក្អឿកៗងាកមើលតៃកុងឡានដែលមានទឹកមុខមិនខុសពីគេប៉ុន្មាន ថ្ងៃនេះច្បាស់ជាកើតសង្គ្រាមនៅជេយ៍ដិនគ្រុបច្បាស់ណាស់

ជេយ៍ដិនគ្រុប

ឡើងមកដល់ជាន់ខាងលើបង្អស់ដែលជាផ្នែកនៃបន្ទប់ធ្វើការរបស់គេ ក៏ត្រូវលេខាផ្តល់ដំណឹងមកថាបក្សពួកថេហាសម្រុកចូលមកដល់ជាន់នេះ ទោះនាងហាមឃាត់យ៉ាងណាក៏មិនព្រមស្តាប់ដែរ ទើបចុងក្រោយថេហានិងគ្រីសក៏ចូលទៅចាំក្នុងអូហ្វីសរបស់ហុីសុឹង មានកូនចៅបួនប្រាំនាក់នៅចាំខាងក្រៅ

"ចាត់ការពួកអានៅខាងមុខបន្ទប់ធ្វើការលោកម្ចាស់ទៅ"ជូនទាញទូរស័ព្ទខលហៅកូនចៅអោយឡើងមកចាត់ការអ្នកដែលឈរនៅខាងមុខបន្ទប់ចេញ ទើបរុញទ្វារចូលទៅខាងក្នុងដើម្បីអោយហុីសុឹងបានចូលទៅខាងក្នុង

"កាង ថេហា! "ថេហាងាកក្រោយទៅមើលក៏ឃើញថាអ្នកដែលគេកំពុងចាំជួបឈរនៅខាងក្រោយខ្នង អមជាមួយទឹកស្ងប់ស្មើរមើលមកកាន់គេ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now