part1 : របត់ជីវិត

2.2K 110 37
                                        




សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ








ផ្ទៃក្នុងនៃភូមិគ្រឹះងងឹតនិងស្ងប់ស្ងាត់ ព្រោះថ្ងៃនេះជាថ្ងៃបុណ្យជាតិប្រទេស អង់គ្លេស ទើបមានអ្នកបម្រើជាច្រើនអ្នកឈរតម្រង់ជាជួរ តែក៏ធ្វើឲ្យបានឮសម្លេងស្រែកឈ្លោះប្រកែកគ្នាល្វើយៗចេញពីបន្ទប់ដាក់សៀវភៅជាន់ខាងលើ

" អាមនុស្សលាមក លោកក្បត់ខ្ញុំក្បត់កូនដែរដេកចាំលោករាល់យប់...នេះឬហេតុដែរលោកទៅប្រទេសចិនរហូតនោះ? " ម៉ាដាម ហ្សុីកូរ៉ង បិទទ្វារលឺសូរតែគ្រាំង ស្រែកដាក់អ្នកមាននាមជាប្ដីនិងដករូបថតបួនដប់សន្លឹកដាក់លើតុ អ្នកណាមិនឈឺប្ដីមានស្រីក្បត់នៅនិងមុខស្រស់ៗបែបនេះ

" បងគ្មានអ្វីត្រូវបកស្រាយទេ រឿងបងនិងនាងពិតជាមានទំទាក់ទងនិងគ្នាពិតមែន "
" ចុះកូន....ទង្វើដែរបងធ្វើតើសមជាឪពុងគេ តើសមជាមួយនិងវង្សត្រកូល ហ្សុីកូរ៉ង ដែរដែរល្អឥតទាល់ដែរទេ ហឹក..." ចំហាយក្ដៅភាយដល់ភ្នែកដោលដល់ក.ទប់លែងបានវាហួសហេតុពេកចំពោះគាត់តើដែលទុកគាត់ជាភរិយាដែលទេ

" រឿងនេះ...ប្រុសធំ គេធំហើយគេមិនទន់ខ្សោយដោយសារតែរឿងបែបនិងទេ មិនសមជាអ្នកស្នងមរតក ហ្សុីកូរ៉ង...ពួកគេមិនអត់ឃ្លានដោយសារបងមានប្រពន្ធមួយទៀតទេ " ពោលទាំងគ្មានការពិចារណាពីខួរក្បាល ត្រចៀកវៃធ្វើស្ដាប់មិនលឺពីសម្លេងស្រែកយំរបស់ប្រពន្ធមិនសមជាមនុស្សប្រុសសោះ

ម៉ាដាម ហ្សុីកូរ៉ង ក្ដោបដៃជាប់ កែវភ្នែកក្រហមសឹងតែធ្វើអោយគាត់ចង់សម្លាប់មនុស្ស បឺតទឹកភ្នែក បឺតសំបោចូលច្រមុះ រឿងប្ដីមានសាហាយសាច់ញាតិជាមនុស្សស្រីដែរបានអោយសញ្ញាហើយតែគាត់គ្មានភ្លុសតាង តែពេលនេះប្ដីបញ្ចេញវាដោយសារបណ្ដើរស្រីកំណាន់កណ្ដាលវាល គ្មានទុកសូម្បីតែក្ដិបកិត្តិយសប្រពន្ធសោះ

" ធ្វើដាក់ខ្ញុំតែម្នាក់បានហើយ...កុំយកកូនខ្ញុំមកពាក់ព័ន្ធ កាមគុណដឹកច្រមុះលោកធ្វើអោយលោកត្រេកត្រអាលនិងរឿងសិច បើខ្ញុំអស់ការអត់ធ្មត់តិចថាខ្ញុំមិន " សម្ដីរបស់ម៉ាដាមនិយាយធ្វើអោយអ្នកមាននាមជាប្ដីទ្រាំមិនបាន

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now