ភាគទី១៦:អតីតកាល!

Start from the beginning
                                        

"នរណាអោយអូននិយាយមិនច្បាស់ធ្វើអី...ក៏ដឹងថាបងស្រលាញ់អូនខ្លាំង បងម៉េចនឹងព្រមអោយអូនមកអង្គុយនឹកអ្នកដទៃដែលមិនមែនជាបងនោះ?"ជុងវ៉ុនសម្លក់មុខគេបន្តិចទើបបែរទៅសម្លឹងមើលមាត់បង្អួចវិញ

"ម៉ាក់ចូលចិត្តភ្លៀងណាស់ ថ្ងៃដែលគាត់ស្លាប់ភ្លៀងខ្លាំងណាស់ដែរតែគាត់បែរជាមិនអាចអង្គុយមើលបានទៀត"នាយតូចលើកដៃវាសទឹកភ្នែកតិចៗទើបបែរខ្លួនមកមើលមុខអ្នកដែលកំពុងអោបគេពីក្រោយខ្នងវិញ

"ដឹងទេហុីសុឹងថាហេតុអីខ្ញុំមិនផ្តល់ឱកាសអោយលោក? "

"ជុងវ៉ុន...."

"ថ្ងៃនេះខ្ញុំនឹងប្រាប់ការពិតមួយនេះដល់លោក"

"...."

"ដែរខ្ញុំចេះតែជំទាស់ជាមួយលោក ព្រោះលោកជាមនុស្សប្រភេទតែមួយនឹងអ្នកដែលសម្លាប់ម៉ាក់ខ្ញុំ....មនុស្សដែលប្រើអំណាច ជិះជាន់អ្នកដទៃ បើខ្លួនឯងចង់បានអ្វីក៏ត្រូវតែបាន សម្លាប់មនុស្សជាការកំសាន្ត ខ្ញុំសែនស្អប់មនុស្សប្រភេទនេះណាស់ព្រោះមនុស្សបែបនេះហើយ ដែលធ្វើអោយម៉ាក់ខ្ញុំត្រូវស្លាប់! "ហុីសុឹងស្ងាត់មាត់ឈឹងសម្លឹងមើលអ្នកដែលឈ្ងោកមុខយំ នាយមិននិយាយតែលើកដៃជូតទឹកភ្នែកអោយជុងវ៉ុនថ្នមៗចាំស្តាប់នាយតូចនិយាយបន្ត

"ម៉ាក់....ម៉ាក់ជាមនុស្សស្រីដែលស្រស់ស្អាត ទន់ភ្លន់...មនុស្សប្រុសជាច្រើនប៉ងចង់បានគាត់ តែចុងក្រោយគាត់ក៏ស្រលាញ់និងជ្រើសរើសយកប៉ា....ប៉ាតែងសរសើរថាខ្ញុំដូចម៉ាក់ណាស់ ពួកយើងជាគ្រួសារមួយដែលរីករាយបំផុត តែវាមិនបានយូរ....ពេលខ្ញុំអាយុបាន១៣ឆ្នាំមានលោកពូម្នាក់ជាមិត្តសម័យរៀនរបស់ម៉ាក់ គាត់ខឹងគុំដែលម៉ាក់មិនបានរើសយកគាត់ទើបពេលដែលគាត់ក្លាយជាពួកអ្នកលេងក្នុងសង្គមងងឹត មានអំណាចរផងក្រាស់ក្រែលក៏មកចាប់ជម្រិតម៉ាក់និងខ្ញុំយកទៅ.... គាត់ចង់អោយម៉ាក់ទុកគាត់ជាប្តី បង្ខំអោយខ្ញុំហៅគាត់ថាប៉ា....ហ្ហឹក...ម៉ាក់រងទុក្ខណាស់ចង់រត់ចេញមិនកើតត្រូវគេឃុំដាក់ច្រវាក់ក្នុងបន្ទប់ជាមួយខ្ញុំរាល់ថ្ងៃ"កម្លោះតូចយំញ័រខ្លួនទទ្រើកអោយតែរំលឹកដល់រឿងនេះ   ហើយក៏ត្រូវហុីសុឹងទាញយកទៅអោបថែមទាំងជូតទឹកភ្នែកអោយគេ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now