ភាគទី ១៣

Start from the beginning
                                        

«គឺរកប្រអប់ហ្គេម ខ្ញុំឃើញអ្នកបម្រើយកមកទុកក្នុងនេះច្បាស់ណាស់ កាលពី2-3ឆ្នាំមុន»ថេហ្យុងនិយាយទាំងច្រត់ចង្កេះមើលជុំវិញបន្ទប់

«2-3ឆ្នាំ?ប្រហែលខូច យកទៅបោះចោលបាត់ហើយអ្នកប្រុស»ជុងហ្គុក

«កុំចេះ បើបោះចោលពួកក៏ត្រូវប្រាប់ខ្ញុំដែរ ហឹស!!»រាងតូចនិយាយទាំងសម្លក់នាយក្រាស់ដែលឈរនៅខាងក្រៅបន្ទប់

     ដៃចេះតែរើ ភ្នែកចេះតែសម្លឹងមើលក៏ឃើញកេសធំមួយលើដំបូលទូរ គេចាំច្បាស់ណាស់ថាគឺប្រអប់ហ្គេមរបស់គេ។រាងតូចបមរញាប់យកកៅអីមកដាក់ក្បែរទូរហើយឡើងទៅយកកេសនោះទាំងធ្ងន់។

«អ្នកប្រុសប្រយ័ត្ន!!»ជុងហ្គុក

«លោ--អាយយយ»មិនទាន់បានច្រឡោតដាក់នាយក្រាស់ផងរបស់របរដែលនៅលើកេសដែលប្រុងនឹងទាញមកនោះក៏ធ្លាក់ចុះមក...ប៉ុន្តែជុងហ្គុកនាយរហ័សជាងក៏ប្រញាប់ទៅទាញកាយតូចមួយទំហឹងឲ្យបុកនឹងទ្រូងរបស់នាយ ហើយបង្វែរខ្លួនរាងតូចឲ្យនៅខាងក្រោមទ្រង់របស់នាយមុននឹងរបស់របរធ្លាប់មកប៉ះពួកគេ។

ប្រាវៗៗៗ~~~//សម្លេងធ្លាក់របស់របរធ្ងន់បានធ្លាក់មកប៉ះស្មាមាំនាយក្រាស់យ៉ាងដំណំ ប៉ុន្តែនាយមិនស្រែកឬថ្ងូរឈឺអ្វីបន្តិច។

   សម្លេងបានស្ងាត់រាងតូចបានងើបមុខមើលនាយក្រាស់ដែលកំពុងយកដៃរបស់នាយមកឱបកាយរបស់ខ្លួនយ៉ាងក្រសោបពេញដៃ។

«លោក!!»ថេហ្យុង

«អ្នកប្រុសមានត្រូវត្រង់ណាទេ?»ជុងហ្គុកនិយាយទាំងប្រលែងកាយតូចឲ្យមានសេរីភាពមុននឹងសួរទាំងបារម្ភ

«ខ-ខ្ញុំមិនត្រូវអ្វីទេ ប៉ុន្តែលោក-»ថេហ្យុង

«ខ្ញុំក៏មិនអីដែរ»ជុងហ្គុក

«ប៉ុន្តែ-ប៉ុន្តែក្បាលរបស់លោកមានរបួសហើយ»រាងតូចនិយាយទាំងសម្លឹងមើលទៅក្បែត្រចៀកនាយដែលមាន.រឡោតស្បែកបន្តិច

«អ្ហស៎!!មិនអីទេអ្នកប្រុស»នាយនិយាយទាំងសម្តីស្រទន់និងញញឹម

«....»ថេហ្យុង

«លើកក្រោយអ្នកប្រុសប្រយ័ត្នផង បើអ្នកប្រុសមានរបួសនោះ ឲ្យខ្ញុំនិយាយជាមួយលោកគីមយ៉ាងម៉េច?»ជុងហ្គុកនិយាយទាំងសម្តីស្រាលៗមិនគំហូក

«.....»ឯរាងតូចឮបែបនេះក៏ទម្លាក់ទឹកមុខចុះ បែបដឹងកំហុសថាមកពីគេមិនប្រយ័ត្នខ្លួនឯង

    ឯជុងហ្គុកក៏ឱនរើសរបស់ដែលធ្លាក់មក ចេញពីកេសរើសចូលដាក់កេសវិញ ទុកឲ្យរាងតូចឈរមើលខ្នងនាយដែលសុទ្ធតែធូលីនោះម្នាក់ឯង។

«របស់នេះមែនទេ?ដែលអ្នកប្រុសរកនោះ?»ជុងហ្គុកបើកេសដែលមានហ្គេមច្រើនប្រភេទក្នុងនោះ

«....»ថេហ្យុងមិនមាត់ប៉ុន្តែក៏ងក់ក្បាលជំនួស ឯទឹកមុខនៅតែបញ្ជាក់ពីដឹងកំហុសដដែល

    ឯជុងហ្គុកក៏ឃើញនឹងដឹងពីវាដែរ ប៉ុន្តែនាយធ្វើជាមិននិយាយអ្វី ព្រោះឲ្យរាងតូចគេដឹងកំហុសខ្លះក៏ល្អ នឹងចប្រយ័ត្ននៅថ្ងៃក្រោយ។

    ពួកគេបានចេញមកវិញ ដោយជុងហ្គុកបានយួរកេសហ្គេមនោះមកជាមួយផងដែរ។នាយយកវាទៅដាក់លើតុក្បែសាឡុងក្នុងបន្ទប់ទទួលភ្លៀវមុននឹងនិយាយ÷

«ខ្ញុំសុំទៅផ្លាស់ខោអាវមួយភ្លែត»ជុងហ្គុកទាំងមើលសម្លៀកបំពាក់របស់ខ្លួនសុទ្ធតែធូលី

«អ-អឺរ...ល-លោកមានត្រូវកន្លែងផ្សេងទេ?»ថេហ្យុងនិយាយទាំងកែវភ្នែកភ្លឺថ្លាសម្លឹងទៅកាន់នាយ

«គឺ...ប្រហែលជាបន្តិចបន្តួចនោះទេអ្នកប្រុស»នាយនិយាយទាំងអង្អែលស្មាតិចៗ ហើយក៏ដើរទៅបន្ទប់ដែលនៅក្បែនោះបាត់ទៅ

    ឯរាងតូចក៏ទម្លាក់ខ្លួនអង្គុយលើសាឡុងសម្លឹងមើលទៅនាយទាំងមិនសុខក្នុងខ្លួនបន្តិចសោះឡើយ។

    មកមើលជុងហ្គុកក្នុងបន្ទប់ឯណោះវិញ នាយបានដើរទៅមុខកញ្ចក់មើលរបួសដែលនៅក្បែរត្រចៀកនោះ វាគ្រាន់តែរឡោតស្បែកបន្តិចប៉ុណ្ណោះ។បន្ទាប់ពីមើលរបួសលើកផ្ទៃមុខហើយ នាយក៏ចាប់ផ្តើមដោះអាវបែរខ្នងមានទៅកញ្ចក់ សម្លឹងមើលទៅមុខរបួសដែលនៅលើខ្នងក្បែរស្មា។

«អ្ហារ!!ហេតុអីក៏ឈឺម្លេះ?»នាយនិយាយទាំងយកដៃចុចកន្លែងត្រង់របួសក្រហមតិចៗ។

     នាយមើលក្នុងកញ្ចប់កាន់តែជិតក៏ដឹងថាស្បែករបស់នាយមានពណ៌ខៀវជាំ និងមានកម្ទេចឈើតូចៗក្នុងស្បែកនាយទៀតផង។

To be continued
🐰🐻

Light Heart-ពន្លឺបេះដូង |Complete✓|Where stories live. Discover now