In call
«បងប្រុស!!នេះជាកង់របស់ខ្ញុំឬ?»នាងនិយាយពេលជុងហ្គុកលើកទូរស័ព្ទ
[កង់ហេ៎?ឯងនិយាយពីអី?]ជុងហ្គុកទាំងសើចតិចៗ
«បងកុំលេងសើច បងទិញជាកាដូឲ្យខ្ញុំមែនទេ?ហិសៗ...អរគុណបងប្រុស»ជេមមីនិយាយទាំងមើលកង់ជុំវិញទាំងសប្បាយចិត្ត
[អឹម!នោះជាកាដូរបស់ឯង ស្រលាញ់វាទេ?]ជុងហ្គុក
«ច្បាស់ជាស្រលាញ់ហើយ ពណ៌ខ្ញុំស្រលាញ់ទៀត»ជេមមី
[អឹម!!អញ្ចឹងឯងឆាប់ទៅសាលាទៅកុំឲ្យយឺត]ជុងហ្គុក
«ចា៎ស!!»និយាយរួចនាងក៏បិទទូរស័ព្ទញញឹមបិទមាត់មិនជិត ដែលបានកង់ថ្មីជិះទៅសាលា។
+វីឡាគីម
ទម្លាប់នៅតែទម្លាប់ម៉ោង៨ទើបថេហ្យុងគេចុះមក ជុងហ្គុកប្រញាប់ប្រញាល់ដើរទៅបើកទ្វារឲ្យចៅហ្វាយតូចដែលកំពុងដើរមករកឡានទាំងទឹកមុខដូចតែរាល់ថ្ងៃ។
«មិនគិតលាប៉ាមួយម៉ាត់ទេឬ?»លោកគីមនិយាយពេលដែលអង្គុយផឹកកាហ្វេមើលកាសែត
«(ដកដង្ហើមធំ)...ខ្ញុំទៅសាលាហើយ កុំភ្លេចបាញ់លុយឲ្យខ្ញុំចាយផង»និយាយរួចរាងតូចក៏ដើរទៅឡានបាត់ទៅ ទុកឲ្យលោកគីមអង្គុយក្រវីក្បាលនឹងអត្តចរឹករបស់គេម្នាក់ឯង។
បើកបានបើកទៅសាលាដោយជុងហ្គកជាអ្នកបើកឡានឲ្យរាងតូចដែលអង្គុយនៅខាងក្រោយ អង្គុយគងពាក់ខ្លាធ្វើមិនដឹង។
«ថ្ងៃនេះលោកត្រូវទៅតាមខ្ញុំ»ថេហ្យុង
«បាទ?»ជុងហ្គុក
«ខ្ញុំនិយាយថាលោកត្រូវទៅតាមខ្ញុំថ្ងៃនេះ គឺដើរតាមខ្ញុំនៅក្នុងសាលា»ថេហ្យុង
«ហេតុអីអ្មកប្រុស?ក្រែង...»ជុងហ្គុក
«ខ្ញុំឲ្យធ្វើអីធ្វើនឹងទៅ កុំតវ៉ា»ថេហ្យុង
«បាទ!!»ជុតហ្គុកឮហើយក៏ងក់ក្បាល ហើយក៏បើកឡានទៅមុខបន្តរហូតទៅដល់សាលារបស់រាងតូច។
នាយបានបើកឡានចូលទៅសាលាហើយទៅទុកកន្លែងចត់ត្រឹមត្រូវ មុននឹងចុះមកបើកទ្វារឡានឲ្យរាងតូច។
YOU ARE READING
Light Heart-ពន្លឺបេះដូង |Complete✓|
Romanceសេចក្តីស្នេហារវាងចៅហ្វាយតូចគីម ថេហ្យុងនិងអង្គរក្សសង្ហាចន ជុងហ្គុក។ រឿងបែបមនោសញ្ចេតនា 🐰🐻
ភាគទី ០៦
Start from the beginning
