សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ
ព្រឹកព្រលឹមថ្ងៃថ្មីពន្លឺជះភ្លើងពេញផ្ទៃមេឃ អាកាសធាតុល្អតែអ្វីដែលមិនល្អគឺទឹកមុខរបស់ស៊ុននូដែលគ្មានស្នាមញញឹមមិនដឹងថាជីវិតមួយនេះអាចរកក្ដីសុខអោយខ្លួនឯងឬមួយអត់ទេ បើពេលនេះគ្មានសូម្បីតែវត្តមានរបស់ស៊ុងហ៊ុន តែគេនៅតែទទួលបានការធ្វើបាបពីអ្នកប្រុសធំដដែល។
" ស៊ុននូ! អ្នកប្រុសធំអោយឯងដាំផ្កាទាំងអស់នេះម្នាក់ឯងអោយរួចមុនគាត់មកពីធ្វើការវិញ យើងនិនដឹងជួយឯងបែបណាទេទ្រាំៗសិនទៅ! " សម្ដីរបស់មេការចំណាស់និយាយប្រាប់ ស៊ុននូ សម្លឹងមើលផ្កាដែលមានរាប់ពាន់ដើមនេះជាល្បែងថ្មីដែរគេធ្វើបាបខ្លួនក្រោយអោយខ្លួនដកអស់ក៏ដាំថ្មី។
" បាទ! មេការខ្ញុំអាចទ្រាំបាន ហើយមេការមានដឹងទេថាគាត់ត្រឡប់មកវិញពេលណា? ! " ស៊ុននូញញឹមគួរសមតបទៅកាន់គាត់វិញ
" យើងក៏មិនដឹងច្បាស់ដែល លោកមានការងារសំខាន់ត្រូវដោះស្រាយបន្ទាន់អាចនិងយូរជាងរាល់ដឹង ឯងកុំជំទាស់ កុំតមាត់អី កុំអោយឈឺខ្លួន "
" បាទ " ស៊ុននូ ចង់ប្រកែកណាស់ថាទោះខ្លួនឈរស្ងៀមដូចរូបចម្លាក់ក៏គេនៅតែរករឿងធ្វើបាបខ្លួនដែល
ពេលវេលាកន្លងផុតទៅតាមធម្មតារាងតូចចាប់ផ្ដើមរកកល់ចង់យំពេលដេលទ្រនិចនាឡិកាលោតដល់ម៉ោងប្រាំបួនយប់ ដៃស្រឡូនព្យាយាមដាំផ្កាទាំងញាប់ដៃរហូតធ្វើអោយរបួសដែលមិនទាន់ជាសះស្បើយមានឈាមរឹមចេញមក។
" ស៊ុននូ! " សំឡេងស្រែកហៅធ្វើអោយស៊ុននូលេបទឹកមាត់ស្អិតក.ងាកទៅមើលមេកា
" អ្នកប្រុសធំ ត្រឡប់មកវិញហើយមែនទេអ្នកស្រីមេការ? "
" អត់ទេអ្នកប្រុសធំទើបអោយលេខារបស់លោកខលមកមុននេះថាយប់នេះគាត់មិនបានត្រឡប់មកវិញទេ " សម្ដីរបស់មេការនិយាយធ្វើអោយមុខតូចដែលស្លេកស្លាំង ញញឹមរំភើបជីវិតដល់ត្រូវឆ្នោតរង្វាន់ធំយ៉ាងចឹង។
" ពិត..ពិតមែនឬអ្នកស្រីមេការ? "
" ហុឺពិត...ឯងប្រញាប់ដាំទៅដាំអោយអស់ក្នុងថ្ងៃនេះកុំអោយមានរឿង មែនហើយយើងវុីសភ្លេចប្រាប់ឯង ពិធីបុណ្យប្រទេសអង់គ្លេសជិតមកដល់ហើយជួយរៀបចំមើលកុំអោយមានរបស់ក្រហមអោយសោះក្នុងភូមិគ្រឹះ "
YOU ARE READING
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
