៥៣៖តាមពិតជាពួកអាកញ្ចាស់អស់នេះ?

Start from the beginning
                                        

«សឺត អូនសំលាញ់»នាយអោនមកថើបថ្ពាល់រាងតូច ជាច្រើនដងមិនចេះធុញ បើអាចលេបទុកក្នុងពោះបាន គេលេបទុកយូរណាស់មកហើយ

«ហុឹម»ជុងហ្គុកសើចតិចៗ ស្របពេលឃើញរាងតូចធ្វើមុខរបៀបធុញទ្រាន់ គ្រហឹមមិនពេញចិត្ត មិនចង់ឲអ្នកណាម្នាក់មករំខានដំណេក។

រាងក្រាស់ ទាញយកភួយមកដណ្តប់ឲរាងតួចរួច សឹមធ្វើដំណើរចាកចេញទៅ ព្រោះខ្លាចរាងតូចភ្ញាក់ ងង៉ក់មិនឲទៅមិនខានឡើយ។

ឡានទំនើបខ្មៅរលោងស្រិល បើកចាកចេញទៅពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ ដោយមានសូហ្វ័រឡានគឺជាម៉ៃឃើលផ្ទាល់
«លោកម្ចាស់ចេញមកកើតដែលហ្អេស?»

«ភ្នែកខ្វាក់! ឬគិតថាយើងជាខ្មោចដែលអាចមកអង្គុយនៅលើឡានបាន អាចង្រៃ»ជុងហ្គុកគ្រឺតនិងសម្តីអាជំនិតម្សៀរនេះខ្លាំង ចង់តែធាក់ឲបាក់ឆ្អឹងឆ្អែង

«អូយទាន៍! ខ្ញុំគ្រាន់តែឆ្ងល់ ថាម្ចាស់តូចម្តេចមិនហាម»
«អូនថេយ៍គេងលក់ ទើបយើងចេញមកបាន»រាងក្រាស់ គងអន្ទាក់ខ្លា ដៃម្ខាងកាន់បារី មកជក់តាមទម្លាប់! គេជក់ច្រើនជាញឹកញាប់ពេលដែលមិននៅជាមួយថេយ៉ុង តើអ្នកណាហាមគេបាន? នាយជក់បារីតាំងពីអាយុ17ឆ្នាំ តាំងពីចូលវិស័យមួយនេះ។

ឃ្លាំង!
ឡានសេរីទំនើបទើបបចូលមកដល់ក្នុងឃ្លាំងស្តុកឥវ៉ាន់ពិសេស! ឡានកុងតឺណឺជាច្រើនសន្ធឹក តម្រៀបជាជួរនៅក្នុងឃ្លាំងដ៏ធំសម្បើមនៅលើដីជាច្រើនហិចតា! សន្ធឹកសម្លេងមនុស្សយាមកាមយ៉ាងមមាញឹក មិនឲខូចការរបស់ចៅហ្វាយនាយ!។

រាងខ្ពស់ស្រឡះ កែវភ្នែកមុតដូចជាសិង្ហ សម្លឹងមើលគ្រឿងសព្វាវុធ ទាំងអស់ ដែលទើបបកចេញពីក្នុងកេសអម្បាញ់មិញ!

រាងកាំភ្លើងខ្លី សម័យទំនើប អមដោយភាពល្អឆើតឆាយ នាមុខងារពិសេសមួយចំនួនធំ បង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់! បើចាំមិនខុស រូបរាងកាំភ្លើងនេះ ជុងហ្គកជាអ្នកច្នៃម៉ូតដោយផ្ទាល់កាលពីប៉ុន្មានខែមុន ទើបនិងចេញរូបរាងនាពេលឥលូវផងដែល។

«តម្លៃបើចរចារមិនត្រូវជាមួយពួកអាម្សៀរនៅរដ្ឋកាលីហ្វ័រញ៉ា មិនបាច់លក់ តម្លៃយើងដូរថ្មី ព្រោះគុណភាពវាល្អជាងលើកមុន»

╹បណ្តូលចិត្តរេរ៉ាវែល╹Where stories live. Discover now