សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ
" បារម្ភពីវា ភ្លេចហើយថាឯងជារបស់អ្នកណា? " រាងតូចត្រូវបានកញ្ឆក់មួយទំហឹងមកបុកជាមួយទ្រូងទូឡាយ
" លោកសមជាមនុស្សដែលទេហ៊ានធ្វើបាបសូម្បីតែមនុស្សដែលគ្មានកំហុស វាជាកំហុសរបស់ខ្ញុំលោកមករករឿងខ្ញុំ មិនមែនអ្នកគ្មានកំហុសទេ " រាងតូចតម្លើងសំឡេងបបូរមាត់ញ័រចំប្រប់ជាមួយនិងមនុស្សកំណាចដែលយល់ តែពីចិត្តខ្លួនឯង។
" ឯងជារបស់អ្នកណា? " រាងក្រាស់ ទល់អណ្ដាតជាមួយធ្មេញ ដៃធំច្របាច់ដៃតូចឡើងណែន សម្លក់រាងតូច ជាមួយក្រសែភ្នែកកាចតែរាងតូចខ្ជិបមាត់មិនព្រមនិយាយ។
" ហេតុអីមិនឆ្លើយ យើងសួរថាឯងជារបស់អ្នកណា? " ស៊ុងហ៊ុន ប្រើកម្លាំងដៃច្របាច់ថ្ពាល់ស្អាតមួយកម្លាំងដៃតាមអារម្មណ៍ដែលខឹង គេខឹងដែល ស៊ុននូ រវល់ជាមួយអ្នកដទៃព្រោះគេធ្លាប់និយាយផ្ទាល់មាត់ថាគេជារបស់ខ្លួន។
រាងតូចមិនរំអ៊ួយមួយមាត់ថាឈឺទោះពេលនេះគេប្រើកម្លាំងដៃសង្កត់ត្រង់ថ្ពាល់ឡើងផតក៏ដោយ ព្រោះពេលនេះកំពុងតែខឹងជាមួយនិងមនុស្សកំណាច ក្បាលរឹង ចចេះក្រអើតក្រទមយល់តែចិត្តខ្លួនឯង។
ជុប៎...បបូរមាត់ក្រាស់ឱនមកត្របាក់មាត់តូចបឺតជញ្ជក់ខ្លាំងៗតាមអារម្មណ៍ដែរកំពុងតែមួម៉ៅ ស៊ុននូប្រឹងរើសបម្រាស់តែកម្លាំងដែលមានមិនបានស្មើនិងគេ រាងក្រាស់ខាំញិចបបូរមាត់តូចធ្វើអោយមានក្លិនឆ្អាបឈាមចេញពីមាត់តូច ស៊ុននូប្រមូលកម្លាំងដែរមានរុញច្រានគេចេញមួយទំហឹង
ផាច់!!
ផ្ទៃមុខសង្ហារត្រូវបានងាកបន្ដិចពេលដែលកម្លាំងដៃតូចទះលើមុខរបស់គេ។ រាងក្រាស់សង្គ្រឺតជើងធ្មេញ ញោចចុងបបូរមាត់នេះគេហ៊ានទះខ្លួនផង។
" សូមអង្វរ ពួកយើងនៅរៀងខ្លួនទៅតើបានទេ ខ្ញុំ...ហ្ហឹក ខ្ញុំសន្យាថាមិនអោយលោកឃើញមុខរបស់ខ្ញុំទៀតទេ "
" ទេ " រាងក្រាស់គំហក
ជំហានជើងវែងបោះជំហានចូលមករករាងតូចដែរថយក្រោយដោយស្វ័យប្រវត្តិ កែវភ្នែកកំណាចដាក់សម្ពាធអោយកាយល្អិត តែក៏ឈប់ពេលដែលជាន់លើក្រដាសសើមនៅក្រោមជើង រាងក្រាស់បម្រុងនិងឱនរើសហើយរាងតូចក៏រហ័សចូលទៅរើសចេញពីដៃគេ តែក៏មិនរហ័សដល់គេ ដៃមាំក្រសោបចង្កេះតូចមកអឹបជាមួយទ្រូងរបស់គេម្ដងទៀត។
" ស្អី? " រាងក្រាស់ ជ្រួញចិញ្ចើមសម្លឹងមើលមុខតូចចង់ដឹងថាជាស្អីបានជាគេប្រឹងលាក់ខ្លួនសម្បើមម្ល៉េះ។
" លែង...អ៊ួយ! " រាងតូចស្រែកបន្ដិចពេលដែលត្រូវបានគេលូកច្របាច់ដៃដែលកាន់ក្រដាសសើមនោះលើកយកទៅពិនិត្យមើល ក្រដាសអេកូបានជ្រាបពេញភ្នែកមនុស្សកំណាចពេញៗ គេនៅស្ងៀមបែរមករករាងតូចជាមួយកែវភ្នែកដែលពិបាកស្មានបំផុត។
" កូន? "
" អោយមកខ្ញុំវិញ... "
" ឯងមានកូនឬ? " គេសួរសំឡេងស្មើ
" មិនពាក់ព័ន្ធជាមួយនិងលោកទេ ប្រគល់វាមកអោយខ្ញុំ ខ្ញុំនិងទៅយកគេចេញ! "
" មិនពាក់ព័ន្ធយ៉ាងមិច? គេក៏ជាកូនរបស់យើង ចង់យកកូនយើងចេញមែនទេ? " រាងក្រាស់គំហកម្ដងទៀតទៅកាន់រាងតូចកែវភ្នែកប្រែក្រហមដូចជាស្ដេចបិសាចត្រៀមនិងវៃប្រហារគូរសត្រូវ។
" គេមិនមែនជាកូនរបស់លោកទេ " រាងតូចខាំមាត់ជ្រើសរើសការកុហកព្រោះពេលនេះទាំងភ័យ ទាំងខ្លាច ទាំងខឹងជាមួយប្រុសកំណាចម្នាក់នេះខ្លាំងណាស់
" ឯងមានកូនជាមួយណា ហ៊ានក្បត់យើងតើមែនទេ "
" កូនរបស់អ្នកណាពាក់ព័ន្ធជាមួយនិងលោកដែរទេ ដឹងត្រឹមថាគេមិនមែនកូនលោកទៅគឺបានហើយ " បបូរមាត់តូចញ័រចំប្រប់តបតជាមួយនិងនាយមិនដាច់មួយម៉ាត់មិនដឹងថាប្រមូលភាពក្លាហានបានមកពីប្រឡោះណានោះទេ។
" កូនរបស់យើងមែនទេទើបចង់យកគេចេញ ឯងក៏ធ្លាប់ព្រមដេកជាមួយយើង ចឹងពពោះកូនអោយយើងទៅ "
" ទេ ខ្ញុំនិងយកគេចេញ "
" ល្អ...ចង់យកកូនចេញមែនទេ យើងរំលោភអោយរលូតតែម្ដងទៅល្អជាង " រាងក្រាស់ញោចចុងបបូរមាត់គេដឹងច្បាស់ថាកូននេះមិនមែនរបស់អ្នកផ្សេងព្រោះតែរាងតូចមិនដែលចេញទៅណាក្រៅពីដេកជាមួយគេ ជំហានជើងវែងដើរចូលរកកាយល្អិតដែលថយក្រោយដោយស្វ័យប្រវត្តិគេចចេញពីគេ។
YOU ARE READING
ស្នេហ៍រសជាតិល្វីង🚩 / SUNSUN
Action( បញ្ជាក់ : រឿងដែលធ្លាប់បានអានយកមកសរសេរនិងកែ ) " កោតឯងធ្វើទៅរួច រស់នៅទ្រនំរបស់យើង បែរជាបកមកខាំយើងវិញ ធ្វើខ្លួនដូចគ្មានម្ចាស់! មើលមុខយើង ហ្ហឹស! ឆ្លើយមកអ្នកណាជាម្ចាស់របស់ឯង? " " ហ្ហឹក...ហឹក " " ឃ្លានប្រុសខ្លាំងណាស់មែនទេ ប្រហែលធ្លាប់ដេកជាមួយវារាប់...
