part9 : ឯងក្បត់យើង គីម ស៊ុននូ ឯងក្បត់យើង

913 91 29
                                        


              សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
          ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ









      ប្រាវវវ ប្រាវវវ
     សភាពបន្ទប់ដែលស្អាតភ្លឹងស្អាត ប្រែសភាពដូចសម្បុកសត្វ អំបែងកែវអំបែងកញ្ចក់ក្រដាសតុ ទូរ ត្រូវបានមនុស្សអារម្មណ៍មិនល្អប្រើអារម្មណ៍វាយបំបែក ហៀរឈាមដាបដៃ
     " មិនពិត " បបូរមាត់ក្រាស់និយាយប្រកែកអារម្មណ៍ខ្លួនទ ដៃដែលឈឺទៅជាស្ពឹកអស់... គេមិនបានប្រច័ណ្ឌ គេគ្រាន់តែខឹងដែលរាងតូចធ្វើខ្លួនដូចមនុស្សគ្មានម្ចាស់ ទាំងដែលបាននិយាយហើយថាគេជាម្ចាស់របស់គេ ។

     ប្រាវវវ
     គេស្អប់ គេមិនចូលចិត្តរាងតូច គេខឹងដែលម្ដាយរាងតូចជាសាហាយប៉ារបស់គេ គេខឹងម្ដាយរាងតូចទើបធ្វើអោយម៉ាក់គេមានជំងឺប្រចាំកាយមិនអាចព្យាបាលមិនជាគេមិនបានមានអារម្មណ៍បែបនោះ!
     " មិនពិត...មិនអាច "
ស៊ុងហ៊ុន នៅតែស្រែករកហេតុផលប្រឆាំង គេកើតអីទៅហើយ...វាទៅជាបែបនេះយ៉ាងម៉េចបាន?

     រាងតូច អង្គុយស្រងូតស្រងាំតតាំងតែពីពេលដែលរាងក្រាស់បានដេញក្មេងមិនបានខុសអ្វីចេញទៅ អង្គុយបន្ទោសខ្លួនឯងបើពេលនោះគេមិនញុំាវានិងមិនមានរឿងកើតអីទេ។
     " ឯងកើតអី? "
     " មិនអីទេបង " រាងតូចដកដង្ហើមធំចូលពោះ បែមកញញឹមស្ងួតដាក់អ្នកបម្រើដូចគ្នា មិនដឹងទេថាក្មេងម្នាក់នោះនិងទៅយ៉ាងណាទេ
     " យើងបានឮគេនិយាយមកថាអ្នកប្រុសធំដេញក្មេងថ្មីចេញ...ព្រោះតែឯងមែនទេ? " សំណួរដៀមដាម រាងតូចជ្រើសរើសនៅស្ងៀមមិនតបជាមួយនិងនាង នាងបម្រើពេបមាត់ដាក់រាងតូចបន្ដិចហើយក៏នាំដណ្ដើរកាច់រាងតូចទៅក្នុងផ្ទះធំ

     រាងតូចនិយាយប្រាប់ខ្លួនឯងយ៉ាងណាៗក្រោយពេលអ្នកប្រុសធ្វើកិច្ចការដោះស្រាយរួចរាល់ ខ្លួនអាចចាកចេញពីនរកមួយនេះហើយ តែយ៉ាងណាគេក៏នៅតែអាណិតក្មេងមិនដឹងអីខំមកពីមកពីប្រទេសឆ្ងាយឆ្លងស្រុកឆ្លងទេសមកដល់ទីនេះមិនបានប៉ុន្មានក៏ត្រូវបានដេញចេញដោយសារខ្លួន ទាំងដែលគេមិនមែនជាអ្នកធ្វើកំហុសខុសអ្វីបន្ដិច។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNDonde viven las historias. Descúbrelo ahora