part16 : ទ្រាំ

903 98 35
                                        



            សូមអធ្យាស្រ័យរាល់កំហុសខុសឆ្គង
       ពាក្យពេចន៍ដែលមិនសមរម្យត្រង់ណាមួយ











     #ផ្សារនើប

     " នៅក្នុងបញ្ជីអ្នកប្រុសធំ មានអោយទិញឡេម៉ុនទៀត មើលទៅអ្នកប្រុសធំជួរមាត់ដល់ហើយ " អេឡិចនិយាយម្នាក់ឯង រុញរទេះអីវ៉ាន់មានរាងតូចដើរតាមពីក្រោយ។ អ្នកដែលស្គាល់ ស៊ុងហ៊ុន ច្បាស់ទើបដឹងថាគេជាមនុស្សមិនសូវជាចូលចិត្តរបស់ផ្អែមឬក៏ផ្លែឈើនិយាយរួមគេមិនសូវជាចូលចិត្តញុំាវាទេ។

     " តិចល៎ អ្នកប្រុសធំចាញ់កូនជំនួសអ្នកប្រុសជុងវ៉ុន ទេដឹង? " អេឡិច និយាយង៉ូវៗ ឃើញមកប៉ុន្មានថ្ងៃមកនេះ អ្នកប្រុសជុងវ៉ុន សង្ងំនៅតែក្នុងបន្ទប់ ស៊ុងហ៊ុន ជួយរៀបចំអាហារ ជួយកាន់កាបូបធ្វើការ ញុំាអាហារបញ្ចុកគ្នាផ្អែមល្ហែមដូចជាប្ដីប្រពន្ធ។
រាងតូច ញញឹមទាំងពិបាកនៅក្នុងខ្លួន និយាយអ្វីមិនចេញ អារម្មណ៍ចាប់ផ្ដើមទៅជាអន់ចិត្តទាំងដែលខ្លួនមិនមែនជាមនុស្សបែបនិង។

     រាងតូច រើសអីវ៉ាន់តាមបញ្ជី ស្ដ្រប៊រីតម្លៃថ្លៃត្រូវបានរើសដាក់កន្ដ្រក់ឡើងហៀ។ រាងតូច នៅមិនទាន់ច្បាស់ចិត្តមួយរយភាគទេថាខ្លួនអាចមានកូន ណាមួយទើបតែពិនិត្យបានម្ដង ជួនការរបស់ពិនិត្យទឹកនោមខូចក៏ថាបាន។ ឬមកពីខ្លួនគិតសង្ស័យខ្លាំងពេកខ្លួនមិចនិងអាចមានទម្ងន់បានទៅ ហើយនៅលេបថ្នាំមិនបានទៀងទាត់ហើយអាការ:របស់ស៊ុងហ៊ុន ក៏ប្លែកៗ ធ្វើអោយរាងតូចមិនស្រណុកចិត្ត...មិនយល់ទេថាយ៉ាងមិច បើមានជីវិតមួយមកចាប់កំណើតជាមួយនិងខ្លួន ខ្លួនមិនអាចទុកគេបានឡើយ។

     " ស៊ុននូ កើតអី? "នៅក្នុងឡានតាមផ្លូវត្រឡប់ទៅវិញ រាងតូច អង្គុយស្ងៀមស្ងាត់ធ្វើអោយអេឡិច ងាកមកអង្រួនសួរ។ រាងតូច ភ្លឹកជាប់បែមកព្រិចភ្នែកមួយៗ ខ្លួនភ័យណាស់មិនច្បាស់នៅក្នុងចិត្តកាន់តែធ្វើអោយខ្លួនមិនស្រណុកចិត្តឡើយ។

     " បងអេឡិច ខ្ញុំមិនស្រួលខ្លួនតើអាចចូលគ្លីនិកក្បែរនេះបន្ដិចបានទេ? " រាងតូច ចាប់ផ្ដើមស្លេកស្លាំង អេឡិចឃើញក៏ភ័យតាមប្រាប់អោយអ្នកបើកឡានជាប់ហ្វ្រាំងឈប់ ផ្ទៃមុខចាប់ផ្ដើមហូរញើសសស្រាក់ ស៊ុននូចង់យំតែខំប្រឹងទប់ខ្លាំងណាស់។

ស្នេហ៍រសជាតិល្វីង🚩 / SUNSUNWhere stories live. Discover now