part14 : រៀងខ្លួន

922 100 47
                                        

     

            សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
       ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ













       @ថ្ងៃថ្មី
       រាងតូចដើរនៅលើផ្លូវធ្វើដំណើរចេញពីអាផាតមិន ធ្វើដំណើរទៅកាន់កន្លែងធ្វើការដូចសព្វដង ពេលដែលមកដល់ប្រទះឃើញនៅហាងមានមនុស្សច្រើនទើបជ្រើសរើសចូលតាមទ្វារខាងក្រោយវិញ។ ចូលមកដល់ក៏ញញឹមដាក់លោកថៅកែលូកដៃទាញអៀមមកពាក់ការពារកុំអោយប្រលាក់។

      " ថៅកែ ទៅក្រៅចុះទីនេះទុកអោយខ្ញុំធ្វើវិញ "
      " ពួកអ្នកមានចឹងហេតុតែមានលុយចាយផ្គាប់ចិត្តសង្សារធូរៗអោយលុយគុណបួនប្រាំ ហត់បន្ដិចហើយណាក្មួយ "
      " បាទ មិនអីទេ " ស៊ុននូ ញញឹមមិនគិតរអ៊ូមួយមាត់ គិតតែពីធ្វើមិនសម្រាកដៃ ។ មួយសន្ទុះធំក្រោយមកម្ហូបក៏បានធ្វើហើយរួចរាល់។

      " វ៉ាវវ...ម្ហូបទំនងណាស់អូនថាហើយហាងតូចៗច្បាស់ឆ្ញាញ់ជាងហាងធំ បងប្រុសធំអោយលុយធីបចុងភៅផងទៅ " រាងក្រាស់ ដកដង្ហើមធំមិនដឹងគិតត្រូវឬខុសទេដែលនាំជុងវ៉ុនមកជាមួយនោះ។
     " ហៅចុងភៅលោកចេញមក " និយាយរួចទូរស័ព្ទក៏រោរ៍ិឡើង
    " មានការអី? "
    ( ចៅហ្វាយខ្ញុំរកបានតម្រុយខ្លះហើយ ស៊ុននូមិនបានទៅជាមួយអេរី តែគេទៅម្នាក់ឯង )
    " បាទលោក " ថៅកែ ឱនគំនាបដាក់សេដ្ឋីដៃទូលាយ មុននិងស្រែកហៅរាងតូចចេញមកខាងក្រៅ
    " ស៊ុននូ ហា៎ក្មួយចេញមកខាងក្រៅបន្ដិចមកលោកចង់អោយធីប "

    ក្រាក!
    ទ្វាបើកឡើង ធ្វើអោយសភាពនៅក្នុងហាងប្រែជាស្ងាត់ជ្រងំចំហាយិពឃាតឡើងពេញហាងសូម្បីតែសត្វរុយក៏មិនហ៊ានហើរកាត់ផង។
    ( ចៅហ្វាយ ឮខ្ញុំនិយាយទេ? ) ដៃចុចបិទទូរស័ព្ទផ្ទៃមុខពិបាកស្មានកែវភ្នែកមុតស្រួចដូចកាំបិត បាញ់ទៅរករាងតូចមុននិងងាកមកឆ្វេងធ្វើជាអោយសញ្ញាអោយកូនចៅ។
    " ស៊ុននូ ឆាប់ចូលមកនេះមកក្មួយលោកធំ គាត់អោយលុយធីបណា " លោកថៅកែ សើចសប្បាយអរជំនួសស៊ុននូ តែពេលនេះរាងតូចមិនបានសើចសប្បាយអរជាមួយនោះទេ។
    រាងតូច ប្រហោងពោះធ្លុងមិននឹកស្មានថាជួបគេនៅទីនេះ ជំហានតូចៗថយក្រោយដោយស្វ័យប្រវត្តិតែមនុស្សឈុតខ្មៅពីរនាក់បានមកបាំងទ្វារជិតបាត់ ក្រោយពេលទទួលបានសញ្ញាពីចៅហ្វាយនាយបានមុន។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now