មនុស្សក្បាលរឹងគិតចុះគិតឡើង ជាច្រើនថ្ងៃមិនដេកមិនពួន ទម្រាំដាច់ចិត្តហោះមកបារាំង ស៊ុងហ៊ុន យកលេសថាមកនិយាយរឿងការងារ។ កុហកកូនចៅនិងអ្នកនៅក្នុងផ្ទះមិនចង់អោយពួកគេដឹងថាចៅហ្វាយរបស់ពួកគេចិត្តទន់ មានបំណងផ្សេង។
ចិត្តមួយទៀតនឹកភ័យ នឹកបារម្ភយ៉ាងចម្លែក ធ្លាប់ឮមនុស្សម្នានិយាយថា ការបង្កើតកូនដូចការហែលឆ្លងទន្លេគ្មានកោះគ្មានត្រើយ ងងឹតមើលអ្វីមិនឃើញចុះទម្រាំក្មេងនោះជាមនុស្សប្រុសតើមិនងងឹតខ្លាំងជាងមុនទេហេស៎ ។
ស៊ុងហ៊ុន ដកដង្ហើមធំ រក្សាមុខស្មើធេង ពេលមកដល់ភូមិគ្រឹះហ្សុីកូរ៉ងភ្លាម ស៊ុងហ៊ុនប្រើភាពរវាសដេញកូនចៅចេញភ្លែត ដោយអោយពួកគេតម្រង់ជួរចែកការងារអោយធ្វើរៀងៗខ្លួន។ សូម្បីតែកូនចៅជំនិតបំផុសក៏ស៊ុងហ៊ុនរកលេសដេញមិនអោយនៅទើសភ្នែកដែល
" ទៅយកឯកសារពីផ្ទះ នីគី មកអោយយើងរួចពីនោះឯងត្រូវទៅស្រង់ទិន្នន័យកាតក្រេឌីតដែលម៉ាក់យើងបើកនៅពេលថ្មីៗនេះ យើងត្រូវការប្រញាប់ "
" បាទ ចៅហ្វាយ " ជិះពី អង់គ្លេសមកដល់បារាំង មិនទាន់បានអង្គុយក្ដៅគូទផង ចៅហ្វាយជះការងារមកទាំងដុល អៃដន កត់ត្រាទុកនិងអោនក្បាលទទួលបញ្ជ
" ចេញទៅបានហើយ "
" បាទ "
ពេលប្រាកដចិត្តថាក្នុងផ្ទះគ្មានមនុស្សហើយ រាងខ្ពស់សង្ហាររបស់មនុស្សកំណាចក្រោកពេញកម្ពស់ កាន់សោរឡានចុះក្រោម បើកឡានចេញពីក្រុង មកកាន់ភូមិតូចមួយ និងត្រូវឈប់ឡានដើរឡើងទូលបន្ដិច។ ស៊ុងហ៊ុនស្បថដាក់ខ្លួនឯង គេអើតលើមម្នាក់ឯងដូចចោរ ទាំងដែលនោះជាផ្ទះរបស់គេសុទ្ធសាធ...
ក្លឹក
ដៃមានសសៃលូកយកកូនសោរសាកួរពីប្រអប់ដាក់សំបុត្រ ចាក់មូលដៃទាញទ្វារឮក្លឹក មុននិងរុញចូលទៅខាងក្នុង ស៊ុងហ៊ុនដើរស្រាលជើងក្នុងផ្ទះងងឹតម៉ោងជិត3ទាបភ្លឺទៅហើយ ស៊ុងហ៊ុន មិនចង់បង្កើតសំឡេងឬក៏ពន្លឺអ្វីទាំងអស់ ជើងវែងបោះជំហានរឹង ឆ្ពោះមកកាន់បន្ទប់ធំមួយ។
ក្រាក!!
ត្របកភ្នែកបិទជិតស្រូបយកក្លិនក្រអូបពេញសួត...គឺក្លិននេះច្បាស់ណាស់...អ្នកប្រុសធំដ៏ខ្ពង់ខ្ពស់ប្រែក្លាយជាចោរសង្ហារបិទទ្វារថ្នមៗដៃវែងចុចបើកភ្លើងរាត្រីអោយភ្លឺតិចៗ ហើយចាប់បេសកកម្មលួចអាវរបស់រាងតូចជាបន្ទាប់។
" ឆ្កួតអើយ គីម ស៊ុននូសាប៊ូថោកៗសោះមិចក៏ក្រអូបម្លេស? " ស៊ុងហ៊ុន រអ៊ូម្នាក់ឯង ចាប់យកចោអាវទាំងឈុតនិងអាលបានចេញទៅវិញ។
" ចា៎ ខ្ញុំកំពុងតែដើរទៅបន្ទប់របស់អ្នកប្រុស... "
YOU ARE READING
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
part19 : ឆ្លងទន្លេទឹកភ្នែក
Start from the beginning
