part22 : ប្រែប្រួល

1.1K 124 67
                                        

                   



សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
              ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ









ស៊ុននូ ងើបមុខមកវិញយឺតៗ ស្លុតដូចត្រូវខ្មោចចូល ស៊ុងហ៊ុនឯណេះរហ័សដកមាត់ចេញពីត្រចៀកតូច ជ្រួញចិញ្ចើមនិយាយអ្វីមិនចេញ។ សំឡេងថើបលាន់ពេញបន្ទប់ប្រែជាស្ងប់ស្ងាត់ ស៊ុននូនៅអង្គុយសម្រួលអារម្មណ៍ បេះដូងលោតញាប់ដូចជាចង់ផ្ទុះចេញមកក្រៅ រេភ្នែកចុះឡើង ស្លឹកត្រចៀកឡើងក្ដៅ ខណ:ពេលអ្នកម្ខាងទៀតធ្វើមុខស្មើ មិនបញ្ចេញអារម្មណ៍ខាងក្នុង

" អឺ... យើងគ្រាន់តែនិយាយថា យើងគិត "
" បាទ... " ស៊ុននូ ព្រិចភ្នែកញាប់ៗថប់ដង្ហើម ចុះមកក្រោមវិញ អឺអើតាមមនុស្សមាឌធំ។ ស៊ុងហ៊ុនឯណេះឃើញ ស៊ុននូ ធ្វើហីដូចជាមិនចង់ឆ្លើយ ផ្ទៃមុខសង្ហារបង្ហាញអាការ:មួម៉ៅ ទាញដៃតូចមកនិយាយក្អេងក្អាង ក្ដែងៗ

" ឯង...គីមស៊ុននូ យើងស៊ុងហ៊ុន ហ្សុីកូរ៉ង ខំនិយាយប៉ុណ្ណឹងហើយ ឯងឆ្លើយបានតែបាទ ទេមែនទេ? "
ស៊ុងហ៊ុន បញ្ជាក់ចេស្ដានុភាពរបស់ខ្លួន គេជា ហ្សុីកូរ៉ង មួយទាំងមូលម៉េចក៏ក្មេងនេះមិនរំភើបសោះចឹង?
មនុស្សមាឌធំកំពុងតែចងចិញ្ចើមឆ្ងល់ ស៊ុននូ លិទ្ធិបបូរមាត់ស្ងួតតិចៗ បេះដូងតូចប្រផាត់ប្រផីងស៊ុងហ៊ុនបញ្ជាក់បន្ថែមទៀត

" មុននេះណា យើងបាននិយាយថាយើងស្រឡាញ់ឯង ឯងឆ្លើយបានតែបាទ ទេហ្អេស៎? "
" អឺ...គឺ...ខ្ញុំ "
ផាំងៗ
     " ប៉ាៗស៊ុងហ៊ុន... "
ដូចមានទេវតាចូលមកប្រោស គ្រាន់តែឮសំឡេងកូនគោះទ្វារភ្លាម មនុស្សកំណាចលែងចង់ដឹងចម្លើយដើរទៅរកកូនវឹង ស៊ុននូ គាំងនៅនឹងកន្លែង ស្ងាត់មាត់អង្អែលដៃខ្លួនឯង តាមមើលសកម្មភាពរបស់អ្នកម្ខាងទៀត
ក្រាក
     " ប៉ាៗស៊ុងហ៊ុន ហមម អូនឈឺស៊ូចៗ " ស៊ុនស៊ុន ញីភ្នែកស្ងាបឡើងបឿ.ក ស៊ុននូ ឃើញហើយអស់សំណើច ញញឹមតាមភ្នែកបញ្ជាក់ពីភាពជ្រាលជ្រៅក្នុងនាមជាម្ដាយ
     " បន្ទប់ទឹកនៅឯណា? "
     " បាទ នៅទល់មុខបន្ទប់ " ស៊ុននូ ភ្ញាក់ទម្លាក់ទឹកមុខមកវិញបង្ហាញទ្វារតូច ស៊ុងហ៊ុនដោះខោអាវអោយកូនយ៉ាងជំនាញនាំកូនទៅសម្អាតខ្លួន។ រាងក្រាស់មូលដៃអាវសឺមីត្រឹមកំភួនដៃ ចាក់សាប៊ូដុសអោយកូននិងលួចហិតខ្លួនឯងផងដែរ។
     " នោមហើយនៅ ឈរអោយស្ងៀមប៉ាងូតទឹកអោយ " ស៊ុនស៊ុន ងក់ក្បាល
     " សាប៊ូថោកសោះក្រអូបដូចឆ្កួត "
     " ប៉ាៗស៊ុងហ៊ុន អូបៗ " ស៊ុនស៊ុន កេវពពុះសាប៊ូលែងប៉ាតលើមុខប៉ាៗ ស៊ុងហ៊ុនញោចចុងមាត់ងក់ក្បាល
     " អ័រឃីស ក៏ក្រអូប " ស៊ុងហ៊ុន លែងហ៊ានហៅកូនថាស៊ុនស៊ុន ខ្លាចខ្មាស់អ្នកនៅក្បែរនោះ គ្មានកន្លែងទុកមុខ ខណ:ស៊ុននូ ជួយយកអាសាកាន់កន្សែងមកអោយដល់ក្នុងបន្ទប់ទឹក និងជួយញីសក់អោយកូន

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now