សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ
@ពេលព្រឹក
ដូចទម្លាក់រាងតូចក្រោកពីព្រលឹមដើម្បីធ្វើការតាមតួនាទីរបស់ខ្លួនដោយទឹកមុខស្រស់បស់ជាងកាលពីយប់ក្រោយពេលដែលបានលេបថ្នាំដែលមេការបានយកមកអោយ! ស៊ុននូ ធ្វើការមិនមាត់មិនក.កាត់ផ្កាស្រស់ដើរដាក់តាមថូរនិងរៀបចំដាក់កន្លែងដើមហើយក៏ចូលទៅក្នុងផ្ទះធំដើម្បីជួយការងារផ្សេងទៀតដែលគេអាចជួយបាន រឿងខ្លះមិនមែនមិនចេះខឹង មិនមែនមិនចេះឈឺតែយល់ថាខ្លួនឯងកំពុងតែរស់នៅដោយសារបាយគេ បែបនេះហើយទោះខឹងយ៉ាងណាក៏បានត្រឹមតែខាំមាត់សង្កាត់ចិត្តអត់ទ្រាំប៉ុណ្ណោះ។
" ស៊ុននូ អ្នកប្រុសធំអោយហៅឡើងទៅលើ! " សំឡេងរបស់អេរី ដើរចុះកាំជណ្ដើរយួរធុងទឹកចុះមកពីខាងលើ ស៊ុននូងាកមុខចេញបង្ហាញអាការ:អេះអុញមិនចង់ឡើងទៅទើបអេរី និយាយប្រាប់គេម្ដងទៀត។
" អ្នកប្រុសធំ ថាបើឯងមិនឡើងទៅមានរឿងហើយ! " រាងតូចអោនមុខចុះសម្លឹងចុងជើង រួចក៏ដើរចេញទៅក្រៅដោយមិនព្រមឡើងទៅតាមការហៅ មនុស្សទំនើងយល់តែអារម្មណ៍ខ្លួនឯងមិនយល់ពីអារម្មណ៍របស់អ្នកដទៃ។
" ស្លាប់មិនខានទេខ្ញុំ! " អេរី រអួ៊ងៅៗនិងវាសនារបស់ខ្លួនឬក៏វាសនារបស់រាងតូចដែលត្រូវអ្នកប្រុសធំសម្លាប់បន្ទាប់ពីនេះ។ ចំណែក ស៊ុននូ មិនខ្វល់ក៏មកបន្ដការងារស្រោចទឹកផ្កាដាក់ជីធម្មតារបស់ខ្លួន។
ផាំង!!
" នាងថាមិចគេដើរចេញ? " ស៊ុងហ៊ុន ទះតុលឺសូរដូចគ្រាប់បែកសង្គ្រឺតជើងធ្មេញស្រែកគំហកសួរទៅនាងបម្រើទាំងទឹកមុខខឹង។ ចំណែកអេរី មិនហ៊ានងើយមុខសម្លឹងមើលមកកាន់គេព្រោះដឹងដល់ចំហាយអាក្រក់របស់អ្នកប្រុសធំ។
" ចា៎...អ្នកប្រុសធំ! " អេរី រួញស្មាឆ្លើយតបទាំងព្រឺរងា
" ចេញ! "
" ចា៎អ្នកប្រុសធំ! " អេរី ឱនក្បាលបែក្រោយត្រឡប់ទៅវិញយ៉ាងញាប់ជើងសូម្បីតែពេលនេះដើរចេញក៏មានអារម្មណ៍ថាព្រឺឆ្អឺងខ្នងដែល។
ស៊ុងហ៊ុន ច្រត់ដៃទៅលើតុទាំងសងខាងសង្គ្រឺតជើងធ្មេញមុននិងយកអណ្ដាតមកទល់ជាមួយធ្មេញមិនមាត់មិនក. ដឹងត្រឹមថាគេកំពុងខឹងជាមួយនិង ស៊ុននូ ដែលមិនព្រមឡើងមកតាមបញ្ជារបស់គេ។ ស៊ុងហ៊ុន ទៅឈរនៅយ៉ខាងមុខសម្លឹងមើលទៅសួនពិតជាបានឃើញរាងតូច កំពុងតែស្រោចទឹកផ្កាយ៉ាងរំភើយស្មានតែស្លាប់បាត់ពីលើលោកនិងហើយតើ។
ស៊ុងហ៊ុន បែក្រោយជំហានជើងបោះចុះពីបន្ទប់សម្ដៅទៅរករាងតូច នៅឯងសួនផ្កាដែលស្វ័យប្រវត្តិ គេមិនដឹងដូចគ្នាថាគេចុះមកធ្វើអីនៅទីនេះ។
YOU ARE READING
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
