ភាគ៨:លើកក្រោយចង់អរគុណ ធ្វើបែបនេះទើបបងទទួល

Start from the beginning
                                        

"ហ្ហឹស! "ជុងវ៉ុនធ្វើមុខក្រញ៉ូវអោបដៃចូលគ្នាអង្គុយនៅលើភ្លៅរបស់នាយដដែល ពេលហុីសុឹងអោនមកថើបគេក៏គេចបង្ហាញអោយនាយដឹងថាគេខឹងតែម្តង

"ខឹងទៀតហើយ? "

"សមខឹងឬអត់? សាកលោកមកនៅផ្ទះ២៤ម៉ោងលើ២៤ម៉ោងអត់មានការងារធ្វើសោះដូចខ្ញុំទៅមើល៏ ធុញឬក៏អត់!! "

"ហ៊ឹស! "ហុីសុឹងសើច លួចក្នាញ់កាយវិការអ្នកអង្គុយលើភ្លៅក្នុងចិត្តតិចៗទើបដាក់មុខកើយលើចង្ការរបស់អ្នកដែលកំពុងខឹងបន្លឺពាក្យដែលជុងវ៉ុននឹកស្មានមិនដល់ឡើងមក

"បើអញ្ចឹងទៅក្រុមហ៊ុនជាមួយបងទេ? "ជុងវ៉ុនបើកភ្នែកធំ សម្លឹងមើលមកហុីសុឹងហាក់បង្ហាញពីអារម្មណ៏ត្រេកអរឡើងមកព្រោះហោចណាស់គេក៏អាចបានចេញផុតពីទីនេះបានទៅណាទៅណីខ្លះដែរ

"ពិតមែនឬ? "

"បងម៉េចនឹងអាចឃើញអូនសោកសៅបាននោះ? "ជុងវ៉ុនញញឹមតិចៗសប្បាយចិត្តណាស់ពេលបានលឺបែបនេះ

"តែត្រូវនៅក្បែរបង ធ្វើខ្លួនស្តាប់បង្គាប់កុំរពឹសប៉ុណ្ណឹងបានទេ? "

"បានស្រាប់ហើយ! ចាំបន្តិច ខ្ញុំទៅប្តូរសម្លៀកបំពាក់ថ្មី"ដោយសារតែគិតថាមិនទៅណាដដែលទើបគេពាក់អាវក្រណាត់កិបលេវដៃខ្លីពណ៏ស ជាមួយខោក្រណាត់ពណ៏ទឹកដោះគោត្រឹមក្បាលជង្គង់ប៉ុណ្ណោះ តាមពិតឈុតនេះក៏អាចទៅខាងក្រៅទៅដើរលេងបានដូចតែគ្នាទេតែពេលនេះគេទៅក្រុមហ៊ុនរបស់ហុីសុឹងមិនបានទៅដើរលេង ដូច្នេះទើបគិតថាធ្វើខ្លួនបែបនេះទៅវាអាចនឹងមិនសម

"មិនបាច់ប្តូរទេ ទៅទាំងបែបនេះហើយ"ហុីសុឹងចាប់អោបចង្កេះតូចជាប់មិនអោយងើបទៅណា ជុងវ៉ុនតែងខ្លួនបែបនេះក៏ស្អាតហើយមិនបាច់ប្តូរទៅណាទៀតទេ

"តែទៅក្រុមហ៊ុនរបស់លោក ខ្ញុំពាក់ដូចទៅដើរលេងមិនកើតទេវាមិនសម គេអាចនឹងនិយាយថាតែងខ្លួនមិនសមស្របតាមកាល:ទេស:បាន"

"បើអញ្ចឹងបងក៏ចង់ដឹងដូចគ្នាថានរណានឹងហ៊ាននិយាយ"ជុងវ៉ុនចងចិញ្ចើមលើកដៃវ៉ៃស្មាខាងឆ្វេងរបស់នាយតិចៗ

"លោកឈ្លក់វង្វេងជាមួយអំណាចបែបនេះ ខ្ញុំសែនស្អប់ដល់ហើយ"ហុីសុឹងមិនមាត់តែក៏ញញឹមតិចៗ សម្លឹងមើលអ្នកដែលប្រឹងបេះដៃគេចេញពីចង្កេះ

រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)Where stories live. Discover now