part7 : ចិត្តធ្ងន់

930 91 35
                                        


             សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
         ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ










      ពេលដែលរាងតូចចុះមកក្រោមទើបបានដឹងថា ការពិតគឺអ្នកស្រីមេការជាអ្នកយកឯកសណ្ឋានរបស់ខ្លួនមកបោកសម្អាតអោយ។ រាងតូចខ្មាស់និងអ្នកស្រីមេការចង់ជីកដីកប់ខ្លួនទៅហើយ។ យប់រៀងជ្រៅណាស់ហើយដោយឃើញថាសម្លៀកបំពាក់របស់ខ្លួននៅមិនទាន់ស្ងួតទើបឡើងទៅប្ដូរកម្រាលពូកថ្មីដែលប្រឡាក់ប្រតាបស្នេហ៍ក្ដៅគគុកកាលពីម្សិល អោយមនុស្សកំណាចទាំងឈុតគេងតែម្ដង។
រាងតូចឈរឱបស្រោមខ្នើយស្នាមពូកថ្មីនៅចំពីមុខបន្ទប់មនុស្សមនុស្សកំណាចដកដង្ហើមចូលពោះមួយស្រឡេត ដៃស្រឡូនចាប់ចង្កូយទ្វារបើកចូលយឺតៗ

     ដោយឮសំឡេងចេញពីបន្ទប់ទឹកទើបរាងតូចធូរទ្រូង ប្រញាប់ឡើងទៅប្ដូរកម្រាលថ្មីដោយដោះស្រោមពូកនិងស្នាមខ្នើយផងដែល មុននិងឡើងទៅញ៉ងវាញាត់អោយណែនតាមដែលខ្លួនធ្លាប់បានរៀនពីអ្នកស្រីមេការ ដោយមិនបានដឹងឡើយថាមនុស្សកំណាចចេញពីបន្ទប់ទឹកមកពីពេលណា រាងកាយសង្ហាររបស់ ស៊ុងហ៊ុន ឈរសម្លឹងមើលរាងតូចភ្លឹកជាមួយនិងខោអាវគេងយប់សាមញ្ញដែលមិនធ្លាប់បានឃើញ ឃើញតែខោអាវអ្នកបម្រើ។

     " ចូលមកមិចមិនអោយសំឡេង! " រាងក្រាស់ឈរត្បៀតកន្សែងចេញមកក្រៅ សក់សើមទទឹកជោគដោយដំណក់ទឹក ហារមាត់សួររាងតូចដោយសម្លឹងមើលរាងតូចភ្លឹក រាងតូចព្រឺសម្បុរទើបប្រញេប្រញាប់ចុះពីពូកមកឈរស្ងៀមដោយខ្លាចគេខឹង។

     " ខ្ញុំឃើញអ្នកប្រុសធំកំពុងតែងូតទឹកទើបមិនចង់រំខាន! " ខំប្រឹងធ្វើខ្លួនហាក់គ្មានអ្វីកើតឡើងព្រោះតែ ខ្លាចគេធុញទ្រាន់ជាមួយនិងខ្លួន។
     រាងក្រាស់ជ្រីមភ្នែកសម្លឹងមើលក្មេងបម្រើដោយនៅក្នុងឃើញអាវគេងយប់ដៃវែងខោជើងវែង ចំណែកឯក.មានស្នាមក្រហមដុំពាសពេញក.ធ្វើអោយខ្លួនក្ដៅខ្លួនឡើងមកមួយភ្លែត។

     " ពេញចិត្តទេ រង្វាន់ដែលយើងអោយ? " បេះដូងតូចលាត់ញាប់សឹងតែផ្ទុះចេញមកក្រៅមិនដឹងថាអ្នកប្រុសធំបានឮឬមួយក៏អត់ រាងតូចដកដង្ហើមសម្រួលអារម្មណ៍ រៀបចំការងារខ្លួនបន្ដបន្លប់អាការ:ភ័យ។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now