part19 : ឆ្លងទន្លេទឹកភ្នែក

942 105 45
                                        




           សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
     ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ














     ខ្ពុក!!
     ដបថ្មរមៀលធ្លាក់លើឥដ្ឋកកិតជាមួយដបផ្សេងទៀតដែលនៅរាយពេញបន្ទប់ រាងខ្ពស់អង្គុយផ្អែកខ្នងនិងកៅអីវិលមិនអនុញ្ញាតអោយនរណាចូល ផ្ទៃមុខសង្ហារដោះពុកចង្ការរឹមៗ កាន់តែដបស្រាផឹកក្រោយសម្រាកពីការងារ ដៃម្ខាងទៀតអុចបារីបង្ហើផ្សេង។ កែវភ្នែកមុតស្រួចក្រលាសភ្នែកសម្លឹងមើលកម្ទេចអាវនៅចុងគ្រែ អកស្រាអស់ពីដបត្រឹមមួយដង្ហើម។ 3ខែដំបូងគេចាញ់កូនស្ទើឆ្កួតបានក្លិនអាវដែរបាត់ម្ចាស់នេះហើយជួយសម្រួលអាការ:ក្អួតចង្អោរបានខ្លះ។
     រហូតដល់គេសាំនិងក្លិនក្រអូបប្រហើរនោះ នៅក្នុងបន្ទប់ដែលក្មេងម្នាក់នោះធ្លាប់ដេក ដុសសាប៊ូដែលគេធ្លាប់ប្រើដេកហិតអាវជំនួសម្ចាស់ បើដឹងថាកូនធ្វើទុក្ខខ្លាំងបែបនេះគេមិនទុកអោយខ្លួនឯងឆ្កួតដល់ថ្នាក់ដេកអោបអាវរបស់ ស៊ុននូ ទេ។

     តុក តុក
     " ចៅហ្វាយ " អៃដនគោះអោយសញ្ញាឈរនិយាយនៅមាត់ទ្វារមិនទាន់ហ៊ានបើកចូលមកតែស្ងាត់មិនឮទើបគេនិយាយបន្ដ
      " ថ្ងៃមិញនេះ ស៊ុននូ បានទៅពិនិត្យពោះរួចហើយ ពេទ្យថាចម្លោះពីរទៅបីសប្ដាហ៍ទៀត ស៊ុននូ គេអាចនិងបែកទឹកភ្លោះគ្រប់ពេល...អឺ...ចៅហ្វាយមិនគិតទៅមើលគេពិតមែនឬ? "
ស៊ុងហ៊ុន គោះកម្ទេចបារីនិងចាន សម្លឹងមើលកម្ទេចផេះហើរចុះរហូតអស់ផ្សេង មិនតបកូនចៅ ដឹងច្បាស់ថាខ្លួនឯងស្រឡាញ់ក្មេងនោះលែងមានម្ចាស់ការលើខ្លួនឯងទៅហើយ ទើបគេចង់ដកខ្លួនមករកសភាពដើមវិញ។ អៃដន ឈរនៅមិនសុខចង់តែបើកទ្វារចូលមក តែខ្លាចដាច់ក្បាល តឹងទ្រូងជំនួសចៅហ្វាយមាត់រឹង
     " ខ្ញុំឮមេការថាស៊ុននូ សម្រាលរួចនិងចេញទៅសេអ៊ូលប្រទេសកូរ៉េ មិនទៅប៉េកាំងទេ...ចៅហ្វាយមិនទៅមើលពិតមែនឬ? អោយស៊ុននូ ទៅពិតមែនឬ?   " ស្ងាត់មិនឆ្លើយតប
      " ស៊ុននូ ក៏ឧស្សាហ៍សួរដូចគ្នាថា ចៅហ្វាយសុខសប្បាយឬអត់... ពោះរបស់ ស៊ុននូ កាន់តែធំជាងមុនឆ្ងាយណាស់ហើយក៏ឧស្សាហ៍ស្ពឹកជើងទៀតផង...ចៅហ្វាយទៅមើល ស៊ុននូ មុនសម្រាលបន្ដិចទៅ ពេលនេះពេទ្យប្រាប់ថាចាំសម្រាលរួចចាំទៅផ្ទះក៏បានដែលដោយសារតែ ស៊ុននូ ជាមនុស្សប្រុសហើយនៅផ្ទះមានតែស្រីៗទើបខ្ញុំចាត់ចែងអោយគេនៅទីនោះ...ចៅហ្វាយ "

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now