ភាគទី ១៣

Start from the beginning
                                        

«!!!!»ឯជុងហ្គុកមិនតបអ្វីមួយមាត់ក្រៅពីដកដង្ហើមធំទម្លាក់កន្ត្រៃចុះហើយប្រមូលរបស់របរយកទៅទុក មុននឹងត្រឡប់ទៅក្នុងវិឡាវិញ។

នាយបានឡើងមកខាងលើគោះទ្វារបន្ទប់ តែមិនឃើញរាងតូចមកបើកឬឆ្លើយតបសោះ។ចុងក្រោយនាយក៏សម្រេចចិត្តបើកទ្វារចូលទៅដោយខ្លួនឯង ប៉ុន្តែក៏ឮសម្លេងទឹកធ្លាក់ពីក្នុងបន្ទប់ទឹក សន្មតថារាងតូចប្រហែលកំពុងងូតទឹកហើយ។ខាងក្នុងមានសភាពរញ៉េរញ៉ៃជាងម្សិលមិញទៅទៀត មិនដឹងថាមនុស្សរស់នៅឬអ្វីរស់នៅទេ។

   ជុងហ្គុកឆ្លៀរក្បាលខ្លួនឯងបន្តិចមុននឹងចាប់យកភួយខ្នើយធ្លាក់នៅលើឥតការ៉ូប្រមែប្រមូលទៅដាក់លើគ្រែ ហើយបត់ឲ្យបានរៀបរយដាក់ទៅលើក្បាលដំណេកគ្រែ។បន្ទាប់មកនាយក៏ប្រមែលប្រមូលសម្លៀកបំពាក់ដែររប៉ាត់រប៉ាយដាក់ក្នុងកន្រ្តក់ម្តងមួយៗរហូតទាល់តែរួចរាល់...ក្រមុំតែខ្លួន🙃។

    ថ្ងៃនេះរាងតូចគ្មានគម្រោងចង់ចេញទៅណាឡើយ ដូច្នោះគេអង្គុយសង្កត់ក្នុងផ្ទះមើលទូរទស្សន៍ទាំងអារម្មណ៍មិនល្អ។

«ហុឺយ!!អផ្សុកណាស់~~~»រាងតូចនិយាយទាំងទឹកមុខធុញទ្រាន់ព្រោះគ្មានអ្នកណានិយាយឬលេងជាមួយគេឡើយ។

«អ្នកប្រុសមិនគិតចង់ទៅក្រៅទេ ហេ៎?»ជុងហ្គុកនិយាយទាំងដែលកំពុងអង្គុយលើសាឡុងមើលទូរស្សន៍ក្បែររាងតូច

«កន្លែងដដែលៗ មិនចង់ទៅ»ថេហ្យុងនិយាយទាំងងើយក្បាលឡើងលើមើលពិដានផ្ទះ

«....»ឯជុងហ្គុកឮបែបនេះក៏មិននិយាយអ្វី ហើយក៏បែរទៅមើលទូរស្សន៍វិញ

«អរ...នឹកឃើញហើយ»ពន្លឺចែងចាំងចេញពីគំនិតរបស់រាងតូចបានភ្លឺឡើង គេប្រញាប់ងើបពីសាឡុងរត់ទៅបន្ទប់សម្ភារៈភ្លាមៗ។ឯនាយក្រាស់ឃើញបែបនេះក៏មិនតាមមិនបាន

+បន្ទប់សម្ភារៈ

    រាងតូចកាយរបស់របរក្នុងបន្ទប់ពោលពេញទៅដោយធូលីរំព័ទ្ធបន្ទប់ហ៊ូយទ្រលំ។(ចា៎ ទំនេរៗ)

«អ្នកប្រុស!!អ្នកប្រុសរកអ្វីមែនទេ?»ជុងហ្គុកដែលឈរមើលពីក្រោយសួរទៅចៅហ្វាយទាំងឆ្ងល់

Light Heart-ពន្លឺបេះដូង |Complete✓|Where stories live. Discover now