part11 : ប្លែកៗ

900 98 39
                                        



             សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
        ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ










      ព្រះអាទិត្យពេលព្រឹកចាំងរះមកចំសួនផ្កា បក្សាបក្សីហើរជ្រកនៅលើមែកឈើ គ្រប់ពេលមុនចេញទៅធ្វើការឲ្យតែបានឃើញសួនផ្កានេះបបូរមាត់តូចស្អាតចេញស្នាមញញឹមមកតិចៗទាំងមិនដឹងខ្លួនព្រោះវាជាផ្កាដែលខ្លួនដាំដោយផ្ទាល់ដៃ
ថ្ងៃនេះក្រុមកម្មករត្រូវចែកគ្នាជាបីផ្នែក រាងតូចកាន់ធុងចំណីត្រីមុននឹងដើរមកកាន់ស្រះទឹក ស៊ុននូបានឱនខ្លួនគោរពលោកស្រីអេលីហ្សា ព្រមទាំងមនុស្សម្នាក់ទៀតដែលខ្លួនស្គាល់ច្បាស់គឺ ជេយ៍ កូនប្រុសពូជរបស់ត្រកូល ហ្សុីកូរ៉ង។

     រាងតូច ដើរយួរធុងចំណីត្រីមកស្រះខាងក្រោយក៏ប្រទះជាមួយនិងស្រីបម្រើ អេរី កំពុងតែអង្គុយបោចស្មៅនៅខាងក្រៅចុះការងារក្នុងផ្ទះហេតុអីនាងមិនធ្វើបែជាមកធ្វើការងារខាងក្រៅ។

     " ហេតុអីបងមកធ្វើការខាងក្រៅ? "
     " យប់មិញយើងយកទឹកដោះគោទៅអ្នកអ្នកប្រុសធំដូចសព្វដង តែត្រូវបានមេការស្អីគេនោះចាប់បាន នាងសំអាងស្អីឯងគិតទៅមើល? "
រាងតូច ទម្លាក់ខ្លួនអង្គុយស្ដាប់អេរី និយាយរៀបរាប់ដូចជាមនុស្សបាត់សតិ។
     " បើយើងមានលុយស្មានតែយើងចង់នៅមែនទេ ផ្ទះស្អីច្បាប់ច្រើននោះច្រើនដូចនៅក្នុងគុកហើយគ្រាន់តែផាត់មុខលាបក្រេមបន្ដិចតើវាខុសត្រង់ណា? "
     " ស្ងប់ចិត្តសិនទៅបង មេការមិនដេញបងចេញចាត់ទុកថាសំណាងហើយ " នេះក៏ចាត់ទុកថានាងសំណាងហើយដែលគេមិនដេញចេញបើអ្នកបម្រើធម្មតាមិនបាននៅធ្វើការទីនេះក្រែលឆ្នាំទោះលាបក្រេមពណ៍បន្ដិចក៏ត្រូវបានដកចេញដែល អេរី ទម្លាក់ខ្លួនអង្គុយលើដីមិនសុខចិត្តកើតមកជាកូនអ្នកក្រគ្រាន់តែចង់ស្រវាអ្នកមានខ្លាចក្រែងមានវាសនាល្អជាងនេះ។
     " ឯងដឹងទេ? មេការនោះកាត់ប្រាក់ខែយើង តើយើងបានលុយឯណាផ្ញើទៅអោយយាយទៅ ឯងមើលដៃយើងទៅធ្លាប់តែធ្វើម្ហូបអីលូវមកបោចស្មៅដូចជាឯងអ្នកណាមិនខឹង "
     " ខ្ញុំមានលុយខ្លះដែលបងផ្ញើទៅថ្ងៃណា? " រាងតូចជួយយកអាសារ ព្រោះពួកគេស្គាល់គ្នាតាំងពីតូចគ្រាន់តែអេរី ចូលមកធ្វើការមុនរាងតូចមិនបានប៉ុន្មានឆ្នាំប៉ុណ្ណោះ ខ្លួនមិនមែនអាណិតស្រីបម្រើម្នាក់នេះ តែអាណិតលោកយាយចាស់ជរានៅឯផ្ទះទៅវិញទេ។
     " យើងនៅតែមិនអស់ចិត្តយើងជាមនុស្សស្រីហេតុអីអ្នកប្រុសធំ មិនយកភ្នែកមើលឯងមានស្នៀតអីមែនទេ? ប្រាប់យើងផងទៅមើលក្រែងយើងអាចប្រើបានខ្លះ? " រាងតូច ទម្លាក់ទឹកមុខដែលញញឹមចង់ជួយយកអាសារនាង តែពេលឮសំណួររបស់នាងរួចរាងតូច ក៏ទម្លាក់ទឹកមុខចុះមិនយល់ថារឿងនៅលើគ្រែធ្វើអោយនាងជ្រួលច្របល់យ៉ាងនេះសោះ រឿងនេះមិនមែនជារឿងដែលត្រូវសារទរទេ មនុស្សកំណាចដោយសារតែចង់ឈ្នះខ្លួនទើបធ្វើបែបនិងដើម្បីអោយខ្លួនគ្មានមុខទៅជួបមនុស្សម្នា។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now