"ខ្ញុំ...ខ្ញុំមកលាងរបួសអោយ ទៅអង្គុយនៅសាឡុងវិញទៅ!"ជុងវ៉ុនវាសដៃបង្ហាញទៅសាឡុង តែហុីសុឹងមិនងើបនៅមើលមកគេទាំងមុខស្មើរដដែល
"បង្ខំចិត្តមក? "
"ងើបមកខ្ញុំលាងរបួសអោយ"
"ឆ្លើយមក... អាជូនអង្វរអោយមកទើបមក? "
"ត្រូវហើយ! "
"ក៏បានន័យថាបើវាមិនអង្វរ ក៏មិនមកមើលដែរត្រូវទេ? "ជុងវ៉ុនចងចិញ្ចើមដកដង្ហើមធំ នេះគេលែងចង់អាណិតហើយមកខឹងវិញហើយទេតើ ប្រុសម្នាក់នេះអង្គុយសួរគេយ៉ាងរំភើយ តិចអស់ឈាមស្លាប់ទៅ!
"បើខ្ញុំមិនចង់មកហើយទោះកូនចៅលោកអង្វរ ដល់ស្អែកលោកដាច់ខ្យល់ទៀតក៏ខ្ញុំមិនមកដែរ! "
"....."
"ខ្ញុំ....ខ្ញុំសុំទោសដែលចាក់លោក តែខ្ញុំនៅតែខឹងរឿងលោកចាប់ជម្រិតខ្ញុំមកនៅឡើយទេ កុំច្រឡំអោយសោះ"ជុងវ៉ុនទម្លាក់ទឹកមុខពេលពោលប្រយោគសុំទោស តែក៏ប្តូរកាចវិញបញ្ជាក់ប្រាប់ថានៅខឹងនៅឡើយទេ
ពាក្យសុំទោសគេមិនដឹងថាត្រូវហុីសុឹងគិតយ៉ាងម៉េចនោះឡើយ ប៉ុន្តែគេព្រមអោយខ្លួនលាងរបួសអោយ ឃាត់ឈាមកុំអោយហូរទៀតបែបនេះប្រហែលជាមិនអីទេដឹង?
ជុងវ៉ុនកំពុងយកចិត្តទុកដាក់លាងរបួស មិនបានចាប់អារម្មណ៏ឡើងថាត្រូវហុីសុឹងកំពុងសម្លឹងមើលមកគេមិនដាក់ភ្នែកសោះ ទោះមុខគេនៅតែស្មើរមិនញញឹម តែដូចដែលពាក្យគេឯងបាននិយាយ កែវភ្នែកបញ្ជាក់បានគ្រប់យ៉ាងពីអារម្មណ៏ពិតរបស់មនុស្សម្នាក់ៗហើយបើតាមក្រសែរភ្នែកដែលប្រើចំពោះមនុស្សដែលកំពុងលាងរបួសអោយបង្កប់ដោយភាពស្រទន់ សម្លឹងមើលដោយក្តីស្រលាញ់លើសលប់ខ្លាំងរហូតដល់ថ្នាក់ចាប់គេមកនៅក្បែរដូចពេលនេះអញ្ចឹង!
"ត្រូវប្រយ័ត្នកុំអោយរបួសប៉ះទឹក...ដៃក៏កុំលើកផុតឬប្រើកម្លាំងខ្លាំងពេក ប្រយ័ត្នរហែកមុខរបួសមកវិញ"ជុងវ៉ុននិយាយណែនាំតាមភាសាគេដែលជាគ្រូពេទ្យ តែពេលមិនលឺហុីសុឹងនិយាយអីគេក៏ងើបមុខទៅមើល បែរជាឃើញគេអង្គុយមើលមុខខ្លួនទាំងមិននិយាយអីទៅវិញ
"លោក! ខ្ញុំនិយាយមុននេះមានស្តាប់ឬអ- "ជុងវ៉ុនបើកភ្នែកធំភ័យឡើងចង់លោតចេញពីសាឡុងពេលត្រូវហុីសុឹងអោនមុខមកជិត លើកប្រអប់ដៃឆ្វេងដែលមិនមានរបួសមកអង្អែលថ្ពាល់គេថ្នមៗអោយភ្លេចខ្លួនហើយក៏អោនទៅថើបបឺតបបូរមាត់ស្ដើងរបស់គេតែម្តង
YOU ARE READING
រឿងឈ្លក់វង្វេងឬស្រឡាញ់ᴴᵉᵉʷᵒⁿ(ផ្អាកតែមួយរយះប៉ុណ្ណោះ!)
Adventuretop:ហុីសុឹង ជេយ៍ដិន btt:ជុងវ៉ុន ស្ទេស៏ហ្វត
ភាគ៥:បង្ខំចិត្ត!
Start from the beginning
