part10 : រំអួយ

953 99 24
                                        

            សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
        ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ









     បុាំងៗ
     សំឡេងវាយដំទ្វារបន្លឺឡើងធ្វើអោយរាងក្រាស់ខាំបបូរមាត់អណ្ដាតទល់ធ្មេញមិនពេញចិត្តដែលមានអ្នកមករំខាន ពេលដែលរាងក្រាស់ភ្លេចខ្លួនងាកមើលទ្វាររាងតូចប្រមូលកម្លាំងដែលក្នុងខ្លួនរុញច្រានរាងក្រាស់អោយចេញពីខ្លួន និងស្ទុះងើបរត់ចេញតែត្រូវបានដៃមាំស្រវាឱនបចង្កេះតូចដោយដៃម្ខាងរបស់នាយពីក្រោយធ្វើអោយរាងតូចមិនអាចរត់ចេញមិនរួច។

     បាំងៗៗ
     សំឡេងវាយដុំទ្វារនៅតែមានធ្វើអោយរាងក្រាស់ជញ្ជក់មាត់ទាំងមិនពេញចិត្តដោយបាញ់ក្រសែភ្នែកកាចដាក់អ្នកនៅក្នុងដៃដែលព្យាយាមរុញច្រាននាយចេញ តែកម្លាំងស្រមោចដូចរាងតូចធ្វើស្អីគេបាន។

     ក្រាក
     " លេអូ...ហឹក...កុំទៅចោលអូនននន ហ្ហឹកហ្ហឹក លេអូ! អាយយយ " សំឡេងម្ដាយរបស់ដុកទ័រឆេល ស្រែកយំនិងរត់ចូលទៅអោបតុក្ដតានៅលើគ្រែស្រែកហៅឈ្មោះរបស់អ្នកមាននាមជាប្ដី ធ្វើអោយរាងតូចសង្វេកជាខ្លាំង។
     " អ្នកប្រុសធំ...ហ្ហឹក "
     " មកណេះ! " រាងក្រាស់ប្រើកម្លាំងដៃអូសទាញរាងតូចដោយដៃម្ខាងក៏អាចអូសរាងតូចញាត់ចូលឡានបានយ៉ាងងាយស្រួល។

     " នូនូ! ស៊ុងហ៊ុន លែងនូនូទៅ...ឌឹប! " សំឡេងដុកទ័រឆេលស្រែកហៅរាងតូចនិងប្រាប់អោយគេដោះលែងរាងតូចតែត្រូវបានកូនចៅរបស់ស៊ុងហ៊ុន ធាក់មួយជើងដួលព្រូសទៅលើដី។

     " អ្នកប្រុសធំ...ហុឺ ដោះលែងលោកដុកទ័រទៅ យ៉ាងណាគាត់ជាពេទ្យមើលថែលោកស្រីម្ចាស់បើអត់ពីគាត់តើលោកស្រីបានអ្នក... " សម្ដីរបស់រាងតូចនិយាយទាំងអណ្ដកអណ្ដឺតអង្វរគេអោយដោះលែងដុកទ័រ តែក្រសែភ្នែកកំណាចបាញ់សឹងតែធ្លុះរាងកាយតូចហើយ។

     " យកវាទៅ.. " រាងក្រាស់និយាយទាំងមុខមាំធ្វើអោយរាងតូចអើតមើលតាមកញ្ចក់ក្រោយឡានបានឃើញដុកទ័រឆេល ត្រូវបានគេវាយដំឡើងចង់ទួកសាច់ហើយក៏ចាប់ញាត់ឡានចេញតាមពីក្រោយរាងក្រាស់។

     " អ្នកប្រុសធំ...ហឺ! "
     " ឈប់និយាយយើងថ្លង់ ទៅដល់វិញពេលណាយើងជំរ:បញ្ចីជាមួយឯង " រាងក្រាស់បាញ់ក្រសែភ្នែកកាចគំហកអោយរាងតូចដែលបង្ហើបមាត់ហៅឈ្មោះរបស់នាយតិចៗ
     " ដៃ...ដៃអ្នកប្រុសធំឈាមហូរមិនបាត់ទេ " រាងតូចទម្លាក់មុខឱនចំពេលដែលប៉ះជាមួយកែវភ្នែកមច្ចុរាជកំពុងតែសម្លក់ខ្លួនដូចជាចង់សុីសាច់ទាំងរស់ទៅហើយ។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNUnde poveștirile trăiesc. Descoperă acum