part18 : បាត់មុខ

790 107 32
                                        



           សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
      ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ














      @ក្រុមហ៊ុន ហ្សុីកូរ៉ង

      ក្រោយគេចពីផ្ទះមកក្រុមហ៊ុន ស៊ុងហ៊ុន ហាមមិនអោយនរណាទាំងអស់ចូលមករំខាន ម្រាមដៃមាំដាក់កែវកាហ្វេចុះលើតុផឹកមិនចូល រាងខ្ពស់អង្គុយលើកៅអីទន់ក្នុងបន្ទប់ធ្វើការទាំងមូលត្រជាក់ស្រេបដូចជាទូរទឹកកកដាក់ក្លាសេសាច់ ងងឹតស្លុង ព្រោះតែគេចុចបិទវាំងននទាំងអស់។ ផ្ទៃមុខសង្ហារស្មើធេង អានមិនដាច់សម្លឹងមើលឆ្ងាយស៊ុងហ៊ុន នៅស្ងាត់បែបនោះអស់ជាច្រើនម៉ោង។

     ប៉ុកៗៗ
     ដៃមានសសៃចាប់កាន់ប៊ិចអុកនិងតុតិចៗកែវភ្នែកកំណាចប្រែជាស្មើ តាមមើលចលនារបស់ប៊ិចបេះដូងបិទជិតរកពាក្យនិយាយមិនបាន។តាំងពីក្មេងនរណាក៏និយាយថា ស៊ុងហ៊ុន ហ្សុីកូរ៉ង ជាទាយាទដែលកាត់ទៅរកឪពុកបំផុត មុខមាត់ កិរិយាសម្បត្តិ ជាពិសេសគឺចរឹករបស់គេតែម្ដង សម្ដីម៉ត់ចត់ ជះខ្យល់ធ្វើអោយអ្នកនៅក្បែរខ្លួនខ្លាចរអា។ កែវភ្នែកមុតស្រួចដូចជាឪពុកបេះដាក់ គេចាត់ទុកឪពុករបស់គេ ជានិមិត្តរូប រៀនសូត្រតាម ដើរតាមឆ្លងតាម...តែថ្ងៃមួយនោះក៏មកដល់ ថ្ងៃដែលឪពុកដែលគេគោរពបំផុត អោយតម្លៃបំផុតបានក្បត់ម្ដាយរបស់គេមានសាហាយស្មន់ ម្រាមដៃដែលធ្លាប់តែថ្នមប្រពន្ធបែលើកដៃវាយមុខគួរអោយអាណិតមួយនោះឡើងហើមជាំខៀវស្ទើរាល់ថ្ងៃ ជិះជាន់បែកឈាម ជីវិតគេដូចជាមេឃបាក់សង្កត់ អារម្មណ៍ក្បត់ អារម្មណ៍ស្ដាយក្រោយបុកចូលមកប្រជ្រៀតចូលមកក្នុងពេលតែមួយអ្វីៗគ្រប់បែបយ៉ាង វាបានចាប់ផ្ដើមនៅពេលនោះ។

      ត្របកភ្នែកក្រាស់កន្ដ្រាក់ ស៊ុងហ៊ុន ដកដង្ហើមថេរស្ងាត់មាត់តាមចរឹកមនុស្សមិនចេះបញ្ចេញអារម្មណ៍។ គីម ស៊ុននូ ឈ្មោះនេះឮពេញត្រចៀកទាំងគូរមករហូត...មនុស្សដែលគេតែងដាក់ក្បាលថាស្អប់ណាស់ ស្អប់ព្រោះម្ដាយរបស់គេជាដើមហេតុនៃរឿងគ្រប់យ៉ាងជាហេតុធ្វើអោយគេលែងមានឪពុកហៅក៏ដោយសារតែនាង។ ទំនួលខុសត្រូវ ការបាត់បង់សេរីភាព អង្គុយលើកៅអីប្រមុខ ហ្សុីកូរ៉ង ដោយខានមិនបានគេចាំបានយ៉ាងច្បាស់15ឆ្នាំមុនម្ដាយគេបានធ្លាក់ខ្លួនឈឺជំងឺឆ្កួតៗត្រូវបានពេទ្យប្រាប់ថាវាជារោគសញ្ញាជំងឺផ្លូវចិត្ត ពាក់ព័ន្ធនិងរឿងអតីតកាល...15ឆ្នាំមុនថ្ងៃដែលម្ដាយរបស់គេប្រកាច់ដោយសារតែបានឃើញអ្នកបម្រើចងបូរក្រហម ជារូបភាពដែលគេមិនអាចបំភ្លេចបានជារៀងរហូត។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now