«តម្លៃខ្ញុំបាទ បានប្រាប់ដល់ពួកវាដែល»ខេនសល៏
កែវភ្នែករបស់ជុងហ្គុក ងាកមកសម្លឹងមុខអ្នកដែលនិយាយជាមួយគេអម្បាញ់មិញ! ខេនសល៏ជាអ្នកណា? ខេនសល៏គឺជាអ្នកកាន់កាប់ស្តុកឥវ៉ាន់ចេញចូល របស់ជុងហ្គុក និងមានងារជាអ្នកបំបាត់ផស្តុតាងពេលឥវ៉ាន់ចូលក្នុងឃ្លាំង ដូចយើងដឹងដូច្នេះដែលថា ជុងហ្គុក រេរ៉ាវែល គឺជាអ្នកជួញដូរគ្រឿងសព្វាវុធខុសច្បាប់ដ៏ធំសម្បើម ប៉ុន្តែអាចបំបាត់ដានពីពួកប៉ូលីសបាន។
«វាថាយ៉ាងមេច?»ជុងហ្គុក នៅក្នុងទឹកមុខមាំ នៅគោះកាំភ្លើងមើលទៅមកជាច្រើនដងច្រើនសារ និងដើរមើលឥវ៉ាន់នៅក្នុងឃ្លាំង។
«ពួកវាថាថ្លៃ តម្លៃបើប្រៀបធៀបនិងទំនិញលើកមុន វាលើសលុបគុណនិង2 ពួកវាស្នើសុំឲគិតតម្លៃដើមទើបពួកវាទទួលទិញ ដូច្នេះបានន័យថា បើលោកម្ចាស់មិនទម្លាក់តម្លៃ ពួកវាមិនទិញ»។
«បញ្ចូនទំនិញទៅស្វីស!»ផ្តាច់សម្តីភ្លាម កូនចៅនៅក្នុងឃ្លាំង បើកភ្នែកធំៗ សម្លឹងមើល លោកម្ចាស់របស់ពួកគេ។ ក្នុងគំនាបកូនចៅទាំងអស់ អ្នកណាក៏ដឹង ថាជុងហ្គុកតែងតែលក់ទំនិញទៅឲពួកឈ្មួញនៅរដ្ឋកាលីហ្វ័រញ៉ា ប៉ុន្តែលើកនេះ ពួកគេឃើញពីទឹកមុខដ៏នឹងធឹង ត្រជាក់ដូចទឹកកក បញ្ជាក់ថា គ្មានអ្នកហ៊ានជំទាស់ក្រៅពីគេ
«លោកម្ចាស់»ម៉ៃឃើល មិនជឿក៏លាន់សម្លេង រហូតធ្វើឲជុងហ្គុកងាកបែរមកមើលគេ
«ទំនិញល្អយើងលក់ថ្លៃ ទទួលទិញមិនបានកុំបាច់! អត់ពីវាយើងមិនដាច់ដង្ហើម ឯងគិតថាយើងប្រឡូកចូលក្នុងវិស័យនេះ យើងអាចដកដង្ហើមបានតែមួយផ្លូវ? ស្អែករៀបចំផែ ដឹកទំនិញទាំងអស់ទៅស្វីស»ម៉ៃឃើលនិងខេនសល៏ សម្លឹងមើលមុខគ្នា ពួកគេស្ទើរមិនជឿ ថាលើកនេះជុងហ្គុកនិងបញ្ចូនទំនិញទៅឲពួកម៉ាហ្វៀរខាងស្វីស! មិនដឹងថាលោកម្ចាស់របស់ពួកគេចរចារតម្លៃតាំងពីពេលណា បានទំនិញពេញឃ្លាំងភ្លាមបញ្ចូនដឹកទៅស្វីសភ្លាមៗបែបនេះ។
មួយម៉ោង ក្រោយ ទើប ជុងហ្គុកចេញពីក្នុងឃ្លាំង វិញជាមួយកូនចៅជាច្រើននាក់ដើរអមមកជាមួយ។
ផាំង!
«លោកម្ចាស់»កាំភ្លើងមួយគ្រាប់ ធ្លាយចេញមកពីជ្រុងណាមិនដឹង បាញ់ត្រូវពោះរបស់ជុងហ្គុក ហូរឈាមភ្លាម មៃ៉ឃើលសម្លឹងមើលទិសដៅដែលគ្រាប់កាំភ្លើងចេញមក តែអ្វីដែលគេចាប់អារម្មណ៍បំផុត ពួកវាមិនអាចទាល់តែសោះ ដែលវាយឆ្មក់ពីចំណុចខាងក្រៅ? របងឃ្លាំងធ្វើខ្ពស់ ហើយមាំទាំសម្បើមណាស់ មានន័យថាពួកវាកំពុងនៅចំណុចខាងក្នុងនេះដែល
YOU ARE READING
╹បណ្តូលចិត្តរេរ៉ាវែល╹
Actionឡាវេហ្គាស សហរដ្ឋអាមេរិក JK Top x Tae Bottom Writer : RYDANIAL
៥៣៖តាមពិតជាពួកអាកញ្ចាស់អស់នេះ?
Start from the beginning
